១៦ ចំនុចពិសេសនៅក្នុងខ្សែភាពយន្ត Avengers Endgame ដែលអ្នកប្រហែលជាមិនចាប់អារម្មណ៍

0
1978

ថ្ងៃនេះអេដមីនចង់ដកស្រង់ឈុតមួយចំនួនដែលបានបង្កប់អត្ថន័យនៅក្នុងភាពយន្ត ដែលអ្នកទស្សនាមួយចំនួនតូចបាននិយាយថា Endgame មិនសូវល្អមើលដោយសារមានឈុតវៃតិច ! ប៉ុន្តែភាពយន្តនេះអស្ចារ្យសំរាប់អ្នកគាំទ្ររភាគច្រើនមិនមែនត្រឹមតែឈុតវៃនោះទេ :

១ ក្រោយពេលអណ្ដែតនៅក្នុងលំហរអាកាសអស់រយះពេលជាច្រើនថ្ងៃហើយត្រូវបានជួយសង្គ្រោះដោយCaptain Marvel, Tony Stark បានឈានជើងមកដល់ផែនដីនូវជំហានដំបូងភ្លាម អ្នកដែលរត់ទៅទទួលគេមុនគេដោយក្ដីបារម្ភនោះគឺ Steve Roger, Captain America ដែលឈុតនេះគឺដូចគ្នានឹងពេលដែលគេបានសន្លប់ហើយធ្លាក់មកពីលើមេឃក្រោយពេលនាំគ្រាប់បែកទៅបុកនិងយាន្តទព័របស់ Thanos ក្នុងភាពយន្ត The Avengers (២០១២) ពេលនោះ Steve ជាអ្នកដែលនិយាយទៅកាន់ Tony មុនគេ ។

២ ឈុតដែល Tony ខឹងខ្លាំងហើយបានដោះ Arc Reactor ពីដើមទ្រូងហុចអោយ Steve ពេលនោះគឺស្មើរនឹងការប្រគល់ការស្រលាញ់រាប់អានរបស់គេដែលមានចំពោះSteve ទៅវិញព្រោះឆ្អែតចិត្ត ហើយឈុតនេះគឺមានទំនាក់ទំនងនិងការដែល Steve បានយកខែលពុះបំបែក Arc Reactor របស់ Iron Man នៅក្នុងភាពយន្ត Captain America : Civil War ដើម្បីជួយ Bucky (you broke my heart and now am giving it all to u)។

៣ ពេលដែល Tony Stark ហៅកូនស្រី, Morgan Stark បានចេញមកពីក្នុងតង់ជាមួយនិងស្រោមមុខ Rescue Suit ដោយនាងបានយកដៃភ្ជង់ប៉ាប៉ាជា Style Ironman ឈុតនេះទាក់ទងនឹងពេលដែល Ironman បង្ហាញខ្លួនលើកដំបូងចេញមកពីរួងភ្នំដែលគេត្រូវបានឃ៉ំខ្លួនដោយពួកឧទ្ទាម តាមរយះភាពយន្តដំបូងរបស់ MCU គឺ Ironman (2008) ហើយពាក្យ I love you 3,000 ដ៏ល្បីល្បាញ តាមការពិតជាពាក្យដែលបានពីកូនរបស់ RDJ ដែលសម្ដែងជា Ironman ។

៤ នៅក្នុងផ្ទះបាយ ឈុតដែល Tony លាងចាន ធ្វើអោយអេដមីនចាប់អារម្មណ៍ខ្លាំងណាស់ក្នុងនាមជា Fan ផ្កាប់ភក្រ្តារបស់គាត់ ដូចដែលយើងបានដឹងហើយថា តួរអង្គនេះបានវិវត្តខ្លួនមកពី Billionaire, Play boy ដែលពីដំបូង សូម្បីតែទទួលរបស់ពីនរណាគេ ក៏គេប្រើ Happy ជំនួសដែរ និយាយពីថារ៉ឹកសម្បើមណាស់ ! តែដោយក្ដីស្រលាញ់ចំពោះ Pepper និងកូនស្រី គេរស់នៅក្នុងភាពសាមញ្ញជាឱពុក និងស្វាម៉ីដ៏ល្អម្នាក់ គេទុករូបថតអ្នកជាទីស្រលាញ់ គឺរូបលោកឱពុក និងអាក្មេងរព៉ឹស Petter Parker នៅក្នុងផ្ទះបាយមានន័យថា កន្លែងដែលគេឧស្សាហ៍ចំនាយពេលនៅ គឺមិនមែនឃ្លាំងផលិត Suit ដូចមុនទៀតទេក្នង ៥ឆ្នាំចុងក្រោយនេះ …

៥ វាជាលើកដំបូងដែលយើងបានឃើញ Pepper Pott លើកទឹកចិត្ត Tony អោយត្រលប់មកជួយក្រុម Avengers ដូចដែលយើងឃើញស្រាប់ហើយថា ពេលបំពេញបេសកកម្មលើកណាក៏នាងតេរមកដោយក្ដីបារម្ភ ជាមួយនិងការទេសនាផងដែរ តែម្ដងណាក៏Tony នៅតែទៅជាមួយ Avengers

៦ ឈុតដែល Tony បំពាក់ Shield អោយSteve គឺដូចនឹងឳពុកខ្លួន ដែលបានប្រគល់ Shield អោយ Steve ក្នុងភាពយន្ត The First Avengers ឈុតនេះបង្ហាញថាគេយល់ស្របនឹងគំនិតឪពុកខ្លួនក្នុងការជឿរជាក់ទៅលើ Steve

៧ ឈុតក្នុងជណ្ដើរយន្តមានទំនាក់ទំនងជាមួយរឿង Captain America: The Winter Soldier តែជំនួសអោយការប្រយុទ្ធគ្នាម្ដងទៀត ! ពេលនេះ Captain America បានបោកយក The Scepter (mind stone) ពីជនបង្កប់របស់ Hydra បានយ៉ាងងាយ។

៨ Bruce Banner ឆ្លងពេលវេលាទៅទីក្រុង New York ក្នុងឆ្នាំ ២០១២ ព្រោះគេស្គាល់ផ្ទះ Doctor Strange កាលពីវគ្គ Infinity war (កាលហ្នឹងធ្លាក់មកខ្ទេចដំបូលគេនោះ) មានបានជួប Doctor Strange ណា ជួប Ancient one ! តាមការពិត The Ancient one ក៏បានចូលរួមវាយពួក Chitari ដើម្បីការពារផែនដីតាំងពីឆ្នាំ ២០១២ ម្លេះ ដែលកាលនោះ Doctor Strange នៅជា Doctor Strange នៅឡើយ។

៩ លើកដំបូងដូចគ្នាដែរ Endgame ជាភាពយន្តដែលយើងឃើញ Captain និយាយមិនទប់មាត់ មិនទប់សម្ដី ដូចជា Let’s get this son of the bitch America’s Ass និងចេះកុហកទៀតដូចជាពាក្យ Hail Hydra ដែលកន្លងមកគាត់ហ្នឹងហើយអ្នកហាមគេ។

១០ សមាជិក Avengers សំខាន់ៗទាំងបីបានឃើញមនុស្សដែលខ្លួនស្រលាញ់ ក្រោយពីពួកគេបានបាត់បង់ដូចជា : Thor បានឃើញរងើកភ្លើងស្នេហ៍ចាស់ ហើយបានជួបព្រះមាតារបស់ខ្លួន ហើយនៅថ្ងៃនោះជាថ្ងៃតែមួយដែល ម្ដាយរបស់គេត្រូវស្លាប់នៅក្នុងវគ្គ Thor : The Dark World។ Tony បានជួប Howard បានបន្លំប្រាប់ឱពុកខ្លួនថាខ្លួនមានកូនស្រីហើយបានបន្លំអោបឳពុក ហើយបានប្រាប់ឪពុកថាគេអរគុណ ដោយប្រយោល ពាក្យដែលអេដមីនចាំមិនភ្លេចពីការសន្ទនារបស់ពួកគេទាំងពីរគឺ “ Money can not buy time” , “ I will do everything for my son” , “ your son will be very appreciate with what you do for the country” .។ Steve បានឃើញ Peggy ដែលជាស្នេហ៍គ្រាដំបូងរបស់ខ្លួន។

១១ យើងក៏បានឃើញមនុស្សពិតនៃ Jarvis បញ្ញាសិប្បនិម្មិត AI របស់ Tony Stark ដែលការពិតគាត់គឺជាមនុស្សជំនិត និងជាអ្នកបើកឡានអោយឪពុករបស់ខ្លួន Howard Stark ទើបក្រោយមក Tony Stark បានដាក់ឈ្មោះអោយ AI របស់ខ្លួនថា Jarvis ។

១២ Cameo ចុងក្រោយដ៏មានអត្ថន័យរបស់លោកតា Stan Lee គឺ “Seek Love not war” គឺគាត់ចង់ផ្ដាំផ្ញើរអោយពួកយើងចែករំលែកក្ដីស្រលាញ់ និងមិត្តភាពអោយគ្នាអោយបានច្រើនៗ

១៣ ក្រៅពីបានឃើញ Doctor Phym កាលពីនៅក្មេងម្ដងទៀត ! យើងក៏បានឃើញលើកដំបូងផងដែរ នៅស្រោមមុខ Antman ទីមួយ ដែលមានសណ្ឋាណដូចនៅក្នុង Comic ដែលស្រោមមុខនេះស្ថិតនៅក្នុងបន្ទប់ពិសោធន៍ផ្ទាល់ខ្លួនរបស់ Doctor Hank Phym។

១៤ Endgame ជាភាពយន្តដែលមានឈុត Thanos ស្លាប់ពីរដង ដូចគ្នានឹង Infinity War ដែល Vision ស្លាប់ពីរដងយ៉ាងវេទនាដូចគ្នា

១៥ ជាភាពយន្តដែលធ្វើអោយយើងឃើញ Captain America ស្រក់ទឹកភ្នែកចំនួនពីរដងលើកដំបូងផងដែរ លើកទីមួយដើម្បី Natasha និងលើកទីពីរដើម្បី Tony។

១៦ ខុសស្រលះពីការទាយទុករបស់អ្នកគាំទ្ររជ៉ំវិញសកលលោក អំពីវិធីដែល Antman បានត្រលប់មកវិញ នោះគឺកណ្ដុរមួយក្បាលប៉ុណ្ណោះដែលបានជួយគេ រីឯអាស្រមោចវៃស្គរនោះ មិនដឹងវាប្រកាច់ទៅណាបាត់ហើយ

នៅមានច្រើនទៀតដែលមានតែអ្នកគាំទ្ររចាស់វស្សាហ៍ដែលបានចាប់អារម្មណ៍ និងរំភើបក្រៃលែង ដែលអេដមីននឹងបង្ហាញនៅពេលក្រោយ។😊

By Admin: Stark

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា