មិនភ័យអត់រឿងមើលទេ!  កំពូលរឿងបែបរន្ធត់ល្បីៗនឹងចេញជាបន្តបន្ទាប់លងបន្លាចអ្នកទស្សនាឱ្យបះសក់ក្នុងពេលឆាប់ៗនេះ!

0
563

សម្រាប់អ្នកដែលចូលចិត្តទស្សនារឿងបែបខ្មោច លង បន្លាច ​ភ័យរន្ធត់​ពិតណាស់ តែងតែទន្ទឹងរង់ចាំឿងថ្មីៗដែលចាក់បញ្ចាំងដើម្បីមានគម្រោងទស្សនាឱ្យស្រែកផ្អើលរោងកុនជាមិនខាន។

មិនឱ្យខកខានឱកាសពិសេសនៅក្នុងការលាងបំពង់កទេ ​រោងភាពយន្តធំៗនៅស្រុកខ្មែរយើងមានគម្រោងលើកយករឿងបែបរន្ធត់ៗជាច្រើនសម្រាប់ចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខ ​ដែលរឿងខ្លះប្រហែលជាមានប្រិយមិត្តហ្វេនពោតផ្ទុះបានដឹងខ្លះៗជាមិនខាន។

ដូច្នេះចង់ដឹងថាមានរឿងបែបខ្មោចភ័យបន្លាចប៉ះសក់អ្វីខ្លះ និងចាក់បញ្ចាំងនៅពេលណា យើងមកតាមដានទាំងអស់គ្នា៖

១. លោកបងណាក់ ៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៩ នេះហើយ។

២. BrightBurn ៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៩នេះ។

៣. ដូនជីកំណាច៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩នេះ។

៤. Misteri Dilaila ៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩នេះ។

៥. ធាតុយាយខ្ញុំ៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩។

៦.​ព្រលឹងខ្មោច អេវី៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩។

៧. Molum Mania ៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩។

 

៨. Annabelle 3 ៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៩។

៩. Child’s Play ៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៩។

 

១០. 0.0MHz ៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៩។

១១. IT Chapter 2 ៖ នឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តនៅថ្ងៃទី ៥ ខែសីហាឆ្នាំ ២០១៩។

ចំណាំ៖ នេះគ្រាន់តែជារឿងត្រួសៗដែលអេតមីនលើកយកមកពីរោងភាពយន្តល្បីៗនៅស្រុកខ្មែរយើងតែប៉ុន្មានរឿងប៉ុណ្ណោះ ​ខ្វះចន្លោះត្រង់ណាសូមអភ័យទោសផង។

By: Admin  Scarlet W.

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា