ប្រវត្តិសង្ខេបរបស់ ​Star Lord និងដំណើរដើមទងរហូតបានបង្កើតក្រុម​ Guadians of the Galaxy

0
1674

Peter Jason Quill កេីតនៅឆ្នាំ​ 1980 សញ្ជាតិអាមេរិច​ ជាមនុស្សពាក់កណ្ដាល​ និង ពាក់កណ្ដាលជាប្រភេទនៃអាទិទេព​ Celestial​។

🍿🍿នៅអាយុ​ 8 ឆ្នាំ​ បន្ទាប់ពីម្ដាយស្លាប់ចោលដោយសារជំងឺមហារីក​, Quill/ឃ្វាល ត្រូវ​ Yondu មេក្រុម​ Ravager ពង្រត់ចាប់ខ្លួនពីផែនដីទៅ​, Yondu បង្រៀនអោយ​ Quill ធ្វេីនូវរឿងខុសច្បាប់ជាច្រេីន​ រហូតដល់​ជាប់ឈ្មោះជា​ជនល្មេីសច្បាប់ដ៏ល្បី​ រហ័សនាម​ Star Lord (ឈ្មោះនេះម្ដាយរបស់​ Quill ដាក់អោយគាត់តាំងពីតូចមកម្ល៉េះ​) ។

🍿🍿ក្រោយមកនៅឆ្នាំ​ 2014​ Quill ក៏សម្រេចចិត្តចាកចេញពីក្រុម​ Ravagers មកដេីរបំពេញតួនាទីតែម្នាក់ឯងវិញ​ នៅពេលមួយ​ Quill បានទៅលួច​របស់បុរាណដ៏មានតំលៃម្យ៉ាងនៅ​ភព​ Morag គឺ​ The Orb (Power Stone) ដោយគាត់មិនដឹងទេថាមានមនុស្សអាក្រក់ផ្សេងទៀតក៏កំពុងតាមរករបស់នេះដែរ​ គឺ​ Ronan។ គាត់ក៏បានក្លាយជាមុខសញ្ញាដែលត្រូវគេតាមចាប់ខ្លួន, អ្នកដែលតាមចាប់ខ្លួន​ Quill ពេលនោះក៏មានដូចជា​ Rocket, Groot និង​Gamora​ ជាដេីម។ ដោយ Gamora ទទួលបញ្ជាពី​ Ronan ដេីម្បីរក​គ្រាប់​ The Orb នោះអោយគាត់​ តែ​ Gamora មានគម្រោងក្បត់នឹង​ Ronan ដោយនាងចង់យក​ The Orb នោះទៅលក់អោយភាគីទីបីវិញ​។

🌽🌽ពួកគេដេញចាប់គ្នាយ៉ាងរញ៉រញ៉ៃបង្កភាពចលាចលនៅលេីភព Xanda ហេីយក៏ត្រូវក្រុមសន្តិសុខ​ Nova Corp ចាប់ខ្លួន​ បញ្ជូនពួកគេទៅ​ The Kyln ដែលជាកន្លែងឃុំឃាំង​ដ៏តឹងរឹងបំផុត ពេលនោះហេីយដែលពួកគេបានជួប​ Drax the destroyer។  Drax មានគំនុំជាមួយ​ Ronan និង​ Thanos ដោយសារ​ Ronan​ ​បានសំលាប់ប្រពន្ធ និងកូនស្រីរបស់គាត់​ នៅពេលដែល​ Drax ដឹងថា​ Gamora ជាកូនស្រីរបស់​ Thanos គាត់បម្រុងសំលាប់​ Gamora ចោលហេីយ​ តែ​បាន​ Quill ឃាត់ទាន់​ ។ ក្រោយមកពួកគេនិយាយដូចរាងត្រូវរ៉ូវគ្នា​ ចង់យកគ្រាប់​ The Orb នោះទៅលក់ដេីម្បីចែកលុយគ្នា​ ហេីយក៏រៀបគម្រោងដេីម្បីរត់គេចចេញពីទីឃុំឃាំងនោះ​ជាមួយគ្នា​តែម្ដង​ ដូចយេីងបានដឹងហេីយថា​ជំនាញរត់គេចនេះគឺ​ Rocket មិនដែលភ្លាត់ឡេីយ​ ធ្លាប់ជាប់គុក​ 22 ដង​ Rocket គេចខ្លួនបានរហូត​ ។​ នៅពេលដែលពួកគេរត់គេចខ្លួនបានសម្រេច​ ពួកគេក៏បានយក​ The Orb បម្រុងទៅលក់អោយ​ Tivan The Collector តែគម្រោងត្រូវបានផ្លាស់ប្ដូរវិញ​ ក្រោយពេលដែល​ Tivan បានរៀបរាប់ប្រាប់ពួកគេពីអនុភាព និងថាមពលដ៏ខ្លាំងមហិមារបស់​ Power stone មួយគ្រាប់នេះ​ ធ្វេីអោយ​ Quill និង​ Gamora ភ័យស្ទេីរតែលេចនោមដាក់ខោ​ បេីសិន​ Stone មួយគ្រាប់នេះធ្លាក់ទៅលេីដៃ​ Ronan ជីវិតនៅភព​ Xanda និងភពផ្សេងៗទៀតអាចនឹងរងនូវការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ​ ។

ពួកគេក៏រួមគ្នាជាក្រុមមួយរៀបផែនការថ្មីដេីម្បីកំចាត់​ Ronan ហេីយយក​ Power Stone ទៅរក្សាទុកនៅភព​ Xanda​ ។ ពេលនោះហេីយដែលក្រុម​ Guadians of the Galaxy ចាប់ផ្ដេីមកកេីតឡេីង​ ។ ក្រុមនេះខុសពីក្រុម​ Avengers​ ត្រង់ថា​ Avengers ជាក្រុមដែលការពារសន្តិសុខពិភពលោក​ កំចាត់ពួកឈ្លានពាន​ ចំណែក​ Guadians of the Galaxy ជាអ្នកការពារ​នៅលេីលំហរ​ Galaxy តែពួកគេ​មិនចោលទំលាប់ចាស់​ទេ ធ្វេីរឿងត្រឹមត្រូវផង​ ធ្វេីរឿងដែលខុសនឹងច្បាប់ផង​ មេីលតាមកាលៈទេសៈ​ លួចបានលួច​ 😄 តែក៏ជាអ្នកការពារសុខសន្តិភាពដូចគ្នា​ 

By: Admin_Captain

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា