ដំណឹងក្តៅៗ Avengers: Endgame នឹងចាក់បញ្ចាំងសារជាថ្មីជាមួយឈុតឆាកថ្មីបន្ថែម (New Footage )

0
2093

យោងតាម ​​ComicBook.com ក្នុងអំឡុងកិច្ចសម្ភាសន៍នៃសារព័ត៌មានរឿង Spider-Man: Far From Home, លោក Kevin Feige បាននិយាយថា “”We are doing that. I don’t know if it’s beenannounced. And I don’t know how much… Yeah, we’re doing it next weekend.”

មិនតែប៉ុណ្ណោះ Feige បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីការចេញផ្សាយឡើងវិញទៅកាន់ ScreenRant ។ លោកបន្តថា: «មិនមានការកាត់បន្ថយឈុតនៃសាច់រឿងនោះទេប៉ុន្តែនឹងមានកំណែនៃឈុតថ្មីចូលទៅក្នុងសាច់រឿងរយះពេល3h02min រួមផ្សំនឹងការជំរុញទីផ្សារអោយកក្រើកសារជាថ្មីជាមួយខ្សែភាពយន្តចុងក្រោយ InfinitySaga នេះ»។ “ប្រសិនបើអ្នកបានអង្គុយមើលខ្សែភាពយន្តនេះម្តងទៀត អ្នកនឹងបានទស្សនាឈុតឆាកដែលបានលុបចោលបន្តិចបន្តួច #Deletedscenes និងមានឈុតភ្ញាក់ផ្អើលមួយចំនួនដែលនឹងមកដល់នៅសប្តាហ៍ក្រោយ។ ”

ScreenRant បានអះអាងថាAvengersEndgameអាចនឹងចាក់បញ្ចាំងនៅចាប់ពីថ្ងៃទី 28 ខែមិថុនានេះតទៅ។ អាចទេដែល Avengers Endgame ចាក់បញ្ចាំងសារឡើងវិញអាចផ្តួលខ្សែភាពយន្តលេខ1លើពិភពលោកស្របពេលដែល AvengersEndgame រកចំណូលសរុប $ 2,744,698,649 ធៀបនឹង Avatar រកចំណូលសរុប $2,787,965,087 ដែលទិន្នន័យជាក់ស្តែងAvengersEndgame នៅខ្វះ $43,266,438ទៀតទើបបានឈ្នះAvatarបាន ។

ចុះហ្វេនទាំងអស់គ្នា គិតថាAvengersEndgameអាចយកឈ្នះAvatarជាមួយការចាក់បញ្ចាំងសារជាថ្មីវិញបានទេ?
” Love Marvel , Respected Avatar ”

Admin : CaptainMarvel

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា