Keanu Reeves ជាតារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់ នៅក្នុងវិស័យភាពយន្តរបស់អាមេរិក ក៏ដូចជានៅលើសកលលោក

0
922

លោកមានឈ្មោះពេញក្នុងបញ្ជីជាតិហៅថា Keanu Charles Reeves (គានូ ឆាលលេស រីវ វ៉េស), ដោយឳពុករបស់ រីវវ៉េសជាជនជាតិហាវៃដែលបានរើមករស់នៅអង់គ្លេស គាត់ក៏បានដាក់ឈ្មោះអោយគេថា គានូ ! ដែលនៅក្នុងភាសាហាវៃមានន័យថា “cool breeze over the mountains” (ខ្យល់ដង្ហើមត្រជាក់នៅលើកំពូលភ្នំ )។ យី! ឈ្មោះគេមានន័យណាស់ មិនមែនចេះតែហៅៗ អាប្លក់ចយអីបានទេ។

លោកបានកើត នៅថ្ងៃ2 ខែកញ្ញា ឆ្នាំ 1964 នាទីក្រុង Beirut, Lebanon  ម្ដាយរបស់លោកជា អ្នកច្នៃមូដសម្លៀកបំពាក់ជនជាតិអង់គ្លេស ហើយឳពុករបស់លោកជា ភូគព្ភវិទូជនជាតិហាវៃ។

ក្រោយពេលឳពុក ម្ដាយរបស់ គានូរីវវ៉េស ចែកផ្លូវគ្នា  គេក៏បានចាកចេញជាមួយប្អូនស្រី ឈ្មោះ Kim Reeves / គីម មករស់នៅទីក្រុង New York ហើយក្រោយមកក៏រសាត់អណ្ដែតដល់ Toronto។ Reeves ក៏មិនដែលមានទំនាក់ទំនងជាមួយឳពុកបង្កើតគេទៀតដែរតាំងពីពេលនោះមក ។

នៅក្នុងវិទ្យាល័យ #គានូ បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ កីឡាវៃហក់គីលើទឹកកក ហើយដោយសារភាពប៉ិនប្រសព្វរបស់គេ គ្រប់គ្នាក៏ដាក់ Nick name អោយគេថា “The Wall” (ជញ្ជាំង  ) ។ តែក្រោយមកគាត់ថែមទាំងផ្អាកការសិក្សារដើម្បីចាប់ផ្ដើមអាជីពជាតារាសម្ដែងទៅវិញ។

អាជីពសម្ដែងរបស់ គានូ ចាប់ផ្ដើមពីករសម្ដែងលើឆាកតូចៗ រហូតបានចូលរួមកម្មវិធីក្នុងទូរទស្សន៍ ហើយគេក៏បានសម្ដែងដំបូងជាតួជំនួយនៅក្នុងរឿង “the Rob Lowe hockey flick Youngblood (1986)” ដែលត្រូវបានថតនៅក្នុងប្រទេស កាណាដា ។

ជោគជ័យទីមួយដែលធ្វើអោយ គានូ មានឈ្មោះបោះសំឡេងគឺ ការសម្ដែងរបស់គេជាតួ “Ted Logan” នៅក្នុងរឿង Bill & Ted’s Excellent Adventure (ឆ្នាំ1989)។

ឆ្នាំ 1994 គាត់ក៏បានក្លាយជាកំពូលតារាល្បីនៅក្នុង ហូលីវូដ តាមរយះរឿង The Speed ហើយមិនយូរប៉ុន្មានភាពយន្តដែលធ្វើអោយ #គានូ មានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងម្ដងទៀតគឺ #The Matrix (1999) ដែលគាត់សម្ដែងជាតួអង្គ Neo / នីអូ ។ (រឿងហ្នឹងល្បីដល់ស្រុកខ្មែរខ្លាំងណាស់ តែទាស់តែក្មេងជំនាន់ហ្នុងចេះតែច្រលំឈ្មោះតួរ ហៅថា លីអូ  ។

ជាតារានៃកំពូលរឿងរកចំនូលបានខ្ពស់ គានូរីវវ៉េសបន្តសម្ដែងនៅក្នុងខ្សែរស្រលាយរឿង The matrix 2 ទៀតដែលសុទ្ធតែត្រូវបានបញ្ចេញក្នុងឆ្នាំ 2003:

The Matrix Reloaded (2003)
The Matrix Revolutions (2003)

ទន្ទឹមនិងការបង្ហាញខ្លួននៅក្នុងរឿងហូលីវួដផ្សេងៗជាច្រើន ដូចជា The Replacements (2000), The Watcher (2000), The Gift (2000), Sweet November (2001), និងរឿង Hardball (2001)។

រឿងបីទៀតដែលកាន់តែធ្វើអោយពិភពលោកទទួលស្គាល់ Top Class Actor, Keanu Reeves នោះគឺរឿងទាំងបី នៃខ្សែរស្រឡាយភាពយន្ត John Wick, មានដូចជា John Wick (2014), John Wick: Chapter 2 (2017) និង John Wick: Chapter 3 – Parabellum ដែលសរុបរឿងទាំងបីនេះ ចំនូលសរុបរកបានរហូតដល់ទៅ 558 លានដុល្លាសហរដ្ឋអាមេរិក។

ចាំមើលថា តទៅមុខទៀត យើងនឹងបានឃើញ គានូ សម្ដែងជាតួអ្វី នៅក្នុងរឿងណាទៀត ដែលសព្វថ្ងៃនេះ គេត្រូវបានតាមប្រមាញ់ និងចែចូវដោយផលិតកម្មធំៗជាច្រើន …

ទោះជាយ៉ាងណា គានូធ្លាប់បាននិយាយពាក្យមួយឃ្លាដ៏មានន័យថា :

“ I’ve been really fortunate to be able to do different kinds of films in different scales, different genres, different kinds of roles, and that is important to me. “

ចឹងមានន័យថា គានូ នឹងនៅតែបន្តសម្ដែង ក្នុងគ្រប់ប្រភេទភាពយន្ត និងគ្រប់ប្រភេទលក្ខណៈតួអង្គ

Admin: Stark_

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា