ប្រវត្តិសង្ខេបទាក់ទងនឹងភូមិ Konohagakure ក្នុងរឿង ​NARUTO

0
1559

អ្នកដែលនិយមតាមដាននិងជាអ្នកគាំទ្រ Anime រឿង “NARUTO” នោះច្បាស់ជាស្គាល់ហើយនូវភូមិមួយនេះដែលសម្បូរទៅដោយ Shinobi កំពូលៗហើយជាភូមិទីមួយដែលបានកកើតឡើងក្នុងរឿងនេះ។

ភូមិនេះមានឈ្មោះថា “Konohagakure/ 木ノ葉隠れの里” ដែលយើងចំណាំហៅថា “Hidden Leaf Village” ជាភូមិមួយដែលហ៊ុមព័ទ្ធទៅដោយដើមឈើធំៗមើលទៅគួរឲចង់គយគន់ដែលជាភូមិមួយនៅលើ Land of Fire ដែល Land of Fire នេះប្រៀបដូចជាប្រទេសមួយអញ្ចឹងហើយភូមិ Hidden Leaf នេះគឺជាភូមិដ៏ខ្លាំងមួយក្នុងចំណោមតំបន់ទាំង ៥ ទៀតដែលមាន Kage ម្នាក់ជាអ្នកដឹកនាំហើយភូមិនោះគឺហៅអ្នកដឹកនាំគេថា Hokage ដែលសព្វថ្ងៃ Hokage នេះគឺមានចំនួន ៧ ជំនាន់ហើយដែលអ្នកដែលឡើងធ្វើជា Hokage នោះគឺមុខរបស់ពួកគេត្រូវបានឆ្លាក់នៅនឹងថ្មភ្នំនាភូមិនោះ ។

ស្តង់ដា Shinobi នៅភូមិនោះគឺអាវខៀវ រឺខ្មៅដែលមានស្នាមគួចនៅនឹងកៀកស្មាជាមួយនឹងខោដែលត្រូវពណ៌នឹងអាវហើយពួកគេមានអាវក្រៅពណ៌បៃតងដែលមានស្នាមគួចពណ៌ក្រហមនៅខាងក្រោយខ្នងមានហោប៉ៅនៅនឹងទ្រូងហើយមានរុំក្រណាត់សនៅនឹងជើងងាយស្រួលមានកន្លែងទុកអាវុធ ហើយនិនចានៅភូមិនេះមួយចំនួនមានកម្លាំងពិសេសអាចបញ្ចេញភ្លើងពេលប្រយុទ្ធដែលឲឈ្មោះថា “Katon” ។

ការកកើតនូវភូមិនេះគឺចាប់ផ្តើមពីសង្គ្រាមមួយដ៏ធំរវាងបក្សទាំងពីរគឺបក្ស Senju និង Uchiha ដែលសង្គ្រាមរបស់ពួកគេគឺវែងអន្លាយដែលជាប្រវត្តិសាស្រ្តមួយសម្រាប់ភូមិ Hidden Leaf ហើយអំឡុងពេលនោះបក្សទាំងពីរគឺបានស្រុះស្រួលគ្នាដោយមេបក្សខាង Senju គឺ #HashiramaSenju ជាមួយនឹងពួកម៉ាកគេកាលពីវ័យកុមារដែលជាមេបក្សខាង Uchiha គឺ MadaraUchiha បានចាប់ដៃគ្នាបង្កើតភូមិ Shinobi ទីមួយនោះគឺ “Konohagakure” ដែលឈ្មោះភូមិនេះគឺដាក់ដោយ #MadaraUchiha ហើយនេះជាហេតុមួយដែលធ្វើឲមានភូមិផ្សេងៗកើតឡើងបង្កើតបានសន្តិភាពនិងការរួបរួមមួយនាពេលនោះ ។

Hashirama បានប្រើសមត្ថភាពរបស់ខ្លួនដែលខ្លួនពូកែខាងឈើដែលឲឈ្មោះថា “Mokuton / Wood Style” បានបង្កើតភូមិនេះឡើង ហើយ HashiramaSenju បានជ្រើសតាំងជា អ្នកដឹកនាំទីមួយ / the First Hokage របស់ភូមិ Hidden Leaf នេះ ប៉ុន្តែយូរៗទៅ #MadaraUchiha ក៏មានការយល់ច្រឡំព្រមទាំងមិនពេញចិត្តនូវអ្វីមួយចំនួនដែល HashiramaSenju បានធ្វើថែមទាំងព្រួយខ្លាច HashiramaSenju ប្រើអំណាចគ្រប់គ្រងបក្សខ្លួននោះសង្គ្រាមធំក៏កើតឡើងម្តងទៀតដែលពេលនោះគឺជឿជាក់ថា MadaraUchiha បានស្លាប់ ហើយ Nine-Tails / កញ្ជ្រោងកន្ទុយ ៩ របស់ #MadaraUchiha ត្រូវបានប្រគល់ទៅឲបក្ស Uzumaki ជាអ្នកគ្រប់គ្រងហើយចាប់តាំងពីពេលនោះមក Senju និង Uzumaki ក៏ខ្លាចជាសម្ព័ន្ធមិត្តល្អនឹងគ្នាហើយ HashiramaSenju ក៏មានប្រពន្ធម្នាក់នៅបក្ស Uzumaki ផងដែរ ។

_Admin Groot ✌️✌️
#ផេកពោតផ្ទុះ 🍿💥

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា