តោះមកអានប្រវត្តិខ្លីៗអំពី The Avenging son ! Namor

0
1858

ថ្លែងពីលោកមេបញ្ជាការ ដែលមានរូបរាងស្រស់សង្ហារម្នាក់ឈ្មោះថា Leonard McKenzis (ខ្មែរយើងហៅថាបងណាតៗ) ធ្វើដំណើរតាមសមុទ្រអមដោយកងនាវាជាច្រើននាក់ទៀត រហូតទៅដល់ដែនសមុទ្រអង់តាកទិក ក្នុងគោលបំណងដើម្បីស្វែងរកនាវាមួយដែលបានបាត់តាំងពីជាង៧០ឆ្នាំមុនម្លេះ ក្នុងបេសកកម្មស្វែងរកសារធាតុដ៏មានតម្លៃមួយឈ្មោះថា វីប្រេនៀម។

ជាភ័ពល្អ Leonard/លីអូណាត បានរកឃើញនាវានោះមែន ដោយវាបានកកនៅក្នុងផ្ទាំងទឹកកកដ៏ធំមួយ។ ដើម្បីចូលទៅរុករើរបស់នៅក្នុងនាវានោះ ណាត,បានអោយគ្នីគ្នាប្រើគ្រាប់បែកកំទេចបំណែកផ្ទាំងទឹកកកនោះ ការណ៍នេះបានធ្វើអោយរញ្ជួយដល់រលកទឹកនៅជម្រៅបាតសមុទ្រ សាយភាយគីមីធ្វើអោយប៉ះពាល់ដល់ជីវិតនៅក្នុងទឹក និងប្រជានុរាស្រ្តនៃនគរមួយនៅក្រោមបាតសមុទ្រនៅតំបន់នោះ ឈ្មោះថា Atlantis ។

ព្រះរាជានៃនគរនោះ ព្រះអង្គ Thakorr (ប្រភពខ្លះសរសេរថា Zakkorr, អានទៅសំនៀងស្រដៀងនឹងពាក្យខ្មែរ, សាគរ) មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការប៉ះពាល់នេះ ទ្រង់ក៏បានចេញព្រះរាជបញ្ជារអោយកងសេនា Seafood ទាំងឡាយឡើងទៅរកជនបង្ករមកដាក់ទោស ប៉ុន្តែបុត្រីរបស់ព្រះអង្គ ព្រះនាម Fenn (មិនមែន Baifern ទេ) បានស្នើរឡើងមកស៉ើបរឿងនេះដោយខ្លួនឯងដើម្បីអោយព្រះអង្គមានមោទនភាពចំពោះភាពក្លាហានរបស់នាង តែក្រោយមកព្រះនាងក៏ត្រូវ Leonard ចាប់បានយកមកសួរចំលើយនៅលើនាវា។

ដោយឃើញរូបឆោមលោមពណ៌ស្រស់ល្អប្លែកពីនារីទាំងឡាយ (នាងមានសម្បុរខៀវ ដល់ចឹងទៅ! វាlooked cool) បងលីអូណាត ក៏លង់ស្រលាញ់ព្រះនាង Fenn ភ្លាមៗតែម្ដង ខណៈពេលដែលព្រះនាងក៏លង់ស្រលាញ់អ្នកកំលោះផងដែរ។ (រឿងគេខ្ជិលរៀបរាប់ មនុស្សពីដើមលឿនចឹង )។

អ្នកទាំងពីរ បានបង្កើតចំណងស្នេហាជាមួយគ្នាយ៉ាងលឿនដូចរន្ទះ ដោយភ្លេចតួរនាទីរៀងៗខ្លួន រហូតដល់រៀបការជាមួយគ្នានៅលើនាវាតែម្ដង។ ក្រោយបាត់ដំណឹងពីបុត្រីយ៉ាងយូរ ស្ដេច Thakorr បានបញ្ជារសេនាអោយតាមរក និងនាំយកព្រះនាងទៅវិញ ព្រមទាំងពេលនោះក៏មានការប៉ះទង្គិចគ្នាជាមួយក្រុមរបស់ Leonard, ហើយគេក៏មានរបួសជាទម្ងន់ផងដែរ (ប្រហែលជាក្រោយមកស្លាប់)។

នៅពេលត្រលប់មកដល់នគរ Atlantis វិញបានមួយរយៈ ព្រះនាងក៏បានដឹងខ្លួនថា ទ្រង់កំពុងមានផ្ទៃពោះដែលបុត្រនោះពិតណាស់ ជាចំនងដៃនៃសេចក្ដីស្នេហារវាងទ្រង់និង Leonard។

ក្មេងនោះកើតមកជាព្រះរាជបុត្រានៃអណាចក្រ Atlantis ដែលខុសពី Atlantean ដទៃ ទ្រង់ជាមនុស្សពាក់កណ្ដាលដូចនេះហើយទ្រង់មិនមានស្បែកពណ៌ខៀវទេ។ ព្រះរាជបុត្រាមានព្រះនាមហៅថា Namor, ភាសា Atlantis មានន័យថា The Avenging Son ។

Namor ជាបេក្ខភាពស្នងតំណែងតែម្នាក់គត់នៃរាជបល័ង្គនៅនគរAtlantisនេះ ហើយគេក៏ជាអ្នកចំបាំងការពារសត្រូវមកយាយីជីវិតនៃដែនសមុទ្រផងដែរ។ ក្រៅពីមានលំពែងមុខបី  ជាអាវុធ គេមានសមត្ថភាពពិសេសៗពីកំណើតដូចជា :

* សមត្ថភាពរស់នៅក្នុងទឹក
* មានមហាកំលាំង, ល្បឿន, ភាពរហ័សរហួន និងមានញាណដឹងមុននូវគ្រោះថ្នាក់
* ស្បែកគង់ កាប់មិនមុត
* ហោះដោយប្រើស្លាបទាំងពីរជាប់នឹងកែងជើង
* អាចប្រើញាណទំនាក់ទំនងជាមួយសត្វគ្រប់ប្រភេទក្នុងសមុទ្រ
* អាយុវែង
* ហែលលឿន
* សមត្ថភាពល្នុងការចំលងថាមពលលពីគ្រប់សត្វនៅក្នុងទឹក ។

Namor មិនមែនជា Hero ទេ ! គេជាប្រភេទ Anti hero មានពេលល្អ មានពេលអាក្រក់ទៅតាមកាលៈទេសៈ ជឿថាបើ MCU អាចនាំគេមកបង្ហាញខ្លួនមកបាន វាពិតជារឿងអស្ចារ្យណាស់សំរាប់ហ្វេនទាំងអស់ ព្រោះតួអង្គនេះមានឈ្មោះល្បីល្បាញណាស់នៅក្នុងខូមិក។

By: Admin Stark

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា