Brightburn ជាប្រភេទភាពយន្តបែប Horror/Sci-fi/Thriller (rate R) ហើយត្រូវបានផលិតដោយលោក James Gunn និងដឹកនាំដោយលោក David Yarovesky ដែលបានដឹកនាំភាពយន្ត The Guardian of the Galaxy ផងដែរ។
ភាពយន្តនេះនិយាយអំពីក្មេងប្រុសដែលធ្លាក់មកពីភពផ្សេងម្នាក់ បានមកដល់ផែនដី ហើយត្រូវបានគ្រួសារ Breyer រើសយកមកចិញ្ចឹមបីបាច់ពោរពេញដោយក្ដីស្រលាញ់ ក្មេងនេះមានសមត្ថភាពពិសេស និងថាមពលខ្លាំងក្លារនៅក្នុងខ្លួនស្រដៀងនឹង Clark Kent (Superman) ដែលធ្លាក់មកពីភព Krypton ចឹង ។
តែជំនួសអោយការវិវត្តន៍ខ្លួនក្លាយជា Super Hero គេបានប្រើថាមពលរបស់ខ្លួនប្រើក្នុងផ្លូវខុស ហើយក៏បានក្លាយទៅជា Villain វិញ… Rate បច្ចុប្បន្នក្នុង IMDB គឺ 6.7/10 ក្នុងចំនោមអ្នកទស្សនា 863នាក់ ចង់ដឹងថាគេបានប្រព្រឹត្តអំពើវិនាសកម្មបែបណាខ្លះ? ទៅទស្សនាចាប់ពីថ្ងៃទី ២៣ ឧសភា ខាងមុខនេះ។
By: Admin Groot