រឿងមួយចំនួនពីក្រុមចម្រៀងស្រីតៃវ៉ាន់ ​S.H.E ដែលមានកេរ្តិ៍ឈ្មោះល្បីទាំងចម្រៀង និងខ្សែភាពយន្ត ​(មានវីដេអូ)

0
643

S.H.E ជាក្រុមចម្រៀងដ៏ល្បីល្បាញដែលមានទាំងសំឡេងពិរោះ និងរូបសម្ផស្សស្អាតដូចទេពធិតា (ឥឡូវម្នាក់ៗអាយុ៣០ហើយ) ហើយក៏មានមនុស្សមិនតិចទេដែលស្គាល់ពួកគាត់ ទោះជាមិនចេះភាសាចិន ឬចេះក៏ចូលចិត្តស្តាប់ចំរៀងរបស់ពួកគាត់គ្រប់គ្នា ។ ក្រុមចម្រៀងមួយក្រុមនេះ ជាក្រុមតារាស្រីប្រចាំ កោះតៃវ៉ាន់ ដែលមានសមាជិក បីនាក់គឺ Selina Jen 任家萱, Hebe Tien 田馥甄 និង Ella Chen 陳嘉樺 ហើយពួកគាត់បង្ហាញសំនៀងលើកដំបូងនៅឆ្នាំ ២០០១ ដោយស្ថិតក្រោម Him Insternational Music ដែលអាល់ប៊ុមទីមួយមានឈ្មោះថា 女生宿舍 (Girl’s Dorm) ។

អាល់ប៊ុមនេះមានចម្រៀងចំនួន ១២បទ ដែលចេញលក់ដំបូងត្រូវបានទទួលការគាំទ្រ យ៉ាងគគ្រឹកគគ្រេង ដែលលក់ដាច់ជាង ១០លានអាល់ប៊ុម ។ ចំណែក សំបុត្រ Concert ក៏លក់ដាច់សឹងមិនជឿទៀតផង ដែលចំនួនទាំងនោះជាចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ និងជាប់ជា Mandopop Group (Mandopop ជាចំណាត់ថ្នាក់នៃការលក់សំបុត្រ Concert ដាច់បំផុត ដែលចំនួនទាំងនេះ រាប់ចាប់ពី ៥លានសំបុត្រឡើងទៅ) ហើយចម្រៀងដ៏ល្បីនេះ ក៏ធ្លាប់សម្តែងខ្សែក្នុងភាពយន្តរឿងភាគ (TV Series) ចំនួនប្រាពីរ ហើយចម្រៀងរបស់ពួកគេក៏ធ្លាប់ធ្វើជា Soundtracks ក្នុងខ្សែភាពយន្តចំនួន ៦ ផងដែរ ជាមួយនឹងបទចម្រៀង Super Star ធ្វើអោយប្រជាជនក្នុងអាសុី អឺរ៉ុប ទទួលស្គាល់ និងគាំទ្រក្រុមតារាទាំងបីសឹងគ្រប់ៗគ្នា ។

តោះមកអានប្រវត្តិខ្លះៗពីក្រុមចម្រៀងដ៏ស្រស់សោភានៃក្រុម S.H.E

ទាំងនេះជាឈ្មោះ និងឆ្នាំនៃ Album របស់ S H E ទាំងអស់ដែលរាប់ចាប់ពីឆ្នាំ ២០០១ រហូតដល់ ២០១២
Studio Albums

💽1st Girl’s Dorm (女生宿舍) 11 September 2001 Mandarin, English HIM
International Music 160,000 (Taiwan)

💽2nd Youth Society (青春株式會社) 29 January 2002 Mandarin, English
HIM International Music TWN:Platinum 250,000 (Taiwan)

💽3rd Genesis (美麗新世界) 5 August 2002 Mandarin, English[note 1] HIM
International Music TWN:Platinum 300,000 (Taiwan), 1,760,000 (Asia)

💽4th Super Star 22 August 2003 Mandarin HIM International Music
MAY:6x Platinum 320,000 (Taiwan), 2,750,000 (Asia)

💽5th Magical Journey (奇幻旅程) 6 February 2004 Mandarin HIM
International Music 1,530,000 (Asia)

💽6th Encore (安可) 12 November 2004 Mandarin HIM International Music
HK:Gold 2,000,000 (Asia)

💽7th Once Upon a Time(不想長大) 25 November 2005 Mandarin HIM
International Music 1,500,000 (Asia)

💽8th Play 11 May 2007 Mandarin HIM International Music 150,000
(Taiwan), 1750000 (Asia)

💽9th FM S.H.E (我的電台 FM S.H.E) 23 September 2008 Mandarin HIM
International Music HK:Gold 90,000(Taiwan),1200000 (asia)

💽10th Shero 26 March 2010 Mandarin HIM International Music
65,000(Taiwan)

💽11th Blossomy (花又開好了) 16 November 2012 Mandarin HIM
International Music 62,000(Taiwan)

🎬Digital Albums🎬

Map of Love (愛的地圖) 22 June 2009 Mandarin HIM International Music
Live Albums

Fantasy Land Tour 2004 in Taipei
💿(奇幻樂園台北演唱會) 14 January 2005 28 January 2005 Mandarin HIM International Music

💿Moving Castle Concert Live @ H.K.
(移動城堡香港演唱會) 22 December 2006 26 January 2007 Mandarin, Cantonese HIM International Music

🎙S.H.E Is the One Tour Live
(S.H.E 愛而為一演唱會影音館) – 4 March 2011 Mandarin/Hokkien/ English HIM International Music

🎙2gether 4ever
(2GETHER 4EVER 演唱會影音館) 2014 August 8, 2014 Mandarin/ Hokkien/English HIM International Music

🎙2gether 4ever Encore
(2GETHER 4EVER ENCORE 演唱會影音館) – 10 July 2015 Mandarin /Hokkien/English HIM International Music��Compilation Albums
Together (Best Collection) 23 January 2003 Mandarin HIM International Music 280,000

🎙Forever (Best Collection 2003–2006) 21 July 2006 Mandarin HIM International Music 69,000 (sales)/ 150,000 (shipment)��Extended Plays
Irreplaceable (永遠都在) August 26, 2016 Mandarin HIM International Music��Soundtracks

🎙The Rose Original Soundtrack
(蔷薇之戀 電視原聲帶) 1 June 2003 Mandarin HIM International Music 1. “Flowers Have Blossomed” (花都開好了)
Reaching for the Stars Original Soundtrack
(真命天女 電視原聲帶) 30 September 2005 Mandarin HIM International Music 1. “Star Light” (星光)
💯5. “Only Then” (只是當時)[E]
💯6. “Ferris Wheel” (摩天輪)[H]
💯7. “Can’t Worry” (管不著)[S]

🎬The Little Fairy
(天外飛仙 電視原聲帶) 17 February 2006 Mandarin HIM International Music
🎬1. “A Vision of Eternity” (一眼萬年)

🎬Tokyo Juliet Original Soundtrack
(東方茱麗葉 電視原聲帶) 10 October 2006 Mandarin HIM International Music 2. “Only Have Feelings for You” (只對你有感覺)[H]

🎬Hanazakarino Kimitachihe Original Soundtrack
(花樣少年少女 電視原聲帶) 1 December 2006 Mandarin HIM International Music 1. “What to Do?” (怎麼辦)
🎬Bull Fighting
(鬥牛要不要 電視原聲帶) 7 December 2007 Mandarin HIM International Music 2. “How Have You Been Lately?” (最近還好嗎)
💯4. “Love Has Come” (愛來過)
💯6. “Too Late” (來不及)[H]

🎬Down with Love
(就想賴著妳 電視原聲帶) 26 March 2010 Mandarin HIM International Music
1. “Loving You” (愛上你)

តែគួរអោយស្តាយ នៅឆ្នាំ២០១០ កំឡុងពេលដែលថតខ្សែភាពយន្តនៅសៀងហៃ Selina ក៏បានជួបហេតុការណ៍ផ្ទុះធុងហ្គាស់ ដែលបណ្តាលអោយខ្លួនប្រាណ ៥៤ភាគរយត្រូវទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ទោះបីជាសះស្បើយក៏ពិតមែន តែវាក៏បណ្តាលអោយស្លាកស្នាមស្ទើរពេញខ្លួន និយាយទៅពិតជាអាណិត Selina ខ្លាំងណាស់ យ៉ាងណាក៏ដោយទោះវាកន្លងហួសយូរប៉ុណ្ណា តែ Selina តែងតែយំ និងមានទឹកមុខសោកសៅនៅក្នុងរាល់ពេលដែល Selina ឡើងកម្មវីធីម្តងៗ ។

ក្រោយមកដោយសារតែ Selina ជួបហេតុការណ៍អាក្រក់ធ្វើអោយពួកគេមិនអាចចេញអាល់ប៊ុមរួមបាន ដូចនេះ ទើប Hebe Tian និង Ella Chen ក៏បានចេញអាល់ប៊ុមទោលរៀងៗខ្លួន ដែលទទួលជោគជ័យយ៉ាងខ្លាំងផងដែរ ។ យ៉ាងណាមិញ ក្នុងថ្ងៃទី៣០​ ខែសីហា ឆ្នាំ ២០១៨ ក្រុមចម្រៀងទាំងបីក៏បញ្ចេញបទចម្រៀងរួមមួយបទ ដែលនិយាយពីប្រវត្តិដំបូងនៃក្រុមចម្រៀងទាំងបី ដែលធ្វើ ដំណើរមក តៃប៉ិ ដើម្បីរកការងារធ្វើ ។ ហើយបទចម្រៀងមួយបទនេះជាបទចម្រៀងពីសេសដើម្បីរំលឹកដល់ខួប ១៧ឆ្នាំ នៃក្រុមចម្រៀង S H E ដែលចម្រៀងរួមមានចំនួន ១០០បទ ដែលទទួលពានជាច្រើន ។

បទចម្រៀងរបស់គាត់ ជាបទចម្រៀងល្បីយ៉ាងខ្លាំង និយាយត្រង់ខ្ញុំស្ដាប់ចម្រៀងរបស់គាត់តាំងពីអាល់ប៊ុមទី ១ រហូតដល់ ឆ្នាំ២០១២ និងអាល់ប៊ុមទោលរបស់ Hebe Tian មិនខ្លាចនឹងប្រាប់អ្នកទាំងអស់គ្នាទេ ខ្ញុំចូលចិត្ត Hebe Tian ជាងគេ ទាំងសំឡេង និងសម្រស់ អើយ! ស្អាតណាស់ លោកអើយ ហ្នើយហើយជាមូលហេតុ ដែលខ្ញុំភាគច្រើនស្ដាប់អាល់ប៊ុមទោលរបស់ Hebe Tian ទេ ហាហាហា។

សូម្បីតែខ្សែភាពយន្តរបស់ Hebe Tian ដែលរួមមាន The Rose, Bull Fighting: Bull Fighting Drama ដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះម្នាក់ៗសុទ្ធ តែលាន់មាត់ថា “Hebe Tian ស្អាតដូចទេពធិតាចឹង” អ្នកដែលធ្លាប់មើលរឿងនេះ ប្រហែលជាស្គាល់ និងលង់សម្រស់ដ៏ស្រស់អើយស្រស់របស់គាត់មិនស្ទើរទេ ចំណែកភាពយន្តរបស់ Ella Chen ដែលរួមាន Bad GIrls (2012), Peach Blossom GIrl 就想賴著妳 片尾曲 (只為愛上你 – S.H.E.) ដែលសម្តែងដោយ Jerry Yan (តៅមីងសឺ) និង Ella Chen, និងខ្សែភាពយន្តរឿង The Missing Piece 2015 និង 花樣少年少女 Hanazakarino Kimitachihe ដែលខ្សែភាពយន្តមួយនេះទទួលការគាំទ្រយ៉ាងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអមជាមួយចម្រៀងដ៏ល្បី ដែលច្រៀងដោយកញ្ញា ឪក សុគន្ធកញ្ញា នោះគឺ “ទុកស្នាមថើបមួយក៏បងមិនព្រម” អស់ទាំងនេះជាអនុស្សាវរីយ៍ច្រើនជាមួយនឹងចម្រៀង និងភាពយន្តរបស់ពួកគាត់ ខ្ញុំពិតជាចូលចិត្តពួកគាត់ណាស់ ។

សម្រាប់បទចម្រៀងដែលខ្ញុំចូលចិត្តបំផុតគឺ 谢谢你的温柔 ដែលជាចម្រៀងឆ្លើយឆ្លងរបស់ S.H.E និងក្រុមតារាប្រុស Fahrenheit 飛輪海 និងបទ 只對你有感覺 Only have feelings for you ដែលជាចម្រៀងល្បីបំផុតក្នុងប្រវត្តិសាស្ត្រ S.H.E និងបទ 安靜了 It’s Quiet Now, 愛上你 Loving You ដែលជាបទក្នុងខ្សែភាពយន្ត Peach Blossom Girl និងបទ 我愛雨夜花 ដែលច្រៀងជាភាសា Catonese ហើយបទចម្រៀងនេះខ្ញុំស្តាប់រហូតដល់ចេះច្រៀង និងចេះបកប្រែចម្រៀងមួយបទនេះ ជាពិសេសនោះ 天灰 Grey Sky បទ ចម្រៀងដែលលន្លង់លន្លោច និយាយត្រង់បទហ្នឹងមានអត្ថន័យល្អណាស់ បើសិនជាអ្នកចូលចិត្ត Drama ហើយចេះភាសាចិន ស្ដាប់ហើយប្រហែល ជាចង់យំផង អូ! មួយទៀត បទចម្រៀងដែលពោរពេញដោយក្តីស្រលាញ់ ស្ដាប់ហើយចង់មានស្នេហាណាស់ ហាហាហា 五月天 Mayday បទនេះថត MV ជាមួយក្រុម Wu Yue Tian (五月天) ផ្ទាល់តែម្តង ។

អោយតែ នឹកឃើញចង់តែស្ដាប់ហើយស្តាប់ទៀត វាពិតជាមានអារម្មណ៍ល្អក្រៃលែង រីឯចម្រៀងទោលរបស់ Hebe Tian ចម្រៀងដែលខ្ញុំចូលចិត្តបំផុតគឺ Lonely, Lonely is Fine/ 寂寞寂寞就好, 還是要幸福 Still in Happiness និង 你就不要想起我 You Better Not Think About Me ។ ចំណែកឯ Selina Jen ក្រោយពេលរងរបួស និងសម្រាកព្យាបាល គាត់ក៏បានចេញចម្រៀងមួយបទដែលពិរោះរណ្តំយ៉ាងខ្លាំង គឺ 愛我的每個人 ដែលស្តាប់ហើយ ធ្វើអោយអ្នកទាំងអស់គ្នានឹកគិតដល់ការឈឺចាប់របស់ Selina Jen យ៉ាងខ្លាំង ។ រហូតមកដល់ពេលនេះ ខ្ញុំក៏នៅតែស្ដាប់ចម្រៀងរបស់ពួកគាត់ ក៏ដូចជាដាក់ Ring Tune ផងដែរ, រាល់ពេលដែលស្ដាប់ហើយ គឺមានអារម្មណ៍ល្អណាស់ បើមើលវីដេអូផងស្ដាប់ផង រឹតតែសប្បាយចិត្ត ព្រោះពួកគាត់ស្អាតៗណាស់ ជាពិសេស Hebe Tian គាត់មានច្រមុះស្អាតខ្លាំងណាស់ និយាយទៅ Crush គាត់ ដែរហ្នឹង ហាហាហហាហាហាហ ។

ខ្សឹបប្រាប់រឿងមួយទៀត សូម្បីតែរូបថតរបស់ពួកគាត់ក៏ខ្ញុំរក្សាទុកដែរ ហើយមានចំនួនសរុប ៤០០រូប ហាហាហហាហា កាលមុន Internet មិនសូវទូលំទូលាយទេ ហើយស្រលាញ់ ចឹងហើយមិនដឹងធ្វើម៉េចមានតែ Save ទុក ជួនដាក់ Wallpaper ជួនដាក់រូបលើទូរសព្ទម៉ាក់ ហើយជួនកាលយកឈ្មោះគាត់ដាក់ឈ្មោះក្នុង Hero ហ្គេម ដូចជា JX AK ជាដើម មិនមែនឆ្កួតទេ តែស្រលាញ់ពួកគាត់ខ្លាំងណាស់ ស្រលាញ់មែន ទែន ហើយបើទៅហាងលក់ CD វិញ ទោះអត់មានក្បាលចាក់ក៏ទិញទុកចាក់ស្ដាប់នៅហាង Internet ដែរ និយាយទៅ ខ្ញុំ Fan ផ្តាច់សង្ខាររបស់ #S.H.E ។

មានរឿងមួយដែលអ្នកទាំងអស់គ្នាស្មានមិនដល់ ដែលរឿងនេះខ្ញុំទើបតែដឹងពី Fan SHE ដូចគ្នា គាត់ប្រហែលជាកំពូល Fan ហើយទើបដឹងរឿងនេះមុនខ្ញុំទៀត សូម្បីតែ Yoona ដែលជាក្រុមចម្រៀងតារាកូរ៉េដ៏ល្បី ហើយជាសមាជិកក្រុម Girl Generation ក៏ច្រៀងចម្រៀងមួយបទដើម្បីអបអរខួប ១៧ឆ្នាំនៃក្រុមតារាជើងចាស់ S.H.E ។

十七 S.H.E演唱歌曲 អបអរខួបអនុស្សាវរីយ៍ ១៧ នៃក្រុមចម្រៀងទាំងបី !!!

Admin: _Raymond Lam  (រក្សាសិទ្ធដោយពោតផ្ទុះ)

សូមទស្សនាវីដេអូខាងក្រោម ៖

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា