មូលហេតុដែលតួអង្គ Thor នៅរស់រានមានជីវិតនៅក្នុង Avengers: Endgame 

0
1263

ឥលូវយើងងាកមកនិយាយពីដំណើរផ្សងព្រេងរបស់ the God of Thunder/Thor មកកាន់ Avengers: Endgame ។ Avengers: Endgame នឹងបញ្ចប់ទៅដោយម្នាក់ៗបានរំពឹងថានឹងមានតួអង្គមួយចំនួនត្រូវបាត់បង់ជីវិត ហើយមានខ្លះទៀតនឹងចូលនិវត្តន៍ពីដំណើរផ្សងព្រេងជាវីរបុរស និងវីរនារីនេះ ។

Thor Odinson ក៏មានឈ្មោះថាជាតួអង្គម្នាក់ក្នុងចំណោមប៉ុន្មាននាក់ទៀតដែលអាចបាត់បង់ជីវិតក្នុងរឿង Avengers: Endgame នេះឯង ។

ថ្វីត្បិតតែការចាប់ផ្តើមរបស់ចក្រវាឡ Marvel Cinematic Universe ដែល Thor នេះហើយគឺគ្មានឈ្មោះបោះសម្លេងខ្លាំងដូច Iron Man និង Captain America នោះទេ ប៉ុន្តែតួអង្គនេះបានពុះពារឆ្លងកាត់ ដែលធ្វើឲរូបគេក្លាយជាតួអង្គដែលមានថាមពលខ្លាំងក្លានាពេលបច្ចុប្បន្ន ។

តាំងពីដើមឡើយរហូតមកដល់ពេលនេះ អ្នកទាំងអស់គ្នាបានដឹងថាហើយថា Thor គឺជាតួអង្គមួយដែលបានបាត់បង់អ្វីជាច្រើន ព្រមទាំងឆ្លងកាត់ការឈឺចាប់រាប់មិនអស់ សូម្បីតែគ្រោះថ្នាក់កម្រិតណាក៏ដោយក៏ Thor ខំប្រឹងប្រែងឆ្លងកាត់វារលូនរហូតមកដល់ពេលនេះដែរ ។

ដូច្នេះហើយទើប Thor សាកសមជាតួអង្គដែលគួរនៅរស់រានមានជីវិតក្នុង Avengers: Endgame ។

 I THOUGHT THE WORLD OF YOU

Thor កើតនៅក្នុងវង្សត្រកូលក្សត្រមួយដែលមានស្តេច Odin ជាបិតា និងម្ចាស់ក្សត្រី Frigga ជាមាតាដែលជាក្រុមគ្រួសារមួយប្រកបដោយសច្ចធម៌ ភាពស្មោះត្រង់ និងមានឥទ្ធិពលដ៏ខ្លាំងក្លា ហើយ Thor នេះហើយក៏មានភារកិច្ចក្លាយជាស្តេច Asgard ថ្មីបន្តពី Odin ផងដែរ។ ប៉ុន្តែគេមានប្អូនម្នាក់ឈ្មោះ Loki ដែលតែងតែមានភាពច្រណែននឹងគេ ហើយក្បត់និងធ្វើបាបគេមិនឈប់នោះឡើយ ។

កិច្ចសន្ទនារបស់ Thor ជាមួយនឹងឱពុកម្តាយរបស់គេពីមួយវគ្គទៅមួយវគ្គបានបង្ហាញថា Thor គឺជាតួអង្គមួយដែលមានការវិវត្ តនិងរីកចម្រើនយ៉ាងខ្លាំង។ ប៉ុន្តែត្រឹមមួយពព្រិចភ្នែកប៉ុណ្ណោះ គេបានបាត់បង់ម្តាយរបស់គេហើយអ្នកដឹកនាំមិនអស់ចិត្ត ក៏ឲឳពុកគេស្លាប់ម្នាក់ទៀតនៅក្នុងរឿង Thor: The Dark World និង Thor: Ragnarok ដែលធ្វើឲ Thor មានភាពឈឺចាប់យ៉ាងខ្លាំង ។

ម្យ៉ាងវិញទៀតការស្លាប់របស់ Loki ដោយដៃ Thanos នោះបានធ្វើឲ Thor ឈឺចាប់មែនទែន បើទោះបីជា Loki គឺជាប្អូនម្នាក់ដែលតែងតែក្បត់នឹងគេ និងចង់សម្លាប់គេក៏ដោយក៏ Thor មានភាពឈឺចាប់ខ្លាំងចំពោះការស្លាប់របស់ Loki ដូចទៅនឹងអារម្មណ៍របស់គេចំពោះឱពុកម្តាយគេផងដែរ ។

ដូចដែលអ្នកបានដឹងហើយថាក្នុង Thor: Ragnarok ត្រង់ឈុតក្នុងជណ្តើរយន្ត Thor បាននិយាយទៅកាន់ Loki ថា “I thought the world of you” ដែលនេះជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា Thor ស្រឡាញ់ Loki ខ្លាំងប៉ុណ្ណា ដែលពេលនោះ Loki បានបង្ហាញអាកប្បកិរិយាមួយដែលមិនហ៊ានជឿថា Thor និយាយបែបនេះទៅកាន់គេឡើយ ។

 YOU SHOULD HAVE GONE FOR THE HEAD

Thor បានបរាជ័យក្នុងការសម្លាប់ Thanos ក្នុង Avengers: Infinity War ដែលជាហេតុធ្វើឲ Thor មានភាពស្តាយក្រោយ ឈឺចាប់យ៉ាងខ្លាំងចំពោះការបាត់បង់មនុស្ស និងមិត្តភក្តិជុំវិញខ្លួន ហើយអ្នកបានឃើញក្នុង Trailer របស់ Avengers: Endgame ដែល Thor មានភាពឈឺចាប់ជាខ្លាំង ប៉ុន្តែវាអាចជាជំហានមួយធ្វើឲ Thor យល់ដឹងពីមេរៀននេះ និងមិនធ្វេសប្រហែសទៀតឡើយក្នុង Avengers: Endgame នេះ ។

ការឈឺចាប់របស់ Thor ប្រៀបដូចនឹង Rocket Raccoon នៅក្នុង Avengers: Infinity War អញ្ចឹងដែល Rocket Raccoon ក៏បាត់បង់អ្នករាល់គ្នាដែរ ហើយការឈឺចាប់របស់ Thor គឺរួមចំណែកដោយសារតែភាពលោភលន់របស់ Thanos ក្នុងការស្វែងរកត្បូងទាំង ៦ បូករួមទាំងម្តាយរបស់ Thor ស្លាប់ដោយសារស្នាដៃ Malekith ថែមទាំង Loki រួមដៃជាមួយ Thanos កាលពី The Avengers ឆ្នាំ ២០១២ ដើម្បីត្បូងទាំង ៦ នោះ ។

សូម្បីតែ Heimdall និងមនុស្សជំនិតរបស់ Thor ៣ នាក់ទៀតក៏បានស្លាប់ដែរដោយសារតែ Thanos និង Hela នេះហើយ ដែលបានដាក់បន្ទុកយ៉ាងធ្ងន់ដល់ Thor ឲឈឺចាប់កាន់តែខ្លាំងទ្វេដង ។

 THE REALM ETERNAL

ការបាត់បងប៉ុណ្ណេះវាមិនទាន់គ្រប់គ្រាន់ឡើយ Thor ថែមទាំងបាត់បង់កន្លែងមួយដែលជាទីជម្រករបស់គាត់គឺ Asgard ជាកន្លែងមួយដែលប្រជាជន Asgard រស់នៅពោរពេញទៅដោយសេចក្តីសុខ ជាកន្លែងមួយដែលបង្ហាញពីក្តីស្រឡាញ់យ៉ាងធំធេងព្រមទាំងមានអនុស្សាវរីយ៍ជាច្រើនមិនអាចបំភ្លេចបានហើយ។ Thor ក៏បានស្បថផងដែរថា គេនឹងធ្វើជាស្តេចថ្មីដ៏ល្អបន្ទាប់ពីបាត់បង់ Asgard និងប្រជាជនមួយចំនួនធំ ។

អាវុធដែលស្មើរនឹងអាយុជីវិតរបស់គេគឺ Mjolnir ដែលអ្នកទាំងអស់គ្នាបានដឹងហើយថា វាជាប្រភពថាមពលយ៉ាងធំរបស់ Thor ប៉ុន្តែ Mjolnir ត្រូវបានបំផ្លាញនៅពេលដែល Thor និង Loki ជួបបងស្រី Hela របស់គេលើកដំបូង។ ហើយ Thor ក៏បាក់ស្មារតីបាត់បង់ការតាំងចិត្តដោយសារតែអាវុធដែលជាថាមពលរបស់គេត្រូវបានបំផ្លាញយ៉ាងដូច្នេះ ។

យ៉ាងណាមិញ Odin ក៏បានមកបង្ហាញប្រាប់ផ្លូវដល់ Thor ថាថាមពលរបស់គេមិនមែនពឹងទៅលើ Mjolnir នោះឡើយ ហើយរូបគេត្រូវតែស្វែងយល់ពីខ្លួនឯង ដើម្បីឲគេបានយល់ពីថាមពលរបស់គេឲបានច្បាស់ ។

 THE END?

មានទ្រឹស្តីមួយចំនួនបានលើកឡើងថាដំណើរផ្សងព្រេងរបស់ Thor ក្នុងចក្រវាឡ Marvel Cinematic Universe គឺត្រូវបានបញ្ចប់ក្នុង Avengers: Endgame ដូចដែលអ្នកបានឃើញក្នុង Trailer របស់រឿងនេះហើយដែល Thor អមជាមួយនឹង Captain America និង Iron Man ត្រូវប្រឈមមុខជាមួយនឹង Thanos ជាលើកចុងក្រោយ។ តែក៏មានន័យថាអ្នកដឹកនាំ Russo Brothers បានដាក់នុយបោកទស្សនិកជនពីឈុតនេះផងដែរថែមទាំងមានគេលើកឡើងថាការប្រយុទ្ធចុងក្រោយនេះនឹងបាត់បងនូវសមាជិក Avengers មួយចំនួន ។

មតិផ្សេងទៀតបានលើកឡើងថា បន្ទាប់ពី Avengers: Endgame ចប់ Thor នៅមានជីវិតរស់ហើយគេនឹងស្វែងរកទីជម្រកថ្មីសម្រាប់ប្រជាជន Asgard ហើយអវត្តមានរបស់ Valkyrie, Korg និង Miek នោះគេជឿថាពួកគេមិនរលាយនោះឡើយ ពួកគេនឹងក្លាយជាជំនួយមួយយ៉ាងធំសម្រាប់ Thor ក្នុង Avengers: Endgame នេះ ។

និយាយរួមទៅលទ្ធភាពដែល Thor រស់នៅគឺមានច្រើនដោយសារតែគេសល់ភារកិច្ចត្រូវបំពេញជាច្រើនសម្រាប់ប្រជាជន Asgard ហើយ Odin ក៏ធ្លាប់ប្រាប់ Thor ផងដែរថា ប្រជាជន Asgard គួរតែកើតម្តងទៀតនៅលើភពផែនដី ដូច្នេះហើយទ្រឹស្តីដែលពាក់ព័ន្ធនឹង Asgard អាចក៏កើតម្តងទៀតនៅទឹកដីប្រទេស Norway បន្ទាប់ពី Avengers: Endgame នោះទំនងជាកើតឡើងហើយ។

ជាចុងក្រោយ the God of Thunder/Thor ត្រូវតែមានជីវិតរស់នៅបន្ទាប់ពី Avengers: Endgame ក៏ព្រោះតែគេមានភារកិច្ចជាច្រើនសម្រាប់បំពេញបន្ទាប់ពីរឿងនេះ ៕

By_Admin Groot

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា