« Midnight Sun បងជាព្រះអាទិត្យរបស់អូននាពេលរាត្រី » អ្នកចូលចិត្តរឿងបែបរ៉ូមែនទិកខ្លាំង កុំមើលរំលងខ្សែភាពយន្តនេះឱ្យសោះ!

0
408

« Midnight Sun» ព្រះអាទិត្យអីទៅដែលរះនៅពេលយប់នោះ?

ព្រះអាទិត្យនៅពេលរាត្រី ដកស្រង់ចេញពីរឿងរបស់ជប៉ុន​ ដែលរៀបរាប់ពីខ្សែជីវិតដ៏កំសត់របស់ក្មេងស្រីអាយុ​ 17 ឆ្នាំមួយរូបឈ្មោះ​ Kattie ដែលនាងមានជំងឺកាចសាហាវម្យ៉ាង​ហៅកាត់​ថា XP (Xeroderma Pigmentosum) ធ្វេីអោយនាងមិនអាចចេញក្រៅផ្ទះរឺដេីរក្រោមពន្លឺថ្ងៃបាន​ ដោយសារស្បែករបស់នាងប្រតិកម្មនឹងពន្លឺព្រះអាទិត្យ​ដែលអាចបណ្ដាលអោយនាងស្លាប់បាន។ ម្ដាយរបស់​ Kattie ស្លាប់ចោលនាងតាំងពីនាងនៅតូចម្ល៉េះ​ នៅសល់តែឪពុក​រស់នៅពីរនាក់កូន​ 🏡 ​ជារៀងរាល់ថ្ងៃនាងតែងសំងំក្នុងផ្ទះអង្គុយលេងហ្គីតាក្បែរមាត់បង្អួច​ សំលឹងទៅក្រៅឃេីញក្មេងៗដ៏ទៃកំពុងរត់លេងយ៉ាងសប្បាយរីករាយ​ រហូតដល់មានអ្នកខ្លះនិយាយថា​ Kattie ជាពួក​ Vampire ដែលនាងមិនចេញក្រៅពេលថ្ងៃទេ​ ហេីយនៅពេលរាត្រីសូមកុំទៅក្បែរនាងអោយសោះ​ ប្រយ័ត្ននាងចាប់ជញ្ជក់ឈាម​ ដោយសារតែពាក្យចចារ៉ាមនេះធ្វេីអោយ​ Kattie មិនមានមិត្តរាប់អានច្រេីនទេ​ មានតែម្នាក់គត់ដែលជាមិត្តជិតស្និទ្ធនិងចេះយល់ទុក្ខធុរះរបស់​ Kattie គឺ​ Morgan ដោយរាល់ពេលទំនេរនាងតែងមកលេង​ Kattie នៅផ្ទះជាប្រចាំ​ ។

នៅយប់មួយ​ Kattie បានសុំឪពុកខ្លួនចេញក្រៅលំហែរអារម្មណ៏​ ដោយយកហ្គីតាសំណព្វរបស់នាងនិងសៀវភៅ​ Notebook មួយក្បាលទៅជាមួយ​ ដេីរតម្រង់ទៅស្ថានីយ៏រថភ្លេីង​ អង្គុយលេងហ្គីតាច្រៀងលេងក្រោមពន្លឺព្រះច័ន្ទ​យ៉ាងរីករាយ ស្រាប់តែពេលនោះ​ក៏មានកំលោះសង្ហារម្នាក់បានលឺសូរសំលេងច្រៀងដ៏ក្រលួចរបស់នាង​ គាត់ក៏ដេីរសំដៅមករក​ Kattie, គ្រាន់តែ​ Kattie ឃេីញបុរសម្នាក់នោះភ្លាម​ នាងចាប់ផ្ដេីមភ័យស្លន់ស្លោរឆ្លេឆ្លារកពាក្យនិយាយមិនចេញ​ (គ្នាទេីបជួបប្រុសស្អាតលេីកដំបូង​)  តាមពិតនាងស្គាល់គាត់យូរហេីយ​ គាត់ឈ្មោះ​ Charlie រៀងរាល់ថ្ងៃដែលនាងអង្គុយនៅមាត់បង្អួចលេងហ្គីតា​ នាងតែងឃេីញ​ Charlie ជិះ​ក្ដារស្គីទៅរៀនកាត់មុខផ្ទះនាងរាល់ថ្ងៃ​ គ្រាន់តែ​ពេលនោះ Charlie មិនដែលដឹងទេថា​មាននារីម្នាក់កំពុងលួចមេីលគេជាប្រចាំ​ ។ រវល់តែអឹមអៀនជាមួយ​ Crush ពេក​ Kattie រកពាក្យនិយាយមិនចេញ​ នាងក៏ប្រាប់​ Charlie ថា​ នាងត្រូវប្រញ៉ាប់ទៅផ្ទះ​ ព្រោះត្រូវជាប់បុណ្យសពឆ្មានាងងាប់​ ហេីយក៏រត់តម្រង់ត្រលប់មកផ្ទះវិញ​  នាងរៀបរាប់ប្រាប់រឿងនេះទៅ​មិត្តរបស់នាង​ Morgan, Morgan អស់សំណេីច​ ។

បន្ទាប់ពីយប់នោះមក​ Kattie គិតថាប្រហែលមិនមានឱកាសជួប​ Charlie ម្ដងទៀតទេ​, កំពុងតែអង្គុយដេញហ្គីតាច្រៀងលេងជាមួយមិត្តរបស់នាងនៅផ្ទះ​ ក៏ស្រាប់តែភ្ញាក់ព្រឺត​ នឹកឃេីញថាយប់មិញរំភេីបពេលជួប​ Crush ពេក​ ភ្លេចសៀវភៅ​ notebook នៅចំណតស្ថានីយ៏រថភ្លេីងបាត់​ នាងក៏សុំពឹងអោយ​ Morgan ជួយទៅយកអោយនាងវិញ​ ។ ពេល​ Morgan ទៅដល់ស្ងានីយ៏រថភ្លេីង​ នាងក៏ឃេីញ​បុរសសង្ហារម្នាក់ឈរនៅទីនោះ​ ដោយដៃរបស់គេមានកាន់​ notebook​ មួយក្បាល​ Morgan ដឹងច្បាស់ណាស់ថាម្នាក់នោះគឺ​ Charlie នាងក៏ដេីរសំដៅទៅនិយាយជាមួយ​ Charlie ហេីយសុំសៀវភៅនោះអោយមិត្តភក្ដិគេវិញ​ តែ​ Charlie ប្រកែកមិនព្រមអោយវិញទេ​ លុះត្រាតែ​ Morgan ប្រាប់គាត់សិនថា​ Kattie ផ្ទះនៅម្ដុំណា​ គាត់នឹងយកសៀវភៅអោយវិញដោយខ្លួនឯង,​ តែមានអី Morgan ដឹងថាពីរនាក់នេះកំពុងមានចិត្តលេីគ្នា​ នាងក៏រៀប​ plan មួយអោយពីរនាក់នេះបានជួបគ្នា​ ។ នាងឆាតទៅប្រាប់​ Kattie​ ថា​ នាងរកឃេីញ​ Notebook នោះហេីយ​ តែដោយសារនាងរវល់អត់បានយកទៅអោយដល់ផ្ទះទេ​ អោយ​ Kattie មកយកនៅស្ថានីយ៏រថភ្លេីងមក​ យប់ឡេីង​ Kattie​ ក៏បានចេញទៅទីនោះ​ ដោយមិនបាន​ make up អីទាំងអស់​ តែងខ្លួនបែបសមញ្ញៗធម្មតាៗ​ ស្រាប់តែទៅដល់​ នាងឃេីញ​ Charlie កំពុងឈរចាំ​  ចាប់ផ្ដេីមចេញចរិកអឹមអៀនរមួលប្រកាច់ប្រកិនម្ដងទៀត​  នាងក៏ពួននៅកន្លៀតទ្វារទាញទូរស័ព្ទ​ Call ទៅ​ Morgan “ហ្អែងធ្វេីស៉ីអញណាស់ពួកម៉ាក​ អញអត់បានតែងខ្លួនទេ​ ដូចប្រែត​ ហេីយមកជួបគេទាំងចឹង​? ណាហ៊ាន? “​ Morgan ក៏តប់ទៅវិញ​ “​មិនអីទេ​ ទោះបីយេីងមិនបានឃេីញសភាពឯងពេលនេះក៏យេីងដឹងដែរថាឯងស្អាតស្រាប់​ យេីងមេីលឃេីញឯងស្អាតគ្រប់ពេល”​ និយាយទូរស័ព្ទរួច​ Kattie ក៏ដេីរទៅរក​ Charlie ទាំងមុខមិនចង់ហ៊ានមេីលគេចំទេ​ ។ ពេលនោះហេីយដែលពួកគេចាប់ផ្ដេីមមានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធទៅ​, រៀងរាល់រាត្រី​ Charlie តែងនាំ​ Kattie ទៅក្រៅដេីរកំសាន្ត​ ដោយគាត់មិនបានចាប់អារម្មណ៏ដឹងទាល់តែសោះថា​ហេតុអី​ Kattie ចេញដេីរតែពេលយប់​ ព្រោះ​ Kattie មិនដែលប្រាប់គាត់ទេថានាងមានជំងឺដែលមិនអាចត្រូវពន្លឺព្រះអាទិត្យបាន​ ហេីយនាងកុហកគាត់ថា​ ពេលថ្ងៃនាងរវល់​ ទំនេរតែពេលយប់​ ។

Charlie ដឹងពីចំណូលចិត្តរបស់​ Kattie ថានាងចូលចិត្តច្រៀង​ គាត់តែងជំរុញទឹកចិត្ត​ Kattie អោយលេងហ្គីតានិងច្រៀងនៅទីសាធារណះ​ កំដរបរិយាកាសជាមួយនឹងមនុស្សជុំវិញខ្លួនអោយមានភាពសប្បាយរីករាយជាមួយនឹងបទចំរៀងដែលនាងច្រៀង​ ហេីយគាត់បាននាំនាងទៅ​ Studio Record បទចំរៀងដែលនាងតាក់តែងនិពន្ធខ្លួនឯងទៀតផង។ Charlie នេះហេីយ​គឺជា​ Midnight Sun ជាព្រះអាទិត្យនៅពេលរាត្រី​របស់នាង​ ដែលចូលមកផ្ដល់ពន្លឺអោយជីវិតនាងមានន័យ ។

ដោយសារការស្រលាញ់​ និង​ ភាពសប្បាយរីករាយពេលកំពុងនៅជាមួយគ្នាពេក​ នៅយប់មួយ​ ពួកគេបានដេីរលេងជាមួយគ្នាជ្រុលម៉ោងដល់ជិតទាបភ្លឺ​ កំពុងអង្គុយអោបគ្នានៅមាត់សមុទ្រ​និយាយគ្នាសុខៗ​ Kattie ក្រឡេកមេីលម៉ោង​ ចាប់ផ្ដេីមប្រែទឹកមុខភ័យស្លន់ស្លោ​ ក្រឡេកទៅមាត់សមុទ្រឃេីញ​ព្រះអាទិត្យកំពុងរៀបនឹងរះឡេីង​ នាងស្ទុះស្ទាររត់ចូលឡាន​ ដេញ​ Charlie បេីកអោយលឿនជូននាងទៅផ្ទះ, ពេលនោះ​ Charlie មិនដឹងមានរឿងអីកេីតឡេីងទេ​ ដឹងតែថាប្រឹងជាន់អោយលឿន​ គាត់សួរនាងថាមានរឿងអីក៏នាងមិននិយាយដឹងតែប្រាប់ថាបេីកអោយលឿន​, Charlie អ្នកបេីកឡាន​ ចំណែក​ Kattie គិតតែងាកក្រោយសំឡឹងមេីលទៅព្រះអាទិត្យដែលរៀបនឹងរះឡេីង​ ទាំងទឹកមុខភ័យឡេីងស្លេកស្លាំង គ្រាន់តែមកដល់មុខផ្ទះ​ Kattie ចុះពីលេីឡានរត់សំដៅចូលផ្ទះ​ រៀបនឹងបេីកទ្វារចូលហេីយ​ ព្រះអាទិត្យក៏រះល្មម​ ។ Charlie ឆ្លេឆ្លាៗឈរនៅមុខផ្ទះ​ Kattie ប្រៀបដូចមនុស្សគ្មានវិញ្ញាណ​ ពេលនោះ​ Morgan ក៏មកដល់​ ហេីយក៏សួរទៅ​ Charlie “លោកអត់ដឹងទេ? “​ Charlie តប​ “ដឹងរឿងអី​ ? នាងអត់ដែលប្រាប់អីខ្ញុំទេ”​, Morgan ក៏ប្រាប់ថា​ “Kattie នាងមានជំងឺ​ XP នាងអាចស្លាប់ដោយសារមហារីកស្បែកពេលត្រូវពន្លឺព្រះអាទិត្យ”​ គ្រាន់តែដឹងភ្លាម​ Charlie ទំលាក់ទឹកមុខ​ ភ័យខ្លាច​លែងបានជួប​ Kattie ទៀត។ និយាយពី​ Kattie វិញ​ ប៉ារបស់នាងបាននាំនាងទៅជួបគ្រូពេទ្យដែលតាមដានជំងឺ​ Kattie ជាប្រចាំ​ ដៃនាងមានស្នាមជាំមួយដុំ​ ដោយសារត្រូវពន្លឺថ្ងៃ​ តែពេទ្យប្រាប់ថាមិនអីទេ​ គេនឹងតាមដាននាងបន្តទៀត។

រំលងបានប៉ុន្មានថ្ងៃ​ ស្ថានភាពជំងឺកាន់តែធ្វេីទុក្ខធ្ងន់ទៅៗរហូតដល់ធ្វេីអោយដៃនាងញ័រលេងហ្គីតាលែងកេីត​ ទឹកមុខនាងចាប់ផ្ដេីមប្រែស្លេកស្លាំង​ពីមួយថ្ងៃទៅមួយថ្ងៃ​ ។ ឪពុករបស់​ Kattie បានជួបពិភាក្សាជាមួយគ្រូពេទ្យពីស្ថានភាពជំងឺរបស់នាង​ តែពត៌មានដែលទទួលបានមកវិញហាក់គ្មានសង្ឃឹមទេ​,​ គ្រប់គ្នាបានដឹងហេីយថា​ Kattie ច្បាស់ណាស់នៅសល់ពេលខ្លីបំផុត​សំរាប់ជីវិតនាង ។ នៅរាត្រីចុងក្រោយ​ពេលដែល​ Charlie មកកំដរនាងនៅផ្ទះ​ នាងបានសម្រេចចិត្តជាលេីកចុងក្រោយ​ សុំអោយ​ Charlie នាំនាងជិះទូកកំសាន្តនៅលេីសមុទ្រ​ នាងចង់ចំណាយពេលនៅជាមួយមនុស្សដែលនាងស្រលាញ់ជាលេីកចុងក្រោយ​ក្រោមពន្លឺព្រះអាទិត្យដែលនាងមិនដែលបានឃេីញផ្ទាល់ភ្នែកទាល់តែសោះតាំងពីតូចមក​ ។

រាងកាយ​ Kattie បានរលាយទៅបាត់ពិតមែន​ អ្វីដែលនៅបន្សល់ទុកគឺសៀវភៅ​ Notebook មួយក្បាលដែលរៀបរាប់ពីក្ដីស្រលាញ់របស់នាងចំពោះ​ Charlie ជាមួយនឹងរូបថតពួកគេទាំងពីរ​, ហេីយនិងបទចំរៀងដែល​នាងធ្លាប់​ច្រៀង record នៅ​ Studio ជាមួយ​ Charlie, បទចំរៀងមួយបទនោះក៏ក្លាយជាបទដែលល្បីខ្លាំងបំផុតក្នុងប៉ុស្ដិ៏វិទ្យុ​ ដែលមានចំណងជេីងថា “Walk With me” ។

បេីសិនអ្នកចូលចិត្តទស្សនាភាពយន្តបែប​ រ៉ូមែនតិច​ គួរកុំរំលងភាពយន្តដ៏ល្អមួយនេះ​ អ្វីដែល​ admin រៀបរាប់គឺមិនទាន់ក្បោះក្បាយអស់នៅឡេីយទេ​ ហេីយអ្នកអាចនឹងស្រក់ទឹកភ្នែកនៅឈុតចុងក្រោយពេលស្ដាប់ចំរៀងមួយបទនោះ។

Admin_Captain (រក្សាសិទ្ធដោយពោតផ្ទុះ)

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា