មូលហេតុដ៏ពិសេស និងចៃដន្យមួយធ្វើឱ្យលោកតា ​Stan Lee រើសយក ​Tom Holland ជាតួអង្គ Spider-Man មានអនាគតវែងឆ្ងាយរបស់ ​MCU

0
4073

ពេលដែលតួ Spider-Man ប្រកាសរើស ពេលនោះនៅក្នុងបន្ទប់ មាន តាលី (Stan Lee) និង ពូឌីជេ (RDJ : Robert Downey Junie) តួ Iron Man ស៊ុបពើហេរ៉ូដែលមានអាយុច្រើនជាងគេក្នុងចំនោមតួ របស់ម៉ែវែល!

ហើយតួអង្គនេះ ជាតួសំខាន់ណាស់ សម្រាប់តាលី ព្រោះក្នុងចំនោម តួទាំងអស់ តាលីស្រលាញ់តួ Spider-Man ជាងគេ និង ធ្លាប់មានបទពិសោធន៍បង្កើតអោយមាន Character ខ្លួនលោកអោយទំនាក់ទំនង និង ត្រូវបានការជួយសង្គ្រោះយ៉ាងជិតស្និទ្ធិនៅក្នុងតុក្កតា សៀវភៅខូមិខ និង កុនមនុស្សពីងពាងតាមរយៈ Cameo គាត់ ជាមួយស៊ុបពើហេរ៉ូរូបនេះប្រៀបបាននឹងបេះដូងរបស់គាត់!

ដូច្នេះ តួ Spider-Man វគ្គ Homecoming ដែល Script ទើបសរសេរចប់ ត្រូវបានរើសយ៉ាងយកចិត្តទុកដាក់ ជាពិសេសតួសម្តែងដែលសាកសមបំផុត ហើយការរើសតួដែលវ័យក្រោមម្ភៃឆ្នាំ នឹងធ្វើអោយ Spider man អាចបន្តដំណើរជាមួយ MCU បានយូរជាងតួណាទាំងអស់ ដែលវាជាទស្សនវិស័យរបស់តាលី!

នៅព្រឹកថ្ងៃនោះ ថម ហូលេន បើកទ្វារចូលម៉ោមុខឡើងស្លាំង!ទុកបងប្រុសគេអោយចាំនៅក្រៅ!គេមកសម្ភាសន៍ Audition ដើម្បីសាកល្បងសម្តែងតួអង្គមួយនេះ ព្រោះគេជាហ្វេនតាំងពីតូចៗ!

អកុសលនៅខាងក្នុង គេសម្តែងអត់ចេញទេ!ពេលនោះដែរ ពូឌីជេ អោយទឹកហូឡេនមួយកាតូផឹក ហើយនិយាយលើកទឹកចិត្តថា៖ «« ក្មួយដឹងទេ កាលពូចូលម៉ោសម្ភាសន៍សុំគេដើរតួរឿងដំបូងក្នុងឧហ្សាហកម្មនេះ គឺអាយុប៉ុនក្មួយនេះឯង! ហើយពូយល់អារម្មណ៍ដ៏សែនញ័រកំប្លោកជាអតិប្បរមានេះ! តែពូសុំអោយក្មួយតាំងអារម្មណ៍ហើយលេងអោយបានល្អ!»»

ក្រោយពេលលេងមួយសន្ទុះតាលីកាន់ សេវ៉េរបស់ហូលេន (CV) មើលរូបថត និង ប្រវត្តិរូប យុវជនក្តិតទយ ជាអតីតអ្នកកាយវប្បកម្មរាំរបាំបាឡេ ហើយគិតតែសើចហ៊ីសៗ! ហើយខ្សឹបគ្នាទៅពូ RDJ!

ពូឌីជេ (Tony) ក៏ប្រាប់ហូឡេនថា « មើល! កូនឯងធ្វើអ្វីមួយដើម្បី Convince អោយពូជឿថាក្មួយសាកសមបំផុតក្នុងការជ្រើសលេងតួមនុស្សពីងពាងនេះតិចមើល!?»»»

គ្រប់យ៉ាងក៏ស្ងាត់! ហូឡេនឈរអែអង់! តាលី និង ពូឌីជេអង្គុយកាន់ប៊ិចច្រត់ចង្ការចាំមើល!

ok! ហូឡេននិយាយរួច យុវជនដ៏អៀនប្រៀន ក៏ប្រកាច់ប្រកិនលោតរឡាត់បង្វិលខ្លួនមួយជុំលើអាកាសហើយ ធ្លាក់មកកម្រាលឥដ្ឋក្ឌាំងក្នុងទម្រង់ជា មនុស្សពីងពាង យ៉ាងអស្ចារ្យក្រៃលែង! បុរសចំនាស់ទាំងពីរបញ្ឈរភ្នែកស្លឺស្រឡាំងកាំងនូវអ្វីដែលគេឃើញ! ក្រោយពេល Tom Holland បិទទ្វារដើរចេញពីបន្ទប់សម្ភាសន៍!

តាលី ប្រាប់ទៅ RDJ ថា៖ « ខ្ញុំរកឃើញគេហើយ!ជាក្មេងដែលខ្ញុំស្រម៉ៃចង់បានកាលនៅពីក្មេង! » 

គ្មាននរណាដឹងឡើយថា តើតាលីគិតអី! ក្រោយពេល Tom Holland ត្រូវបានរើសក្នុងចំនោមតួរាប់រយនាក់ យើងក៏បែកធ្លាយឃើញរូបភាពមួយសន្លឹក កាលតាលីនៅពីក្មេង!គឺគាត់ និង Tom Holland មានត្រេមុខដូចគ្នាបេះបិទប្រៀបដូចជាមនុស្សឆ្លងពេលវេលា! ហើយ Tom Holland ក៏ក្លាយជាជម្រើសចុងក្រោយ ជាតួកូនពៅគេ នៃតួអង្គដែលតាលីបានជ្រើសដោយផ្ទាល់ក្នុង MCU!

នេះហើយជាមូលហេតុ នៃការដឹងគុណូបការៈរបស់តាលីរបស់ Tom Holland អោយខិតខំបំពេញការងារនេះអោយ #ចក្រវាឡម៉ែវិល និង ជ្រើសយក RDJ ដែលជាតួ Iron Man ធ្វើជាឪពុកធម៌ដល់សព្វថ្ងៃ!

R.I.P តាលី!

Admin. Strange.

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា