សង្ខេបត្រួសៗ ពីជីវប្រវត្តិតារាស្រី Brie Larson ដែលជាតួអង្គ Captain Marvel 

0
1568

ដូចតែអ្នកទាំងអស់គ្នាបានដឹងហើយថា Captain Marvel គឺបានចាក់បញ្ចាំងហើយព្រមទាំងមានការគាំទ្រយ៉ាងច្រេីនពីសំណាក់ប្រិយមិត្តដែលជាអ្នកគាំទ្ររាល់ខ្សែស្រឡាយរឿងរបស់ Marvel Studio ផងដែរ ។

ថ្ងៃនេះពោតផ្ទុះនឹងធ្វើការសង្ខេបពីប្រវត្តិរបស់តារាស្រីដែលសម្តែងជាតួអង្គ Carol Danvers រឺក៏ Captain Marvel នេះឯងគឺតារាស្រី Brie Larson ។

✅ Brie Larson មានឈ្មោះពេញថា Brainne Sidonie Desaulniers ជាជនជាតិអាមេរិកកើតនៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ ១៩៨៩ នៅរដ្ឋ California សហរដ្ឋអាមេរិក។

✅ Brie Larson មានឳពុកឈ្មោះ Heather Desaulniers និងម្តាយឈ្មោះ Sylvain Desaulniers ហើយនាងមានប្អូនស្រីម្នាក់ឈ្មោះ Milaine  ដោយហេតុតែឱពុកនាងជាជនជាតិបារាំងកាត់កាណាដា កាលពីនៅវ័យកុមារនាងបានប្រើភាសាបារាំងជាភាសាទី ១ របស់នាង ។

✅ Brie Larson មានកម្ពស់រហូតទៅដល់ ១៧០ សង់ទីម៉ែត្រហើយនាងមាន Zodiac Sign គឺ Libra ♎️។

✅ ក្នុងវ័យ ៦ ឆ្នាំនាងបានចូលទៅរៀនផ្នែកសម្តែងនៅក្នុងសាលា American Conservatory Theater រហូតដល់ឆ្នាំ ១៩៩៨ នាងផ្លាស់ទីលំនៅទៅកាន់រដ្ឋ Los Angeles ហើយចាប់ផ្តើមអាជីពជាតារាសម្តែងក្នុងវ័យ ៨ ឆ្នាំ ។

✅ ក្នុងអាជីពជាតារាសម្តែង Brie Larson សម្តែងបាន ៣៧ រឿងដែលក្នុងនោះមានខ្សែភាពយន្តល្បីៗមួយចំនួនដូចជា Avengers: Endgame (ឆ្នាំក្រោយ), Captain Marvel, Kong: Skull Island, 21 Jump Street, Trainwreck និងរឿងជាច្រើនទៀតផងដែរហើយរឿង Kong: Skull Island នេះហើយដែលធ្វើឲ Brie Larson មានតម្លៃខ្លួនថ្លៃជាងគេរាល់រឿងដែលនាងធ្លាប់សម្តែង ។

✅ Brie Larson ធ្លាប់ឈ្នះពានចំនួន ៥៩ ដងរួចមកហើយដែលក្នុងនោះនាងធ្លាប់ឈ្នះពានអូស្ការម្តងហើយនាងក៏ធ្លាប់ជាបេក្ខភាពដណ្តើមពានចំនួន ៥៣ ដងផងដែរ ។

_Admin Groot

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា