ដឹងទេថា Natasha ឬ ​Black Widow មានទំនាក់ទំនងយ៉ាងណាជាមួយនឹង ​Original 6?

0
1739

ក្រោយពីខ្សែភាពយន្ត ​Avengers Endgame  កំពុងតែចាក់បញ្ចាំង ​ថ្ងៃនេះយើងខ្ញុំសូមលើកឡើងពីទំនាក់ទំនង Natasha ឬយើងហៅថា ​Black Widow  ជាមួយនឹងហេរ៉ូ Original 6 ទាំងអស់ដូចខាងក្រោមនេះ ៖

១. ជាមិត្តសម្លាញ់របស់ បុរសភ្នែកស្ទាំង Hawkeyes មិនមែនមិត្តធម្មតាទេ គឺមិត្តស្លាប់រស់ ជួយគ្នា ជឿជាក់គ្នា ហើយលះបង់ដើម្បីគ្នាបានគ្រប់យ៉ាង និយាយដល់ត្រង់នេះអេដមីនអ៊ួលដើមករ 

២. ជាមនុស្សស្រីម្នាក់ដែលត្រូវបាន Nick Fury បញ្ជូនអោយមកនៅក្បែរខ្លួន Tony Stark ដើម្បីសិក្សាពីគេ និងដើម្បីពិចារណាថាគេសាកសមនឹងក្លាយជាសមាជិក Avengers ឬអត់។ ហើយក្រោយមក Natasha បានក្លាយជាមនុស្សស្រីលំដាប់ទីពីរដែល Tony Stark ជឿរជាក់បន្ទាប់ពី កញ្ញា Peper Pott 

៣. ជាមិត្តប្រកៀកស្មារគ្នាប្រយុទ្ធ ស៉ើបអង្កេត រត់លូនគេចពីការតាមយកជីវិតរបស់ពួក Hydra ដែលបង្កប់ខ្លួនក្នុង SHIELD ជាមួយ Captain America ហើយពេលនោះនាងបានប្រាប់ Steve ថានាងតែងតែគិតថា ការក្លាយជាភ្នាក់ងារ SHIELD ជាអ្វីដែលនាងគិតថានាងធ្វើត្រូវបំផុតកន្លងមក។

៤. ជាមនុស្សតែម្នាក់គត់ដែលអាចធ្វើអោយភាពក្រេវក្រោធរបស់ Hulk (big guy) ធ្លាក់ចុះជាអតិបរិមា ហើយប្រែមកជាលោក Doctor Bruce Banner ជាមួយនឹងពាក្រមួយឃ្លាដ៏ស្រទន់របស់នាងទៅលើគេគឺ The sun getting real low ។

៥. Thor បុរសសង្ហាសាច់ដ៉ំប្រាំមួយដ៉ំ បុត្រានៃ Odin រាជបុត្រនៃ Asgard ម្ចាស់ញរញួរ បែកខ្ចាយ Mjulnior និងពូថៅជ្រែកព្យុះ Storm Breaker. អាចរាប់ថាមិនសូវជាមានឈុតស្និទ្ធស្នាលជាមួយ Natasha ច្រើន តែកន្លងមក គេក៏ដូចជាក្មេងប្រុសម្នាក់ក្នុងក្រុមដែលព្រមស្ដាប់តាម មនុស្សស្រីដែលពេញដោយភាពជាអ្នកដឹកនាំម្នាក់នេះ។

ជាចុងក្រោយ អេដមីននៅតែគេចមិន Spoil ជាអតិបរិមា តែអេដមីនចង់និយាយថា thank you so much Natasha ❤️ you are strongest and badass super hero as lady I ever seen ៕

By:Admin Stark_

null

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា