ចំណុចមួយចំនួន ដែលអ្នកគាំទ្រប្រហែលជាមិនធ្លាប់បានដឹងពីតារាប្រុសកូនកាត់ Mario

0
970

ថៃ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ ពីតារាសម្ដែងប្រុសថៃកូនកាត់ដ៏ស្រស់សង្ហា ខ្ពស់ស្រឡះ ១,៨០ម៉ែត្រ លោក Mario Maurer ដែលបច្ចុប្បន្ននេះប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គមសិល្បៈថៃ គឺកំពុងតែរីកលូតលាស់យ៉ាងខ្លាំង តាមរយៈការសម្ដែងខ្សែភាពយន្ត និងថតស្ពតពាណិជ្ជកម្មនានា។

ជាក់ស្តែង ថ្មីៗនេះតារាប្រុសកម្ពស់បាន ច្រមុះស្រួច វ័យចូល៣០ឆ្នាំរូបនេះ ក៏កំពុងតែបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគថៃថ្មី ដែលមានចំណងជើងថា «Tthong Aek Mor Yah Tah Chalong» ដោយនៅក្នុងនោះ ក៏មានវត្តមានចូលរួមសម្ដែងពីតារាស្រី Kimberley និងកំពុងតែចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍លេខ៣ថៃ នៅរៀងរាល់ថ្ងៃពុធ និងព្រហស្បតិ៍ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ ទន្ទឹមនឹងខ្លួនជាបុរសសង្ហា និងជាតារាល្បីផងនោះ ប្រាកដណាស់ថា លោក Mario ក៏ច្បាស់ជាមានរឿងរ៉ាវខ្លះៗ ដែលអ្នកគាំទ្រមួយចំនួនពុំធ្លាប់បានដឹងច្បាស់ពីលោកផងដែរ។
ដូច្នេះថ្ងៃនេះយើងនឹងនាំប្រិយមិត្ត អ្នកគាំទ្រ ឲ្យមកចាប់អារម្មណ៍ពី ៩ចំណុច របស់កំលោះសង្ហា Mario ដែលត្រូវបានគេទម្លាយឲ្យដឹងដូចខាងក្រោមនេះ៖

១. លោក Mario Maurer កើតនៅថ្ងៃទី៤ ធ្នូ ឆ្នាំ១៩៨៨ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ២. លោកគឺជាកូនកាត់ថៃ-អាល្លឺម៉ង់។

៣. លោក Mario គឺជាកូនប្រុសម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយគ្រួសារខ្លាំង (ឪពុកម្តាយ) មិនថាតែរឿងផ្សេងៗ ឬរឿងស្នេហានោះទេ ក៏លោកតែងតែបើកបង្ហាញ ឬពិភាក្សាជាមួយនឹងគ្រួសារលោកជាមុនដែរ។

៤. កាលពីនៅក្មេង លោក Mario ធ្លាប់មានក្តីស្រមៃចង់ធ្វើជាមន្រ្តីប៉ូលិស ឬក៏ជាទាហានម្នាក់ទេ។ ព្រោះថាលោកពុំដែលមានក្តីស្រមៃចង់មកធ្វើជាតារាសម្ដែងឡើយ។

៥. ពេលពេញវ័យជំទង់ លោកចាប់អារម្មណ៍ខាងកីឡាជាខ្លាំង។ លោកចូលចិត្តកីឡាជិះស្គី (លើផ្លូវ) ជាងគេបង្អស់។ លោកតែងតែជិះវាលេងជាមួយនឹងមិត្តភក្តិ គ្នា១០ ទៅ ២០នាក់ ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ឯណោះ។

៦. កាលនៅក្មេង លោកចូលចិត្តទៅលេង ឬដើរ Shopping នៅផ្សារទំនើប Siam Square ណាស់។

៧. កាលពីក្មេង លោកក៏ចូលចិត្តចម្រៀងបែប Hip-Hop ផងដែរ។ លោកចូលចិត្តស្តាប់នូវចម្រៀងបែបនេះ តាំងតែពីលោករៀនថ្នាក់ទី៦។ អ្វីដែលពិសេសទៀតនោះ លោកក៏ថែមទាំងចូលចិត្តម៉ូតសម្លៀកបំពាក់ស្ទាយ៍បែប Hip-Hop ទៀតផង។

៨. កាលនៅក្មេង លោកចូលចិត្តចិញ្ចឹមត្រី។ លោកមានត្រី ៧០ក្បាលឯណោះ នៅផ្ទះ។

៩. លោកជាមនុស្សដែលស្រលាញ់ធម្មជាតិ ព្រោះថាប៉ារបស់លោកក៏ជាមនុស្សម្នាក់ ដែលចូលចិត្តអានសៀវភៅនានា ដែលទាក់ទងនឹងធម្មជាតិផងដែរ៕

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា