គួរឱ្យសរសើរ! នេះជាតារាស្រីថៃ ដែលទ្រាំរស់ឈ្មោះជាស្រីមេម៉ាយ ​ចិញ្ចឹមកូនដោយខ្លួនឯង

0
997

ថៃ៖ ជីវិតជាអ្នកម្តាយតែឯង ឬ Single Mom (លែងលះប្តី ឬប្តីស្លាប់ចោល) គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវការពេលវេលាយ៉ាងច្រើន នៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ដើម្បីឲ្យពួកគេទទួលបានផ្លូវមួយដ៏ល្អនៅពេលអនាគត។

ជាក់ស្តែង តារាស្រីថៃប៉ុន្មានដួងនេះ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន បន្ទាប់ពីត្រូវបានគេដឹង ជាអ្នកម្តាយដ៏រឹងមាំម្នាក់ ដែលតស៊ូចិញ្ចឹមកូនៗដោយខ្លួនឯងបានយ៉ាងល្អប្រសើរ ទាំងដែលបច្ចុប្បន្នពួកគេក៏មមាញឹកច្រើននឹងការងារ ពិសេសការងារសិល្បៈនេះតែម្តង។

ចង់ដឹងថា ជាតារាស្រីរូបណាខ្លះនោះ មកតាមដានខាងក្រោមនេះទាំងអស់គ្នា៖

១. Aff Taksarom
តារាសម្ដែងស្រី និងម៉ូដែល Aff Taksaorn មានអាយុ ៣៨ឆ្នាំ។ បច្ចុប្បន្នអ្នកនាងរស់នៅជាមួយនឹងកូនស្រីតូច និងគួរឲ្យស្រលាញ់ Nong Pea Mai ដែលមានអាយុ ៤ឆ្នាំ។

២. Pat Napapa
តារាសម្ដែងស្រី Pat Napapa មានអាយុ ៣២ឆ្នាំ។ បច្ចុប្បន្នអ្នកម្តាយដ៏ស្រស់ស្អាតរូបនេះ រស់នៅជាមួយនឹងកូនប្រុសតូចគួរឲ្យក្នាញ់ Nong Racing ដែលមានអាយុ ២ឆ្នាំ។

៣. Moo Pimpaka
Moo Pimpaka គឺជាតារាសម្ដែងស្រីជើងចាស់មួយរូប ដែលធ្លាប់ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង។ អ្នកស្រី Moo បានប្រឡូកចូលក្នុងវិស័យសិល្បៈថៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺជាង ២០ឆ្នាំមកហើយ។ បច្ចុប្បន្នអ្នកស្រីមានវ័យ ៤៨ឆ្នាំ និងមានកូនប្រុសដ៏ស្អាតសង្ហាម្នាក់ លោក Nine Naphat វ័យ២៣ឆ្នាំ ដែលលោកក៏ជាតារាសម្ដែងប្រុសម្នាក់ កំពុងតែមានភាពលេចធ្លោខ្លាំងនៅក្នុងសង្គមសិល្បៈថៃ ដែលជ្រកក្រោមទ្រនំស្ថានីយប៉ុស្តិ៍លេខ៣ថៃ។

៤. Bow Vanda
Bow Vanda គឺជាអតីតពិធីការិនីមានវ័យ ៣៨ឆ្នាំ ខណៈដែលបច្ចុប្បន្នបានផ្លាស់ខ្លួនក្លាយមកជាតារាសម្ដែងស្រីម្នាក់។ អ្នកនាង Vanda គឺជាភរិយារបស់លោក Por Thrisadee ដែលបានទទួលមរណៈភាពជាង ៣ឆ្នាំមកហើយ។ បច្ចុប្បន្នអ្នកម្តាយស្រស់ស្អាតរូបនេះ បានរស់នៅជាមួយនឹងកូនស្រីដ៏ឃ្យូតគួរស្រលាញ់ Nong Mali ដែលនាងតូចមានអាយុ ៥ឆ្នាំហើយ។

៥. Nicole Theriault
Nicole Theriault គឺជាតារាចម្រៀងស្រីដ៏ល្បីល្បាញមួយរូប ជាមួយនឹងបទចម្រៀងពីរោះៗ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ។ អ្នកស្រី Nicole មានវ័យ ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយនឹងកូនប្រុសវ័យក្មេងស្អាតសង្ហាម្នាក់ Tigger ដែលមានអាយុ ១៤ឆ្នាំ៕

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា