រឿងលម្អិតត្រួសៗដែលអ្នកគួរតែដឹងពីរឿង « ភ្នែកទីបី » វគ្គ ១ មុននឹងទៅទស្សនា វគ្គ ២ (មានវីដេអូ)

0
845

«ភ្នែកទីបី​ » គឺជារឿងបែប​ភ័យរន្ធត់មួយរបស់ឥណ្ឌូនេស៉ី​ ដែលទទួលបានការកោតសរសេីរច្រេីនកាលពីឆ្នាំ​ទៅ អាចថាជារឿង​ប្រភេទ​ Horror ដ៏ល្អមួយក្នុងចំណោមរឿង​ឥណ្ឌូនេស៉ីផ្សេងទៀត​របស់ផលិតកម្ម​ Hitmaker Studios ។

ឥលូវនេះរឿង ភ្នែកទីបី​ វគ្គ​ 2 បានត្រលប់មកវិញម្ដងទៀត​ហេីយ​ ដែលនឹងចាប់ផ្ដេីមចាក់បញ្ចាំងចាប់ពីថ្ងៃស្អែកនេះតទៅ (ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៩)  សំរាប់អ្នកដែលមិនទាន់បានទស្សនាវគ្គមួយ​ ពោតផ្ទុះ​ សុំសង្ខេបសាច់រឿងខ្លះៗកាលពីវគ្គមួយឡេីងវិញ​ដូចខាងក្រោម៖

#សង្ខេបរឿង ​ភ្នែកទី៣ ​វគ្គ១

Alia/អា​ លា​ បានសម្រេចចាកចេញពីទីក្រុងបាងកកត្រលប់មក​ Jakatar វិញក្រោយពេលឪពុកម្ដាយនាងស្លាប់បាត់ទៅ​ នាងនិងប្អូនស្រីនាងឈ្មោះ​ Abel/អាបេល​ ក៏បានរេីមកនៅផ្ទះដែលជាទីកន្លែងកំណេីតរបស់ពួកគេ​ ដែលនៅឆ្ងាយដាច់ស្រយាលពីទីក្រុង​ ។ Abel តែងតែមានអារម្មណ៏ចំលែកនិងភ័យខ្លាចជារឿយៗ​ នាងមិនចង់រស់នៅក្នុងផ្ទះនេះទេ​ នាងប្រាប់​បងស្រីនាង Alia ថា​ “ក្នុងផ្ទះនេះមិនមែនមានតែយេីងទេ” នាងមានអារម្មណ៏ថា​មានអ្វីម្យ៉ាងចំលែកនៅក្នុងផ្ទះនេះ​ តែ​ Alia ជាមួយនិងសង្សារនាងឈ្មោះ​ Davin មិនចាប់អារម្មណ៏ពាក្យសំដីរបស់​ Abel ទេ​ ពួកគេគិតថាប្រហែលមកពី​ Abel គិតច្រេីនតែម្នាក់ឯង។​ តែយូរទៅ​ Abel កាន់តែមានអាការៈចំលែកទៅៗ​ រហូតដល់​ Alia ទ្រាំលែងបានក៏ចង់នាំ​ Abel ទៅជួបពេទ្យវិកលចរិក​ តែនាងប្រកែកមិនព្រមទៅ ហេីយនាងបានប្រាប់​ Alia ថា​នាងមាន​ ភ្នែកទីបី​ អាចមេីលឃេីញវិញ្ញាណខ្មោចដែលវិលវល់ក្នុងផ្ទះនេះ។​ ភ្នែកទីបី​ នេះចាប់ផ្ដេីមបេីកតាំងពីនាងនៅក្មេងម្ល៉េះ​ (តាមអបិយជំនឿគេថា​ អ្នកណាក៏មានភ្នែកទីបីនេះដែរ​ នៅពេលដែលអ្នកអនុញា្ញតិអោយភ្នែកទីបីនេះបេីកហេីយគឺមិនអាចបិទវិញបានទេ​ អ្នកដែលមានភ្នែកទីបី​ គឺអាចមេីលឃេីញវិញ្ញាណខ្មោចដែលបានស្លាប់ទៅ​ និងអាចស្ដាប់លឺសំលែងចំលែកទៀតផង)​ ។

ក្រោយមក​ Abel ក៏បាននាំ​បងស្រីនាងទៅជួបអ្នក​គ្រូ​ Windu/វីនឌូ​ ដែលគាត់ជាគ្រូមន្តអាគមអាចជួយបញ្ជាក់​ Alia អោយដឹងការពិតថា​ តាមពិត​ Abel មិនមែនរោគចិត្តអីទេ​ គឺនាងពិតជាមេីលឃេីញរឿងដែលមិនគួរអោយឃេីញពិតមែន​ ដោយ​ Alia ហាក់រឹងរូសចង់ដឹងការពិត​ នាងក៏សុំអោយអ្នកគ្រូ​ Windu ជួយបេីកភ្នែកទីបី​អោយនាង​ ។ ក្រោយមក​ Alia ក៏ចាប់ផ្ដេីមមេីលឃេីញវិញ្ញាណខ្មោចដែលនៅជុំវិញខ្លួននាងដូច​ Abel ដែរ​ នាងមានការភ័យខ្លាច​ តែវាហួសពេលហេីយ​ ព្រោះភ្នែកទីបីបេីកហេីយមិនអាចបិទវិញបានទេ​ តែរឿងខ្លះអាចថាវាមានទាំងហេតុផលល្អនិងអាក្រក់​ នៅពេលដែលនាងបេីកភ្នែកទីបីមេីលឃេីញ​វិញ្ញាណតែលតោល​ វិញ្ញាណខ្លះស្លាប់ទៅទាំងមិនអស់ចិត្តក៏បានមករក​ Alia និង​ Abel ដេីម្បីចង់អោយពីរនាក់បងប្អូននាងជួយរំដោះរំលឹងពួកគេអោយបានទៅកាន់សុគតិភព​ ។ តែក៏មានវិញ្ញាណកាចសាហាវមួយចំនួនដែលនៅវិលវល់ក្នុងផ្ទះ​ តែងតែលងបន្លាចនិងចង់ធ្វេីបាប​ Alia និង​ Abel, ដោយសារតែគ្មានកន្លែងស្នាក់អាស្រ័យ​ ពីរនាក់បងប្អូនក៏បានសុំអញ្ជេីញអ្នកគ្រូ​ Windu មកជួយចាប់ព្រលឹងខ្មោចនៅក្នុងផ្ទះនោះ​ ។

ចូលមកដល់វគ្គពីរនេះ​ ភាពភ័យខ្លាចនៅតែបន្តកេីតឡេីងទៅលេីពីរនាក់បងប្អូននេះ, Alia​ បានជួបវិញ្ញាណក្មេងស្រីដ៏កាចសាហាវ​មួយទៀត​ ដែលកំពុងតែមានគំនុំគុំគួនខ្លាំងនឹងរឿងអ្វីមួយដែលនាងមិនអស់ចិត្ត​ រហូតដល់ថ្នាក់​អ្នកណាក៏នាងមិនលេីកលែងដែរ​, Alia ត្រូវមានតួនាទីស្វែងរកអាថ៏កំបាំងក្រោយការស្លាប់របស់ក្មេងស្រីនោះ​ ថានាងមកពីណា​ ស្លាប់ដោយសារមូលហេតុអី​ ?​ Storyline លេងបានល្អ​ ដែលអាចធ្វេីអោយទស្សនិកជនព្រឺសម្បុុរម្ដងៗពេលកំពុងទស្សនា​ Not bad for asia movie ។

ដូច្នេះសម្រាប់អ្នកដែលចង់ ទស្សនារឿងដ៏រន្ធត់បែបព្រឺព្រួចមួយនេះ កុំភ្លេចឱ្យសោះ «រឿងភ្នែកទី៣ វគ្គ២ » នឹងចាប់ផ្តើមចាក់បញ្ចាំងនៅបណ្តារោងភាពយន្តទំនើបៗទូទាំងប្រទេសចាប់ពីថ្ងៃ ទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ នេះតទៅហើយ៕

Rate 6.6/10 imdb
Admin_Captain
#ពោតផ្ទុះ
Thank to​ Sabay MVP and​ Legend Cinema for this movie Pre Screening✨

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា