ដូចដែលអ្នកទាំងអស់គ្នាបានឃើញហើយថាក្នុង Avengers: Endgame ត្រង់ឈុតឆាកប្រយុទ្ធចុងក្រោយពេលដែល Captain Marvel មកយក Infinity Stones និង Iron Guantlet ពី Spider-Man នោះគឺមានវីរនារីសឹងតែទាំងអស់នារយៈពេល ១១ ឆ្នាំកន្លងមកដែលចាំជួយបើកផ្លូវឲ Captain Marvel យក Infinity Stones ចូល Quantum Realm វិញ ។
ត្រង់ឈុតនេះហើយគឺមានវីវនារីនៃចក្កវាឡ MCU សឹងតែទាំងអស់បានចូលរួមហើយវាប្រៀបដូចទៅនឹងសៀវភៅ Comic របស់ Marvel ដែលមានឈ្មោះថា A-Force អញ្ចឹង ។
A-Force គឺជា Marvel Comics ដែលបង្ហាញខ្លួនដំបូងក្នុងខែ ឧសភា ឆ្នាំ ២០១៥ ដែលសាច់រឿងរបស់វាទាក់ទងទៅនឹង Secret Wars ហើយវាត្រូវបានសរសេរដោយ G. Willow Wilson និង Marguerite Bennett ហើយរចនាឡើងដោយ Jorge Molina ដែលជា Comic មួយបានបង្ហាញពីវីរនារីទាំងអស់របស់ Marvel ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត Marvel 😱😱
ងាកមកមើល Avengers: Endgame វិញអ្នកដែលចាំជួយបើកផ្លូវឲ Captain Marvel ត្រង់ឈុតវីរនារី MCU ទាំងអស់នោះមានដូចជា៖ Okoye, Shuri, Scarlet Witch, Valkyrie, Gamora, Nebula, The Wasp និង Pepper Potts ។ ត្រង់ឈុតនោះហើយដែលយើងបានឃើញ Gamora ដែលឆ្លងពេលវេលាមកពីឆ្នាំ ២០១៤ នោះជាមួយនឹង Pepper Potts ដែលបានពាក់ឈុត Rescue ជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំនេះ ។
អ្វីដែលមិនគួរកើតឡើងនោះគឺពុំមានវត្តមានរបស់ Black Widow ឡើយដែលធ្វើឲអ្នកគាំទ្រមួយចំនួនអាកអន់ស្រពន់ចិត្ត ។
តើ Marvel Studios គ្រោងនឹងផលិតរឿងវីរនារីទាំងអស់របស់ MCU ដូចក្នុង Marvel Comics មានឈ្មោះថា A-Force ដែររឺទេ⁉️⁉️
អេដមីនសង្ឃឹមថាវានឹងកើតឡើងចុះ 😊😊
By:Admin Groot