ចាំក្មេងប្រុស ក្នុងរឿងកូនឆ្កែឆ្លងភព ឬ CJ7 ទេ? មកមើលសម្រស់កូនក្មេងក្នុងរឿងដ៏ល្បីនេះធំឡើងកាន់តែស្រស់ស្អាតខ្លាំងឡើងចង់លង់!

0
5773

ចិន៖ ជឿជាក់ថា មានប្រិយមិត្តមិនតិចនាក់នោះទេ ដែលធ្លាប់បានទស្សនា និងនៅតែចងចាំ នូវខ្សែភាពយន្តដ៏ល្បី «កូនឆ្កែឆ្លងភព»«CJ7» ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង កាលពីជំនាន់ជាង១០ឆ្នាំមុន។

CJ7 គឺជាខ្សែភាពយន្តចិន-ហុងកុង ប្រឌិតបែបវិទ្យាសាស្រ្ត ដែលត្រូវបានចាក់បញ្ចាំង និងល្បីសុះសាយ ក្នុងកំឡុងឆ្នាំ២០០៨ និងថែមទាំងទទួលបានពានរង្វាន់ភាពយន្តឆ្នើម និងរកចំណូលបានខ្ទង់រាប់សិបលានដុល្លារឯណោះ។ ខ្សែភាពយន្តមួយនេះ ក៏មានការចូលរួមសម្ដែងពីតារាប្រុសល្បីឈ្មោះ លោក Stephen Chow ឬខ្មែរយើងស្គាល់ថា លោក ទីនហ្វី ផងដែរ។

អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតនោះ ប្រិយមិត្តជាច្រើនដែលទស្សនាខ្សែភាពយន្តមួយនេះ ប្រាកដជាមិនបានដឹងទេថា តួអង្គដ៏សំខាន់មួយរូបទៀត ពោលគឺ ក្មេងប្រុសដ៏កំសត់ដែលដើរតួជាកូនប្រុសលោកទីនហ្វីក្នុងរឿងនេះ ថាគេជានរណាឲ្យប្រាកដនោះឡើយ។

ជាក់ស្តែង តួក្មេងប្រុសដែលមានដុង ឬទេពកោសល្យនៅក្នុងការសម្ដែងតាំងពីតូចនោះ តាមពិតគឺជាក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ Xu Jiao ដែលត្រូវបានអ្នកដឹកនាំរឿងឲ្យនាងតែងខ្លួនធ្វើជាក្មេងប្រុស ហើយនៅកាលនោះនាងតូចនេះ មានអាយុត្រឹម ៩ ទៅ ១០ឆ្នាំប៉ុណ្ណោះ។

យ៉ាងមិញ បើគិតមកទល់ពេលនេះ Xu Jiao នាងមានអាយុ ២១ឆ្នាំហើយ ខណៈដែលខ្សែភាពយន្តដែលនាងបានថតកន្លងមក ក៏មិនតិចជាង ២០រឿងនោះទេ។ ភាពជោគជ័យ និងទេពកោសល្យសមត្ថភាពនៅក្នុងការសម្ដែងដ៏ល្អរបស់នាង បានធ្វើឲ្យស្រីស្រស់វ័យក្មេងនេះ កើបបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ពិសេសពីហ្វេនៗដែលជាអ្នកគាំទ្រនាងតែម្តង។

បន្ថែមលើនេះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រ នឹកសរសើរនាងទៀតនោះ គឺថាសម្រស់របស់តារាស្រីវ័យក្មេងនេះ កាន់តែធំពេញក្រមុំ ពេញរូបរាង សម្រស់ក៏កាន់តែស្រស់ស្អាត ឃ្យូតគួរឲ្យស្រលាញ់ ជាមួយនឹងស្នាមញញឹមដ៏ទាក់ទាញ មើលសឹងតែមិនស្គាល់ និងស្ទើរតែធ្លាក់ក្នុងអន្លង់ស្នេហ៍តែម្តង៕

ទស្សនារូបភាពខាងក្រោម៖

ប្រភព៖ ​Bryan Media

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា