មូលហេតុដែល Adam Warlock មិនបង្ហាញខ្លួននៅក្នុង ​Avengers: Endgame

0
802

នៅចាំឈុតឆាកឥណទានក្នុងរឿង Guardians of the Galaxy Vol.2 ដែរទេ? ឈុតឆាកឥណទានពេលនោះគឺបានបង្ហាញថា Ayesha កំពុងតែបង្កើតតួអង្គ Adam Warlock សម្រាប់សងសឹកក្រុម Guardians of the Galaxy ។ មតិមួយចំនួនបានលើកឡើងថា Adam Warlock នឹងបង្ហាញខ្លួនក្នុង Avengers: Endgame ដើម្បីបញ្ចប់សង្គ្រាមនេះហើយនឹងក្លាយជា Super Villain ថ្មីក្នុងចក្កវាឡ Marvel Cinematic Universe នេះ ។

ប៉ុន្តែអ្នកដឹកនាំ Russo Brothers បានច្រានចោលនូវពាក្យចចាមអារ៉ាមនេះហើយមួយវិញទៀតអ្នកដឹកនាំរឿង Guardians of the Galaxy លោក James Gunn ក៏ធ្លាប់បាននិយាយដែរថា Adam Warlock នឹងមិនបង្ហាញខ្លួនក្នុង Avengers 4 ឡើយ ។

James Gunn ក៏បានបន្ថែមទៀតថាចំពោះអ្នកដែលបានសង្ឃឹមថានឹងឃើញ Adam Warlock នៅក្នុង Guardians of the Galaxy Vol.3 នោះក៏លោកមិនទាន់បាននិយាយបញ្ជាក់ថា Adam Warlock នឹងមានវត្តមានក្នុងវគ្គថ្មីនោះឡើយ ។

តើ MCU ចង់ទុក Adam Warlock រហូតដល់ពេលណា?

By_Admin Groot

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា