ការពិតគួរឱ្យភ្ញាក់ផ្អើលទាំង១០យ៉ាង ដែលអ្នកប្រហែលមិនទាន់បានដឹងពីតួអង្គ Alita

0
2315

រឿង Alita ទេពធីតាចម្បាំងកំពុងតែចាក់បញ្ចាំងគ្រប់បណ្តារោងភាពយន្តនៅកម្ពុជា ថែមទាំងទទួលបានភាពល្បីល្បាញ និងទស្សនាគាំទ្រភ្លូកទឹកភ្លូកដី ដោយសារតែវាជាខ្សែភាពយន្តដែលផ្តល់រសនិយមប្លែកថ្មី បង្កប់អត្ថន័យអប់រំខ្ពស់ ថែមទាំងជាសាច់រឿងដែលនិយាយពីបច្ចេកវិទ្យាទំនើបនាពេលអនាគតដែលពិភពលោកជឿនលឿនហួសស្មានមិនដល់ពោរពេញដោយមនុស្សយន្តខ្លាំងៗផងដែរ។ នៅក្នុងនោះតួអង្គស្រី Alita បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើល ងើបហើបគូទពីកៅអីដោយសារតែភាពខ្លាំងក្លា និងសេចក្តីក្លាហានរបស់មនុស្សស្រីតូចល្អិត តែសមត្ថភាពមិនអាចមើលងាយបានមួយរូបនេះ។ ថ្វីត្បិតតែ Alita គឺជាមនុស្សយន្តតែបេះដូងរបស់នាងកសាងឡើងដោយបច្ចេកវិទ្យាខ្ពស់ និងទំនើបបំផុតចុងក្រោយបង្អស់ដែលគ្មានអ្នកណាម្នាក់អាចផលិតបានទៀតឡើយ ឯខួរក្បាលរបស់ Alita គឺគ្រាន់តែជាខួរក្បាលរបស់ក្មេងស្រីពេញវ័យបរិសុទ្ធដ៏ស្លូតបូតម្នាក់ប៉ុណ្ណោះ ដែលទាំងអស់នេះបានធ្វើឱ្យ Alita គឺជាតួអង្គស្រីដ៏ស្រស់ស្អាតស្រគតស្រគំ Innocent បែបគួរឱ្យស្រលាញ់ តែកុំប៉ះពាល់នាង និងមនុស្សដែលនាងស្រលាញ់ឱ្យសោះ ព្រោះម្នាក់នោះអាចនឹងមិនអាចមានឱកាសរស់ និងសល់សូម្បីតែឆ្អឹងបន្តិចណាឡើយ។

ដោយសារតែ Alita គឺជាតួអង្គដែលស្ថិតនៅក្នុងចិត្តទស្សនា ថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពី១០ចំណុចសំខាន់របស់តួអង្គមនុស្សយន្តខ្ជូតៗមកជម្រាបជូនមិត្តអ្នកអាន ដូចតទៅ៖

១. អាលីតាទេពធីតាចម្បាំង ជាកុនចុងក្រោយបង្អស់របស់ 20th Century ក្រោយ ត្រូវផ្ទេរកម្មសិទ្ធិទៅអោយ Walt Disney កាន់កាប់។

២. Alita ភាសាអេស្ប៉ាញមិនមែនបកថា ស្លាបព្រាទេ តែបកថា ស្លាបតូច។

៣. គម្រោងថតតាំងពីឆ្នាំ 2005 តែ ដោយសារ ទី១ រវល់ជាមួយការផលិតរឿង Avatar James cameron លោកសម្រេចលើករឿងនេះអោយផលិតករ រ៉ូបឺត ។

៤. ឈាមអាលីតា មានពណ៌ ទឹកប៊ិច កុងគ្នាជាមួយ យាយប៉ិគូថស្វិត Captain Marvel ស្ទូឌីយ៉ូក៏ដូររពណ៌ឈាមជា ពណ៌ក្រហមវិញ។

៥. យកចេញពីសៀវភៅ Manga “Yukito Kishiro” មានសរុប 9ភាគ ពីឆ្មាំ 1990 ដល់ 95 ហើយឈប់សរសេររហូតរកគំនិតថ្មីសរសេរឆ្អឹងរឿងតអស់១៩ឆ្នាំ គឺបន្តនៅឆ្នាំ 2014។

៦. ផលិតករ James Cameron គម្រោងចង់ដឹករឿងនេះតាំងឆ្នាំ 1995 ហ្អ ព្រោះគាត់ស្រលាញ់តួស្រីតានេះណាស់។ តែគម្រោងត្រូវបានអូសបន្លាយរហូត ព្រោះ យុគសម័យ នោះ បច្ចេកវិទ្យាអត់ទាន់ទំនើបដល់តម្រូវការ (កាក CGI) ហើយម្យ៉ាងចិត្តគាត់សាវ៉ាចង់ផលិតរឿងកប៉ាល់ទីតានិច TITANIC វិញ ចៃដន្យអីក្រោយផលិត រឿងទីតានិច ក៏ឈ្នះពានអូស្ការ 11 គ្រឿងក្រោយប្រកាសលទ្ធផល។ ក្រោយជោគជ័យ James លោកសរសេរ script កុនដ៏វែង និង គូរ Storyboard ខ្លួនឯងទៀត នៅឆ្នាំ២០០៥ តែគាត់សាវ៉ាលើកទី២ សម្រេចចង់ថត រឿង AVATAR វិញ នៅឆ្នាំ២០០៧ ហើយឈ្នះពានអូស្ការថែម៣គ្រឿងទៀត ក្រោយផលិតហើយ ទុកអាលីតាធីតាកំសត់ដល់ ឆ្នាំ២០១៥។ ដល់ឆ្នាំ ២០១៦ឆ្នាំ គម្រោងផលិតអាលីតា ផលិតករ James Cameron កូរមួយសារទៀតថា ទុកមួយឆ្នាំសិនបានអត់ គាត់រវល់ផលិត AVATAR 2។ មានណាឈ្លោះគ្នាប្រាវជាមួយ Producer ដែលជាមិត្តភក្តិ ទីបំផុតJames ទំលាក់រឿងនេះដល់ Robert ជាអ្នកដឹកនាំវិញ តែ James មានទំនួលខុសត្រូវខ្ពស់ គឺគេមើលការរៀបចំគ្រប់យ៉ាង មកមើលអាលីតាបណ្តូលចិត្តគាត់ជារៀងរាល់ថ្ងៃថត ដើម្បីអោយការផលិតមានភាពឥតខ្ចោះ។

៧. តួស្រីអាលីតា គឺថា និយាយពីពិបាករក! ព្រោះត្រូវការតួស្រីដែលមានភ្នែកមួយគូធំ ប៉ុនខ្ញុំ និង អាចបង្ហាញអារម្មណ៍គ្រប់យ៉ាងក្នុងកែវភ្នែកទាំងគូនោះ រើសដប់ឆ្នាំ ពី 2005 ដល់ 2016 បានតួស្រី៣នាក់ជម្រើសចុងក្រោយ Maika Monroe, Rosa Zalazar និង Zen Daya និងមួយខែចុងក្រោយទើបសម្រេចចិត្តយក “Rosa Zalazar”។ តែយ៉ាប់មិនដល់តួប្រុស Hugo ទេ។
ជុំចុងក្រោយនៅសល់ ៤នាក់ គឺ Avan Jogia, Douglas Booth, Jack Lowden និង Noah Silver តែលទ្ធផលអត់មានអ្នកជាប់ទាំងអស់។ ព្រោះ #អ្នកទាំង៤សង្ហារ និង សើចស្រស់ពេក ដូច្នេះអ្នកដឹកជ្រើសយក Keean Johnson (តួ Hugo) ព្រោះអ្នកដឹកគោលដៅចង់បានមនុស្សប្រភេទ ភក្ត្រាមរណៈ លាយឡំអាថ៌កំបាំង និង ទម្រង់មុខកូនកាត់! (សើចស្អាតខុសទៀត អញ!)។

៨. ចំណងជើង Zin គេគឺ Battle Angel Alita តែ James Cameron គាត់កុម្ម៉ង់អោយដូរទៅជា Alita: Battle Angel យកអក្សរ A ដាក់មុខ វិញ ។ ពេលនោះឈ្លោះគ្នាខ្លាំងរឿងដូរឈ្មោះគេ! តែហេតុផលគឺ ដោយសារមូលហេតុ A និង T ជាព្យញ្ជានៈហុងស៊ុយរបស់ James ដែលគាត់ផ្តើមដោយអក្សរ២នេះ៖
🎥Alita: Battle Angel (2019)
🎥Titanic (1997),
🎥Aliens (1986),
🎥The Terminator (1984),
🎥The Abyss (1989),
🎥True Lies (1994),
🎥Avatar (2009).

៩. ផលិតករ ប្រកាសថាភាគមួយមិនផលិតអស់២ក្បាលទេ គឺ ៤ក្បាល។ ហើយ ផែនការរបស់ ផលិតករJames Cameron គឺមាន៣វគ្គ ដែលហៅថា Alita Triology ( Alita 2 និង 3 ក្លាយជាទេពធីតាដុះស្លាបដែក)។

១០. តម្លៃអប់រំបង្កប់ក្នុងកុនអាលីតា គឺ ត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវនិង គ្រប់ពេលបើកបរ ទោះដឹងថា ខាងមុខអត់ប៉ូលីសក៏ដោយព្រោះថាមិនមែនតែចនស៊ីណាទេចេះលេងបិតពួន។ (ថាលេងទេតែវាជាការពិត)។

Admin. Strange ​(Zin)

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា