Homestay ចាក់ចំត្រូវចំណុចច្រេីន​ និងមានន័យបង្កប់ល្អមែនទែនសម្រាប់អ្នកកើត ​Depression

0
845

Homestay ថៃឆ្លាតដែរ​ ចេះយករឿងនេះមកបញ្ចាំងចំពេលដែល​ facebook កំពុងផ្អេីលរឿង​ Depression។
ចាក់ត្រូវចំណុចច្រេីន​ ន័យបង្កប់ល្អមែនទែន​ បេីកក្បាលចូលសាច់រឿងភ្លាម​ ចំណោទបញ្ហាកើតឡេីងភ្លាម​ ធ្វេីអោយអ្នកមេីលឆ្ងល់​ ហេីយ​ 100% អ្នកទស្សនាភាគច្រេីននឹងគិតថា​ តួប្រុសឈ្មោះ​ Min សម្លាប់ខ្លួនព្រោះជំងឺបាក់ទឹកចិត្ត​ធ្ងន់ធ្ងរ​ តែចុងបញ្ចប់​នៃរឿងនឹងធ្វេីអោយអ្នកទស្សនាបេីកភ្នែកធំៗហេីយលាន់មាត់ថា​ Wow​ ស្មានមិនដល់​ ។

អ្វីដែលខ្ញុំស្រលាញ់បំផុតនៅចុងបញ្ចប់នៃរឿង​ គឺត្រង់ឈុតមួយពេល​ Min នៅមុខកញ្ចក់ឆ្លុះមេីលខ្លួន​ឯង​​ រូបក្នុងកញ្ចក់ជា​ Min កាលពីអតីតកាល​ ចំណែករាងកាយពិតខាងក្រៅកញ្ចក់ជា​ Min ពេលបច្ចុប្បន្ន​, Min ឆ្លុះកញ្ចក់និយាយជាមួយខ្លួនឯង​ ស្រាប់តែរូបនៅក្នុងកញ្ចក់បែរខ្នងដេីរចេញទៅបាត់​ ដោយអ្នកដឹកនាំរឿងចង់មានន័យថា​ រូបក្នុងកញ្ចក់វាជាអតីតកាលដ៏ជូរចត់និងឈឺចាប់​ ដែលវាបានចាកចេញទៅហេីយ​ នៅឡេីយតែខ្លួនយេីងក្នុងពេលបច្ចុប្បន្ន​ តេីយេីងនឹងសម្រេចធ្វេីអីបន្តទៀតដេីម្បីជីវិតមួយនេះ​ ។ ចំណងជេីង​ Homestay មានន័យថាសំបកខ្លួន​ វិញ្ញាណអ្នកផ្សេង,​ ok មិនចង់និយាយច្រេីនទេ​ កុំអោយ​ Spoil ។

សំរាប់អ្នកដែលចូលចិត្តមេីលកុននិងមិនទាន់បានមេីល​ គួរកុំរំលងរឿងដ៏ល្អមួយនេះ​ អ្នកសរសេររឿងនេះជាជនជាតិជប៉ុន​ ចឹង​ Script រឿង​ style ស្រដៀងរឿង Anime ជប៉ុនចឹងដែរ​ ។ ហេីយរឿងនេះលឺថាគ្រោងផលិតតាំងពី​ជាង​ 10 ឆ្នាំមុនម្ល៉េះ​ តែដោយសារ​ Script ក្នុងរឿងនេះវាចាក់ដោត​ចំៗ​ ត្រូវនឹងរឿងក្នុងសង្គមពិតៗពេក​ គេក៏ផ្អាក​មិនអោយផលិត រហូតមកដល់​ 10 ឆ្នាំក្រោយនេះក្រសួងទេីបអនុញ្ញាតិ​ គេក៏យកមកសរសេរកែបន្ថែមដោយចំណាយពេលប្រហែល​ 6 ខែទៀត​ ហេីយបានចាប់ផ្ដេីមផលិត​ ចឹងវាចូល​ 10 ឆ្នាំជាងហេីយមកដល់ពេលនេះ​រឿង​ Homestay ទេីបបានដាក់បញ្ចាំង។

Rate 7.5/10 for me

By: Admin Captain

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា