ដឹងអត់រឿងស៊េរី ​Marvel  ដ៏ល្បីល្បាញ ប្រសិនជាសម្តែងដោយតារាល្បីៗចាស់ៗ អាចជាអ្នកណាខ្លះ?

0
1395

ប្រិយមិត្តដែលតាមដាន ​ឬអាចហៅថាហ្វេនរបស់ ​Marvel  ប្រាកដជាបានដឹងហើយថា  ខ្សែភាពយន្តស៊េរីមួយនេះពិតជាទទួលបានភាពល្បីល្បាញខ្លាំងមែនទែន តាំងពីវគ្គដំបូង ពី ១១ឆ្នាំមុន ​រហូតដល់បច្ចុប្បន្នជាមួយនឹងសាច់រឿងដល់ទៅ ២២រឿង។ ​

ជាក់ស្តែងដោយសារតែខ្សែភាពយន្តនេះល្បីខ្ទរខ្ទារពាសពេញពិភពលោក ​បានធ្វើឱ្យគ្រប់តួសម្តែងទាំងអស់ ​ជាពិសេសតួជាវីរបុរស ​Hero  ក៏ទទួលបានកេរ្តិ៍ឈ្មោះទៅតាមហ្នឹងដែរ​ ។ តែបើយើងត្រលប់ទៅ ​២០ឆ្នាំមុន  ប្រសិនជាពេលនោះ មានការផលិតរឿង ​Marvel  នេះជឿថាឱកាសក្លាយទៅជាតួសម្តែងស័ក្តិសមប្រាកដជាបានទៅលើតារាល្បីៗជើងចាស់មួយចំនួនជាមិនខាន។

ដូច្នេះហើយបានជាក្រុមអ្នកបច្ចេកទេសកាត់តរូបភាពមកពីប្រទេសតួគីឈ្មោះថា Houseofmat បានជ្រើសរើសយករូបតារាសម្ដែងជើងចាស់ល្បីៗមួយចំនួនមកកាត់តជាតួអង្គវីរបុរស Avenger ។

ចង់ដឹងថាពិតជាសមជាវីរបុរសឬយ៉ាងណា ​ហើយអាចជាតារាសម្តែងល្បីជើងចាស់ណាខ្លះ មកតាមដានទាំងអស់គ្នា៖

១. លោក Eddie Murphy អាចដើរតួជា Falcon, Tom Cruise ដើរតួជា Iron Man, និង Brad Pitt ដើរតួជា Thor។

 

២. លោក Dolph Lundgren ដើរតួជា Vision, Leonardo DiCaprio ដើរតួជា Captain America, Johnny Depp ដើរតួជា Hawkeye, Cuba Gooding, Jr. ដើរតួជា War Machine, និង Sandra Bullock ដើរតួជា Wasp។

 

៣. លោក Michael J. Fox ដើរតួជា Spider-Man, Sharon Stone ដើរតួជា Pepper Potts, Brendan Fraser ដើរតួជា Star Lord, និង Keanu Reeves ដើរតួជា Dr. Strange ។

 

៤. លោក Denzel Washington ដើរតួជា Black Panther, David Duchovny ដើរតួជា The Hulk, Alicia Silverstone ដើរតួជា Scarlet Witch, និង Ben Stiller ដើរតួជា Antman។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Credit Photo: Houseofmat

By: Admin  Scarlet W.

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា