មិនស្រលាញ់ ហេតុអ្វីចូលចិត្តធ្វើឱ្យបេះដូងគេលោតញាប់? ​(អ្នកកំពុងក្រាស់គេហាមអាន)

0
280

#អ្នកកំពុងCrushគេហាមអានជាពិសេសស្រីៗ

Descendants of the sun “រឺ ម្ចាស់ព្រះអាទិត្យ ” បើក្រឡេកបើស្នេហាមួយគូទៀត ដែល តួស្រីគឺបានតាមតួប្រុសណាស់ !! ហ្វេនរឿងនេះប្រាកដជាកំសត់និងអាណិតតួស្រីម្នាក់នេះណាស់ ហើយអ្វីដែលជំរុញទឹកចិត្តនាងអោយហ៊ានធ្វើគ្រប់យ៉ាងគឺដើម្បី #រកលិឌនៃភាពសុភមង្គលរបស់នាង !! តោះមកស្រង់សំដីនៃការសន្ទនាគ្នារវាងអ្នកទាំងពីរនៅប្រទេសអេរិចក្រោយអ្នកទាំងពីរ បានបែកគ្នាអស៉រយះពេលជាយូរ ដោយសារត្រូវបំពេញភារកិច្ចរបស់ខ្លួន! !ភ្លាមៗនោះអ្វីដែលនឹងធ្វើអោយហ្វេនដែលកំពុងមានអារម្មណ៍ ក្រាស់លើនរណាម្នាក់ ប្រាកដជារំជួលអារម្មណ៍ក្រោយអានសំដីរបស់នាង :

👩យ៉ុងជូន : គ្មាននរណាម្នាក់ចង់បានស្នេហាមួយដែល
កើតឡើងដោយការមិនពេញចិត្តនោះទេ ហើយក៏មិនត្រូវការបង្ខំអោយបងមកស្រលាញ់អូននោះដែរ 😞
ព្រោះស្នេហាបែបនេះមិនមែនជាសុភមង្គលពិតរបស់អូននោះទេ បងក៏មិនអាចមកស្រលាញ់អូនដែរ ព្រោះបងនៅមានចិត្តលើស្មេហ៍ចាស់របស់បង ហើយ រាល់ថ្ងៃអូនបានត្រឹមនឹកបង ! នឹកខ្លាំងណាស់ 😪តែមិនអាចធ្វើអ្វីបានព្រោះព្រំដែនមិនអាចលើសពីក្រុមការងារបាន មានតែខូចចិត្តតែម្នាក់ឯង តើបងយល់អារម្មណ៍លួចស្រលាញ់មនុស្សម្នាក់ដ៏សែនងុបងុល ហើយក៏ដឹងថាគេមិនអាចមកស្រលាញ់អូនដែរទេ? តែក៏មិនដាច់ចិត្តដើរចេញពីបងបាន ព្រោះនៅអាល័យចិត្ត ហើយនៅតែទ្រាំបន្តស្រលាញ់បង ថឹងថាគង់តែមានថ្ងៃបងមានចិត្តលើអូន😥😥

👨ស៊ីឌីយ៉ុង : ហេតុអ្វីធ្វើបាបចិត្តខ្លួនឯងយ៉ាងនេះ ធ្វើចឹងបានអីមកវិញ? វាគ្មានប្រយោជន៍ទេមែនទេ?😐

👩យ៉ុងជូន : មែនហើយវាគ្មានប្រយោជន៍ទេ 😒ដឹងហើយឃើញហើយលឺហើយថា វាមិនអាចទៅរួចតែនៅតែ ធ្វើបាបចិត្តបេះដូងខ្លួនឯង មិនព្រមយកអ្នកណា ក្រៅពីបង ហើយលទ្ធផលដែលទទួលបានមានតែទឹកភ្នែក និងការខកចិត្តបែបនេះ បានត្រឹមតែមើលបងពីចម្ងាយ ស្តាប់បងនិយាយល្អៗពីមនុស្សដែលបងស្រលាញ់ប្រាប់អូន ខ្លួនឯងបែរជាញញឹមបន្លប់ភាពឈឺចាប់នៅខាងក្នុង😓😓
ស៊ីឌីយ៉ុង :ហេតុអ្វីក៏អូនរឹងរូសខ្លាំងម្ល៉េះ?👨✋

👩យ៉ុងជូន : មែនហើយ !! អូនក៏មិនយល់ខ្លួនឯងដែរ ហើយពេលនេះគ្រាំបេះដូងបានសម្រេចហើយ មនុស្សល្ងង់ មិចមិនចេះឃាត់បេះដូងខ្លួនឯង បណ្តោយអោយវាទៅស្រលាញ់គេ ស្ទើឆ្កួតធ្វើអី កុំបន្ទោសគេ មកពីគេវាល្ងង់ខ្លួនឯងទេ !! 😪

👨ស៊ីឌីយ៉ុង : ខ្ញុំបាទឧត្តមសេនីយ សីុឌីយ៉ុង អស់សេចក្តីរាយការណ៍ សុំវិលទៅបន្ទាយទាហាន វិញ អស់ភារកិច្ច !! 🙂

Drama by: Admin : CaptainMarvel (រក្សាកម្មសិទ្ធដ្រាម៉ាដោយពោតផ្ទុះ)

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា