IP-Man ខ្សែភាពយន្តដែលបង្ហាញមនុស្សគ្រប់គ្នាឱ្យយល់ពីភាពស្ងប់សុខដែលខ្លួនមាន​ កុំដេីម្បីចង់បានដំណែងកេរ្ដិ៏ឈ្មោះ​ ដំណែង ក្បត់ឧត្តមគតិខ្លួនឯង!​ 

0
1274

លោកគ្រូ​ យៀកវិន​ ជាប្ដី​ ជាឪពុក​ ជាអ្នកជិតខាងដ៏គួរអោយគោរព​ ទៅដល់ណាគេរាក់ទាក់ដល់នោះ​ ជាគ្រូក្បាច់គុណ​ យ៉ុងឈុន​ ដ៏មានថ្វីដៃមួយរូប​ អ្នកណាៗក៏ស្គាល់ គាត់ប្រឹងហាត់ក្បាច់គុណមិនមែនទុកយកមកបង្ករឿងជាមួយគេ​ រឺដេីម្បីទុកប្រកួតលេីកពានយក​ #លេខមួយ​ ស្អីទេ​ គឺហាត់ដេីម្បីសុខភាព​ ដេីម្បីការពារខ្លួនប៉ុណ្ណោះ​ លោកគ្រូ​ យៀកវិន​ បេីកសាលាគុណទទួលសិស្ស​ បង្ហាត់សិស្ស ហេីយគាត់តែងពោលទៅកាន់សិស្សគាត់​ថា​ កុំអំណួតនិងយកអ្វីដែលខ្លួនចេះទៅបង្ករឿងជាមួយអ្នកដ៏ទៃ ។ នៅក្នុងសង្គមមួយដែលពោរពេញទៅដោយមនុស្សអាក្រក់​ ច្រណែន ឈ្នានីស​ លោកគ្រូ​ យៀកវិន​ មិនដែលទៅបង្ករឿងជាមួយអ្នកណាទេ​ តែវាសំបូរតែអ្នកដែលមកបង្កបញ្ហាជាមួយគាត់​ គ្រាន់តែចង់មានជីវិតមួយសមញ្ញៗ​ សំងំយកតែសុខ​ ក៏អត់បាន​ ។

និយាយពី​ Tin Chi វិញ​ ធ្លាប់ជាមនុស្សដែលមាន គុណធម៌ ​សិលធម៌​ ចេះជួយទុក្ខធុរះអ្នកដ៏ទៃ​ ឃេីញគេមានបញ្ហាមិនដែលឈរអោបដៃមេីលទេ​ បេីនិយាយពីក្បាច់​គុណ យ៉ុងឈុន​ គឺខ្លាំងមិនចាញ់​ យៀកវិន​ ទេ​ ព្រោះហាត់គ្រូតែមួយ​។ តែដូចពាក្យគេថា​ ពេលវេលានឹងបង្ហាញអោយយេីងឃេីញពីស្បែកមុខពិតរបស់​មនុស្ស​ ដោយសារតែភាពស្រែកឃ្លាននឹងកេរ្តិ៏ឈ្មោះ​ គ្រាន់តែឃេីញអ្នកជិតខាងរួយរាយនិងសរសេីរលោកគ្រូ​ យៀកវិន​ ក៏ចាប់ផ្ដេីមលេចចេញធាតុពិត​មិនដឹងលាក់ទុកតាំងពីពេលណា ច្រណែន​ គេភ្លាម​ ទាំងដែលលោកគ្រូ​ យៀកវិន​ មិនដែលដឹងខ្លួនទាល់តែសោះ​ទាំងដែលគាត់ក៏​ Respect Tin Chi ដូចគ្នា​ ។ Tin Chi ដេីរប្រកាសក្ដែងៗប្រាប់គេឯងថា​ ខ្ញុំឃេីញថ្វីដៃរបស់​ យៀកវិន​ ហេីយ​ គេមិនសមជាអ្នកខ្លាំងដាច់គេក្នុងពិភពក្បាច់គុណនេះទេ​ ខ្ញុំទេីបអ្នកខ្លាំង​ អោយកាសែតចុះផ្សាយសុំប្រកួតជាមួយ​ យៀកវិន​ ដេីម្បីអោយមនុស្សក្នុងពិភពក្បាច់គុណដឹងថា​ អ្នកណាជាអ្នកខ្លាំង​ លេខមួយ ពិតប្រាកដ​ ។

លោកគ្រូ​ យៀកវិន​ ចំណាយពេលនៅជាមួយគ្រួសារ​ យ៉ាងមានសេចក្ដីសុខ​ ទោះគាត់ឃេីញកាសែតចុះផ្សាយពីការណាត់ប្រកួតរវាងគាត់ជាមួយ​ Tin Chi ក៏គាត់មិនខ្វល់​ ចំណាយពេលវេលាជាមួយគ្រួសារ​ នាំប្រពន្ធទៅរាំលេងយ៉ាងព្រងេីយ​ ហេតុអី​ យៀកវិន​ មិនទៅប្រកួត? មិនខ្លាចគេថាអន់​ កំសាក​ទេអី? ចុះអ្នកណាថាអីក៏ថាទៅ​ ឆន្ទះរបស់គាត់តាំងពីដំបូងគឺមិនមែនដេីម្បីរឿងអត់ប្រយោជន៏ចឹងណា​ ដូចរៀបរាប់ខាងលេីចឹង​ គាត់មិនដែលគិតថាហាត់ក្បាច់គុណដេីម្បីចង់បានដំណែងជេីងឯកលេខមួយទេ​ តែដេីម្បីសុខភាពនិងការពារខ្លួន​ ចែករំលែកអ្វីដែលខ្លួនមាន​ទៅអ្នកជំនាន់ក្រោយ​ គាត់មិនខ្វល់ពី​ Tin Chi ទេ​ ចង់​ Tin Chi ជួលអ្នកកាសែតចុះផ្សាយ​ ដេីរស្រែកប្រាប់គេថាគាត់ជាជេីងខ្លាំង #លេខមួយ ក្នុងពិភពក្បាច់គុណក៏​ យៀកវិន​ មិនឈឺក្បាលដែរ​ ចង់បានយកចុះលេខមួយហ្នឹង​ ។​ ជាអកុសល​ នៅពេលមួយដែលប្រពន្ធលោកគ្រូយៀកវិន​ មានជំងឺមហារីក​កម្រិតធ្ងន់សង្គ្រោះលែងបាន​ គាត់បានសរសេរសំបុត្រផ្ញេីរទៅ​ Tin Chi ថា​ ប្ដីរបស់គាត់ព្រមទទួលយកការប្រកួតនេះ​ 👊 ចុះយូរហេីយម៉េចមិនព្រមអោយប្ដីប្រកួត? yes, ដោយសារគាត់ដឹងពីចរិកប្ដីរបស់គាត់​ លោកគ្រូ​ យៀកវិន​ តែងតែគិតរឿងគ្រួសារជាងរឿងក្រៅផ្ទះ​ ជាពិេសសអារឿងដែលគេចូលចិត្តមកសុំប្រកួតជាមួយគាត់នេះឯង​ តែបេីមានការយល់ព្រមពីប្រពន្ធគាត់​ គាត់នឹង​ Accept នៅការប្រកួតនោះ​ ។ ចុងបញ្ចប់​ Tin Chi ត្រូវចាញ់ទាំងអស់ចិត្ត​ 👍 លោកគ្រូ យៀកវិន បែរខ្នងដើរចេញហើយគាត់បានពោលពាក្យមួយម៉ាត់ទៅកាន់​ Tin Chi ថា គ្មានអ្វីសំខាន់ជាង​ការស្រលាញ់របស់មនុស្សជុំវិញខ្លួនយេីងទេ​ ចំណាយពេលធ្វើអ្វីដែលអាចផ្ដល់សេចក្ដីសុខអោយខ្លួនឯងនិងគ្រួសារ កុំរវល់តែរឿងមុខមាត់កេរ្ដិ៏ឈ្មោះ ព្រោះភាពចង់មានចង់បានហួសហេតុនេះ​ ប្រៀបដូចជាបិសាចដែលមកគ្រប់គ្រងសតិអារម្មណ៏យេីងអោយលែងដឹងខុសត្រូវ​ ដឹងតែម្យ៉ាងគឺចង់ឈ្នះ​ ។

មុននឹងយេីងចាប់ផ្ដេីមធ្វេីអ្វីមួយ​ យេីងសួរខ្លួនឯង​ ថាយេីងធ្វេីវាដេីម្បីអី​? ដេីម្បីអ្នកណា? ដេីម្បីមនុស្សជុំវិញខ្លួនដែលកំពុងគាំទ្រយេីង​ រឺគ្រាន់តែដេីម្បីចង់បានមុខមាត់? នៅពេលដែលយេីងដាក់ចិត្តធ្វេីវាហេីយ​ យេីង​ make sure ផងថា​ បេះដូងយេីងពិតជាប្រាប់យេីងអោយធ្វេីវាមែន​ ហេីយខួរក្បាលពិតជាស្ដាប់តាមបេះដូងយេីងដែរអត់? បេី​ 2 ហ្នឹងវាស្របគ្នាហេីយ​ យេីងធ្វេីវាទៅ​ ដេីរលេីផ្លូវរបស់យេីង​ទៅ​ កុំរវល់ចំណាយពេលទៅមេីលអ្នកដ៏ទៃ​ វាគ្មានបានអីមកវិញទេ​ ។

Admin_Captain
#ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា