សម្រាយលម្អិតនៃឈុតបន្ថែម ៦ នាទីជាងរបស់ Avengers Endgame

0
3190

⚠️អត្ថបទSpoiled ⚠️

AvengersEndgame បានត្រលប់មកបញ្ចាំងនៅក្នុងរោងកុនសារជាថ្មី ដោយបាន បន្ថែមឈុតឆាក មួយចំនួនដែលត្រូវបានកាត់ចោល និង #ឈុតឆាកឥណទាន មួយចំនួនដែលមានចំនួនរយៈពេលប្រហែលជា 6 នាទី។ ចំនែកឯថេរៈបញ្ចាំងរឿងមានរហូតដល់ មាន 188 នាទី ឯណោះ។ ក្នុងនោះផងដែរ តើអ្នកដឹងទេថាតើការដាក់បញ្ជូលឈុតឆាករហូតដល់6នាទីនោះមានអ្វីខ្លះ?ហើយចង់បង្ហាញNew Footage អ្វីខ្លះ ដើម្បីអោយការចាក់បញ្ចាំងលើកនេះ AvengersEndgame អាចផ្តួលយកឈ្នះខ្សែភាពយន្តលេខ1លើពិភពលោក Avatar បាន? តោះមកអានអត្ថបទជាមួយ Footage រយះពេល6នាទីនោះមានអ្វីខ្លះ?

១. ឈុតសម្តែងលោកតាStanLee

បើទោះបីលោកតា StanLee បានលាចាកលោកកាលពីខែវិច្ឆិកា ឆ្នាំ 2018 ក៏ដោយ ប៉ុន្តែលោកតានៅតែដក់ជាប់ហ្វេន Marvel គ្រប់ៗរូប ដែលស្រលាញ់ចូលចិត្តអាននិងទស្សនាខ្សែភាពយន្តរបស់Marvel ។ដោយឡែកលោកតា StanLee ក៏បានថតនៅក្នុងរឿង AvengersEndgame ដែលសម្តែងនៅក្នុងឆ្នាំ1970sផងដែរ ប៉ុន្តែអ្វីដែលនឹកភ្ញាក់ផ្អើលនោះ នឹងមានឈុតឆាករបស់គាត់បន្ថែមនៃការសម្តែងរបស់គាត់ ដែលមកជាលក្ខណះ #Cameo ដដែល ប៉ុន្តែអាចនឹងធ្វើអោយហ្វេនទាំងអស់ស្រក់ទឹកភ្នែក ក្រោមការបញ្ជាក់ពីលោក KevinFeige ដែលគាត់បានពិភក្សា100%ជាមួយStudio នៃការកាត់Video លោកតា StanLee ទាំងអស់បញ្ជូលគ្នា។

២. Deleted Scene ដែលកាត់តមិនទាន់រួចរាល់របស់ Professor HULK

រឿងរ៉ាវបន្ទាប់ទៀតគឺជាឈុតឆាកមួយដែលមិនទាន់បានកាត់តចប់សព្វគ្រប់ ជាមួយនឹង The Hulk ដែលមិនទាន់ឆ្លងកាត់ជាមួយSTUDIO ។ លោក #AnthonyRussoនិងJoe ដែលបានដឹកនាំរឿង Avengers: Endgame បានបង្ហាញឈុត Hulk ខ្លីជាមួយពាក្យសំដីតាមរយៈស្ថានីយទូរទស្សន៍ CNBC ថា : ” សូមអរគុណសម្រាប់ការគាំទ្រកន្លងមក ដូចដែលអ្នកទាំងអស់គ្នាបានកត់សម្គាល់ហើយថា យើងបានប្រមូលផ្តុំចំណីចក្ខុភ្ញាក់ផ្អើលជាច្រើនចូលទៅក្នុងរឿងមួយនេះ ដូចជាការចេញតួអង្គជាច្រើន,សកម្មភាពនៃការប្រយុទ្ធ,ឈុតឆាកកំសត់ និងមានឈុតកំប្លែងមួយចំនួនផងដែរ។ប៉ុន្តែតើអ្នកជឿអត់?ក្នុងខណះពេលនោះយើងបានចំណាយថតឈុតមួយចំនួនដែលប្រើការមិនបានត្រូវកាត់ចោល ហើយខ្ញុំក៏ដឹងថាបើដាក់ឈុតទាំងអស់នោះ ស្រួលមិនស្រួលអ្នកមើលកើតឫសដូងបាតគូទអស់ហើយ “។

ឈុតឆាកមិនទាន់កាត់តនិងថតបញ្ចប់ត្រូវបានបង្ហាញនៅអគារដែលកំពុងឆេះសន្ធោសន្ធៅមួយ។Professor Hulk លោតចូលទៅក្នុងភ្លើងដែលកាន់ចានផ្កាយរណបមួយដែលគាត់ប្រើដើម្បីជួយសង្គ្រោះមនុស្សចេញពីភ្លើង។ប៉ុន្តែក្នុងខណះពេលនោះ យើងឃើញថា គាត់ទទួលបានការហៅទូរស័ព្ទដោយនិយាយថា “Steve នរណាគេ?” ដែលឈុតនោះបានបញ្ជាក់ពីការដែលProfessorHulk ប្រជុំជាមួយ SteveRogers និង ក្រុម Avengers ផ្សេងទៀតនៅអាហារពេលល្ងាចជាកន្លែងដែលគាត់ថតរូបជាមួយអ្នកគាំទ្រផងដែរ។

៣. ឈុតនៃសាច់រឿង Spider Man Far From Home

ចាប់ផ្តើមពីកន្លែងកើតហេតុនៅក្នុង ទីក្រុងម៉ិចសិចកូ ដែលត្រូវបានបំផ្លិចបំផ្លាញដោយVillains ដែលឈ្មោះ “SandMan ” ។ ក្រោយពី NickFury (Samuel L. Jackson) និង MariaHill (Cobie Smulders) បានទៅដល់ទីកន្លែងនោះមិនទាន់បានស្រួលបួលផងស្រាប់តែបង្ហាញមុខតួអង្គថ្មីលោក JakeGyllenhaal ” Mysterio” ក៏បានមកដល់ដែរ។ រំពេចនោះSandMan ក៏លេចឡើងហើយ Mysterio ប្រាប់ Hill និង Fury ថា “U dont want any part of This | ឯងកុំមកចង់លូកដៃ” ហើយចាប់ផ្តើមប្រយុទ្ធជាមួយបិសាចនោះ។

តើអ្នកគិតយ៉ាងណាដែរ ចំពោះការបន្ថែមឈុតឆាកដល់ទៅ6នាទីជាមួយឈុតឆាកទាំងអស់នេះក្នុងរឿង Avengers: Endgame ? ដែលបច្ចុប្បន្នEndgameត្រូវការចំណូលចំនួនជាង 38 លានដុល្លារផ្តួលរឿង Avatar ដែលជាខ្សែភាពយន្តរកចំណូលបានលេខ1លើលោក។ តែទោះជាយ៉ាងណាAvengers Endgame ក៏មានទំនាក់ទំនងជាមួយ Spider-Man: Far From Home ផងដែរ ដូច្នេះមានតែរង់ចាំហ៊ោកញ្ជៀវសារជាថ្មីម្តងទៀតជាមួយ ព្រឹត្តិការណ៍ទស្សនាកុនជុំគ្នាជាមួយគ្រួសារ ពោតផ្ទុះ លើកទី២ នៅថ្ងៃសុក្រ ទី5ខែកក្កដាខាងមុខនេះ

តោះ​ សំរាប់អ្នកដែលមិនទាន់បានចុះឈ្មោះចូលរួម​ សូមប្រញ៉ាប់ឡេីង​ ចំនួនសំបុត្រយេីងជិតអស់មែនទែនហេីយ​ នៅសល់តែ5ថ្ងៃទៀតប៉ុណ្ណោះ​ កុំអោយរំលងឱកាសដ៏សប្បាយរីករាយមួយនេះ​ជាមួយគ្រួសារពោតផ្ទុះ​ សំរាប់ពត៌មានបន្ថែមសូមឆាតមក​ Inbox ផេក​ពោតផ្ទុះផ្ទាល់​ ។

Admin : CaptainMarvel
#ពោតផ្ទុះ_PopcornKH

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា