តោះ! មកដឹងពី សាច់រឿង The Flash ដែលអ្នកខ្លះប្រហែលជាមិនទាន់បានដឹង!

0
616

BarryAllen ជាកូនកំព្រាម្ដាយ និងឳពុកតាំងពីអាយុ១១ឆ្នាំ(ម្ដាយ NoraAllen)ត្រូវស្លាប់ដោយភាវៈអាថ៍កំបាំង និងឳពុក HenryAllenត្រូវគេចោទប្រកាន់ថាជាអ្នកសម្លាប់ប្រពន្ធខ្លួនឯង។ យប់នោះBarryបានសង្កេតឃើញថាមានខ្សែពន្លឺពីរពណ៌គឺ លឿងនិងក្រហមធ្វើដំណើរជុំវិញយ៉ាងលឿនជុំវិញម្ដាយគេ មួយពព្រិចភ្នែកក្រោយមក រូបគេក៏ត្រូវបានរបស់ម្យ៉ាងនាំគេចេញពីផ្ទះកើតហេតុដោយគ្មាននរណាម្នាក់អាចបកស្រាយបានថារបស់នោះជាអ្វីឲពិតប្រាកដ បន្ទាប់មកម្ដាយគេក៏ត្រូវស្លាប់ដោយត្រូវកាំបិតចាក់លើទ្រូង។ ប៉ុន្តែក្រោយពីហេតុការណ៍នោះមកBarryត្រូវបានគេយកមកចិញ្ចឹមដោយប៉ូលីសម្នាក់ឈ្មោះ JoeWest និងមានកូនស្រីតូចម្នាក់ឈ្មោះ Iris West។ ពួកគេ( Barry Allen និង Iris West ) ធំធាត់ឡើងជាមួយគ្នា រហូតដល់វ័យ២៥ឆ្នាំ Barry បានក្លាយជាអ្នកធ្វើកោសល្យវិច្ច័យដ៏ឆ្លាតវៃម្នាក់។

គេតែងតែដឹងគ្រប់រឿងរ៉ាវ ហេតុការណ៍ដែលបានកើតឡើងលើករណីណាមួយរាល់ពេលគេធ្វើកោសល្យវិច្ច័យនៅទីនោះ។ រហូតដល់យប់មួយ ParticleAccelerator ត្រូវបានផ្ទុះឡើងពាសពេញ Centralcity ដោយអ្នកខ្លះទទួលបានថាមពលពីការផ្ទុះនោះ និង អ្នកខ្លះមិនទទួលបាននោះទេ។ Particle accelerator គឺជាគ្រឿងម៉ាសុីនដែលផ្ទុកថាមពលម្យ៉ាងដែលហៅថា DarkMatter និងអាចបង្កើតថាមពល stromLightning នៅពេលដែលមនុស្សទទួលបានថាមពលនោះ ឬពេលដែលពួកគេស្រូបយកថាមពល Dark matter ពីការផ្ទុះParticle accelerator នោះមក ថាមពលនោះអាចធ្វើឲពួកគេទទួលបាន super power ដែលគេហៅពួកទាំងនោះថា Meta human។ យប់ថ្ងៃដែលParticle acceleratorផ្ទុះឡើងBarry ក៏ទទួលបានថាមពលពីការផ្ទុះនោះផងដែរ ប៉ុន្តែBarryខុសពី meta human ដទៃត្រង់ថា Barry ទទួលបានថាមពល Dark matter និង Strom lightning ក្នុងពេលតែមួយ ហើយក៏ធ្វើឲគេដួលបោកខ្លួន និងមានរបួសធ្ងន់ធ្ងរ។ Particle accelerator នេះទៀតសោតត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តម្នាក់ឈ្មោះ Harrison Wells (Founder of S.T.A.R Labs អ្នកបង្កើតមន្ទីរពិសោធន៍ Scientific and Technology Advanced Research ហៅកាត់ S.T.A.R Labs)ដោយមានភ្នាក់ងារជំនិត ២នាក់ គឺ Cisco ramon និង Catlin Snow (មិនគិតពី Ronnie Raymond ដែលបានស្លាប់ក្នុងហេតុការណ៍ផ្ទុះ Particle accelerator ប៉ុន្តែបានកើតជា FireStorm នៅហេតុការណ៍បន្ទាប់ទៀតចាំតាមដានទាំងអស់គ្នា)។

បញ្ចាក់ថា Particle accelerator នេះបានបង្កើត និងផ្ទុះឡើងដោយចេតនារបស់ Dr.Harrison Wells ក្នុងចេតនាអ្វី? មានតែចាំមើលទាំងអស់គ្នា។ បកទៅBarryវិញ កាលដែលគេទទួលបានថាមពលDark matter ព្រមទាំង Storm lightning នោះមក គេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែ Dr. Wells បានទៅទទួលBarry ពីឳពុកចិញ្ចឹមរបស់គេ(Joe West) ដើម្បីយកមកសម្រាក និងព្យាបាលនៅ S.T.A.R Labs របស់ខ្លួនវិញដោយហេតុថាBarry មិនមែនត្រឹមតែមានរបួសធ្ងន់ធ្ងរតែប៉ុណ្ណោះ ពោលគឺគេបានស្រូបយកថាមពល Dark matter និង Storm lightningដោយពេទ្យធម្មតាមិនអាចព្យាបាលបាន ពេលនោះ Joe ក៏យល់ព្រមឲ Wells ទទួលBarryយកទៅព្យាបាលផងដែរ។ Barry​ ត្រូវបាត់បង់ស្មារតី(សន្លប់)​អស់រយះពេល​ ៩ខែ នៅពេលដែលគេដឹងខ្លួនឡើងវិញអាការៈរបស់គេខុសប្រក្រតីដូចជា គេបានឃើញភាវៈគ្រប់យ៉ាងនៅជុំវិញខ្លួនមានចលនាយឺតខ្លាំងខុសពីធម្មតា ចំណែកឯខ្លួនរបស់គេមានចលនាលឿនខ្លាំងខុសពីធម្មតាវិញ។ បន្ទាប់មកគេក៏ទៅប្រាប់ និងសាកសួរពីហេតុការណ៍ដែលគេបានជួបទៅ S.T.A.R Labs ហើយក៏ព្រមចូលខ្លួនឲS.T.A.R Labsធ្វើពិសោធន៍ និងហ្វឹកហាត់គេឲចេះគ្រប់គ្រង និងប្រើប្រាស់ថាមពលដែលបានមកពីការផ្ទុះParticle acceleratorនោះឲបានត្រឹមត្រូវ។ ឆ្លងកាត់ការពិសោធន៍ និងហ្វឹកហាត់អស់រយៈពេលយ៉ាងយូរមកជាមួយ S.T.A.R Labs, Barryតែងតែចេញមុខក្រោមស្រោមម៉ាស និងឈុតពណ៌ក្រហម(បង្កើតដោយCisco Ramon) ចេញការពារCentral Cityពីឧក្រិដ្ឋកម្ម និងការវាយប្រហារពី Meta humanដទៃទៀតផ្សេងៗ។ បញ្ចាក់ថា Cisco, Catlin និង Dr. Wells ជាអ្នកលើកទឹកចិត្ត និងជាអ្នកស្ថិតនៅពីក្រោយការការពារCentral City និងការបង្រ្កាប Meta human របស់Barry តែអ្វីដែលគួរឲកត់សម្គាល់នោះគឺ Dr.Harrison Wellsដែលជាអ្នកលើកទឹកចិត្តBarryខ្លាំងជាងគេ លើសអ្នកណាទាំងអស់។ពាក្យដែលWellsតែងតែនិយាយគឺ”Run, Barry, Run!”។ តើWellsមានគោលបំណងអ្វី?

To be continued…

តោះអេតមីនសុំស្លេះតែប៉ុននឹងសិន ខ្លាចវែងពេកហ្វេនធុញ ចង់ដឹងថាសាច់រឿងបន្តនឹងទៅជាយ៉ាងណា សុំរង់ចាំនិងអានទាំងអស់គ្នាជាមួយអេតមីនDC ក្នុងផេកពោតផ្ទុះ
ឆាប់ៗនេះ…
Admin : DC 

 

 

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា