The NoteBook សាច់រឿងមនោសញ្ចេតនាដ៏ស៊ីជម្រៅដែលមិនអាចកាត់ថ្លៃ លើសពីរឿង Romatic ទូទៅ អាចហៅទឹកភ្នែកឱ្យស្រក់ចុះបាន

0
615

Movie Review “The NoteBook ”
“Behind Every great love is a great story”

✔” TheNotebook ” គឺជារឿងស្នេហាមួយលក្ខណះបែប Timeless ដែលបានដកស្រង់ចេញពីសៀវភៅប្រលោមលោកដែលត្រូវបាននិពន្ធដោយ #NicholasSparks ។ ខ្សែភាពយន្តនេះផ្តោតទៅលើស្នេហាវ័យក្មេង រវាង Allie Nelson និង Noah Calhoun សម្តែងដោយ (Rachel McAdams និង Ryan Gosling) ។ ខ្សែភាពយន្តនេះបញ្ជូលនូវ មនោសញ្ចេតនាដ៏សីុជម្រៅដែលមិនអាចកាត់ថ្លៃ បានលើសពីរឿងRomaticទូទៅ។

សាច់រឿងបានបង្ហាញពីតួអង្គស្រី Allie ដែលមានជម្ងឺវង្វេងហើយNoahជាស្វាមីគាត់សសេរនូវកំណត់ហេតុស្មេហ៍កាលពីគាត់នៅក្មេងពីក្តីស្នេហាដ៏ជូចត់ ផ្អែមល្ហែមរបស់ពួកគេ។ គូស្នេហ៍វ័យចំណាស់ដែលសម្តែងដោយ Gena Rowlands និង James Garner បានឆ្លុះបញ្ចាំងអោយយើងឃើញពី តថភពនៃជីវិតសេ្នហាពិតប្រាកដ នៅពេលដែលខ្លួនចាស់ទៅ ជាមួយជីវិតស្នេហាដ៏មានអត្ថន័យជ្រាលជ្រៅកាត់ថ្លៃពុំបាន ថែមទាំងអោយទស្សនិកជនកំសត់ស្ទើរស្រក់ទឹកភ្នែកនៅពេលដែលស្នេហាមួយគូ មានម្ខាងបែរជាកើតជំងឺ ចាស់វង្វេង លែងស្គាល់មនុស្សជុំវិញ ដែលអ្វីដែលប្តីរបស់ខ្លួនធ្វើបានដើម្បីអោយប្រពន្ធគាត់ចងចាំបានត្រឹមអានពីជីវិតស្នេហាកំសត់របស់គាត់ ជាសំណេរចារទុកជាសៀវភៅកំណត់ហេតុស្មេហ៍ពីភាពជំទង់របស់គាត់ អោយភរិយាបានដឹងនិងចងចាំមកវិញ។

✔ ខ្សែភាពយន្ដនេះគឺទទួលបាន កោតសសើរខ្ពស់បំផុត បើប្រៀបធៀបទៅនឹងខ្សែភាពយន្តមនោសញ្ចេតនាផ្សេងៗទៀតព្រោះវាមិនត្រឹមតែប្រាប់ពីរឿងស្នេហាដ៏អស្ចារ្យដែលដកស្រង់ចេញពីជីវិតពិតនោះទេ តែវាធ្វើឱ្យទស្សនិកជនមានអារម្មណ៍ដក់ជាប់ជាមួយតួអង្គ លើសពីផ្ទាំងសំពត់សរដែលទស្សនិជនកំពុងមើល។

✔ខ្សែភាពយន្តមនោសញ្ចេតនាខ្លះអ្នកអាចទស្សន៍ទាយពីភាពចុងបញ្ចប់និងដំណើរនៃសាច់រឿងបាន ប៉ុន្តែបន្ទាប់ពីអ្នកបានឃើញខ្សែភាពយន្តនេះហើយ នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកស្ទើរតែទាំងស្រុង។ “The Notebook ” ធ្វើផ្ទុយពីរឿងនោះតាមរយៈមិនត្រឹមតែរឿងកំសត់មួយមុខនោះទេ តែខ្សែភាពយន្តនេះបានបណ្តុះស្មារតីពីជីវិតស្មេហារបស់អ្នកអោយចេះយល់ដឹងពីពាក្យ ស្រលាញ់ ក្លាយទៅជាការ លះបង់ ដែលមិនអាចពណ៍នាអស់គ្រប់ជ្រុងជ្រោយ។ ពិតជាសូមអរគុណដល់អ្នកនិពន្ធសៀវភៅ Nicholas Sparks យ៉ាងខ្លាំងដែលគាត់បានដឹងពីរបៀបសរសេររឿងស្នេហាមនោសញ្ចេតនាល្អៗជាច្រើនដូចជា “Walk to Remember “, “Dear John”, “Safe Haven” និង “The Lucky One” ។

✅ ” The Notebook “ជាប់ ចំណាត់ថ្នាក់កំពូលខ្សែភាពយន្តប្រចាំឆ្នាំ2004 បើប្រៀបធៀបទៅនឹងរឿងមនោសញ្ចេតនាផ្សេងៗនាអំឡុងឆ្នាំនោះ។
ខ្សែភាពយន្តនេះផ្តល់នូវចម្ងល់មួយចំនួនដូចជា: #តើសេចក្ដីស្រឡាញ់នៅតែមានរហូតទេបើការចងចាំបានបាត់ទៅហើយ?

ចម្លើយ : ស្នេហាមួយគូនៅជាមួយគ្នាហើយតែងតែឈ្លោះគ្នាទៅវិញទៅមក។ “Memories” គឺជាអាវុធដែលមិនអាចកាត់បាន ធំធេងជាវិសាលភាពនៃពាក្យ” Love”ទៅទៀត។ ការចងចាំជាមួយមនុស្សម្នាក់គឺបានបង្កើតឡើងដោយក្តីស្រលាញ់រវាងមនុស្សពីរនាក់ នូវ #រឿងរ៉ាវកំសត់ #បែកបាក់ ជាច្រើន ដែលទោះជាយ៉ាងណាអោយតែមានចិត្តស្រលាញ់មិនថាទោះទៅដល់ទីណា កន្លែងណា ពេលណា ឆ្ងាយប៉ុនណា បើអ្នកនៅតែស្រលាញ់គ្នា ទំហំនៃចំងាយរបស់អ្នក មិនតូចជាងចំណាយផ្លូវរវាងអ្នកទាំងពីរនោះទេ គ្រប់យ៉ាងអអាស្រ័យលើអ្នកថា តើអ្នកគួរមើលថែស្នេហារបស់អ្នកអោយរឹងមាុំនិងគង់វង្សបានយូរអង្វែងដោយរបៀបណា?

📝ខ្សែភាពយន្តនេះធ្វើឱ្យអ្នកគិតថាប្រសិនបើអ្វីៗទាំងអស់នេះលែងចងចាំរឿងអតីត តើនរណាម្នាក់ទៀតនៅតែស្រឡាញ់គាត់ទេ?

📌ជាខ្សែភាពយន្តមនោសញ្ចេតនាស្នេហាដ៏ជ្រាលជ្រៅដែលអ្នកទាំងអស់គ្នា មិនគួររំលង ព្រោះបានបង្ហាញពីការខិតខំជំនះនូវឱបសគ្គជាច្រើនដែលអ្នកតែងតែជួបក្នុងជីវិតពិតមួយ អោយអ្នកបានដឹងក៏ដូចជាបង្ហាញផ្លូវអោយអ្នកបានយល់ដឹងកាន់តែខ្លាំងរបស់ពាក្យ ” Memories “និង” Love”

📍Highly Recommended : 8.2/10

📌តម្លៃអប់រំ : People Gone But memories Stay

By: Admin : CaptainMarvel
#ពោតផ្ទុះ_popcornKh

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា