ព្រះនាងរៀបអភិសេក ឬ Can’t buy me love ខ្សែភាពយន្តបែបស្នេហា និងកំប្លុកកំប្លែង ដែលទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនហុងកុង និងអាសុីទាំងមូល

0
832

ព្រះនាងរៀបអភិសេក (ព្រះនាងឆ្នាស់ឆ្នើម)  Can’t buy me love ​ឬ 公主嫁到 ​គឺជាខ្សែភាពយន្តបែបស្នេហា និងកំប្លុកកំប្លែង ដែលផលិតជាខ្សែភាពយន្តបែប Hong Kong TV Series ដែលទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនហុងកុង និងអាសុីទាំងមូល ។

ភាពយន្តនេះជាប្រភេទ Grand Production (Grand Producion របស់ហុងកុង គឺជាការប្រមូលតារាៗដែលល្បីៗ និងមានទេពកោសល្យ ឬក៏ទទួលពានរង្វាន់ច្រើនមកសម្តែងក្នុងរឿងតែមួយ ធ្វើជាខ្សែភាពយន្តលំដាប់ ដែលភាពយន្តនោះ ផលិតតែម្តងគត់ និងមិនមានការផលិតសារជាថ្មីឡើយ ) ដែលចូលរួមសម្តែងដោយតារាជួរមុខនៃកោះ ហុងកុង រួមមាន Charmaine Sheh, Moses Chan, Linda Chung, Raymond Wong Ho-yin, Kenneth Ma, Fala Chen, Louis Yuen, Selena Li, Susanna Kwan, Lee Heung Kam, Susan Tse, Edwin Siu and Sharon Chan ។ ភាពយន្តនេះចាក់ផ្សាយជាភាសាកាតាំង (Cantonese) (TV Jade) នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១០ ។ ហើយភាពយន្តនេះ ក៏មានបញ្ចាំងក្នុងទូរទស្សន៍កម្ពុជាខ្សែកាប CCTV ក្នុងឆ្នាំ ២០១០ ផងដែរ ។

# សង្ខេបផ្ទៃក្នុងនៃសាច់រឿង

ក្នុងរាជកាលនៃរាជវង្ស ថាង មានព្រះនាងមួយអង្គ ជាព្រះនាងទី៣ ដែលកាចឆ្នាស់លើសពីឆ្នើស មានព្រះនាមថា Chiu Yeung (សម្តែងដោយ Charmaine Sheh) ដោយឃើញទ្រង់ជាមនុស្សកាចឆ្នាស់ ទើបគ្មានអ្នកណាហ៊ានចូលស្តីដណ្តឹង ឬនៅ ក្បែរព្រះនាងម្នាក់នេះឡើយ ។

កាំ ទៅលុក (kam tuo luk សម្តែងដោយ Moses Chan) ជាកូនប្រុសទី២ នៃគ្រួសារត្រកូល កាំ ជាគ្រួសារដែលមានទ្រព្យមហាសាល និងជាអ្នកមានទី១ នៅ ឆាងអាន តែដោយសារតែចាញ់ល្បិចកលអ្នកជំនួញដូចគ្នាក៏ត្រូវជួបនឹងបញ្ហាធំ ដែលប៉ះពាល់ដល់ហរិញ្ញវត្ថុរបស់គ្រួសារ ។ ដើម្បីជួយដល់គ្រួសារ កាំ ទៅលុក (Kam Tuo Luk) ត្រូវបង្ខំអោយរៀបអភិសេកជាមួយព្រះនាងទី៣ ដើម្បីស្រោចស្រង់ដល់មុខជំនួញរបស់គ្រួសារ ដែលស្ទើរតែដាំក្បាលចុះ ព្រោះតែការចាញ់បោកគេ ។

ក្រោយពេលដែល កាំ ទៅលុក (kam tuo luk) គ្រួសារត្រកូល កាំ អាចទទួល មុខជំនួញធំពីរាជវាំង នោះគឺការផលិតដុំមាស ដែលជាជំនួញផ្តាច់មុខ និងទទួលបានប្រាក់ភាគលាភខ្ពស់ ។ ដើម្បីគេចពីការរៀបអភិសេកជាមួយនឹង ស្តេច ទីបេ ព្រះនាងដ៏សែនឆ្នាស់ ត្រូវបង្ខំអោយរៀបការជាមួយ កាំ ទៅលុក (kam tuo luk) ហើយនេះ ជាជម្រើសដ៏ល្អសម្រាប់ព្រះនាង ក្នុងការគេចពីការបង្ខំ​សេ្នហាដែលនៅសែនឆ្ងាយ ហើយមកជួបស្នេហ៍ពិតជាមួយនឹងកូនប្រុសទី២ នៃគ្រួសារ ផលិតមាស កាំ ទៅលុក (kam tuo luk) ។ ព្រះនាងទី៣ ជាព្រះនាង ឆ្នាស់ ហើយក៏ជាព្រះនាងទំរើសដោយព្រះមហាក្សត្រ និងក្នុងរាជវាំង ដូច្នេះហើយអ្នកទាំងអស់គ្នាក៏អាចទាយដឹងស្រាប់ហើយថា ក្រោយពេលរៀបអភិសេក ព្រះនាង ម្នាក់នេះ ប្រាកដជាក្រឡុកគ្រួសារត្រកូល កាំ យ៉ាងណាខ្លះ ​។ មិនខុសទេ ក្នុងពិធីរៀបការរបស់ចិន កូនក្រមុំដែលរៀបការរួច ត្រូវគោរព និងចាក់ទឹកតែជូនចាស់ក្នុងគ្រួសារ តែផ្ទុយទៅវិញ ព្រះនាងឆ្នាស់​បែរជានាំអ្នកបំរើ និងកងការពារ ព្រមទាំងនាំអង្គរក្សស្រីដ៏ស្អាត និងមហាស្អាតដែលមានឈ្មោះថា Szeto Ngan Ping (Fala Chen)​ត្រកូល កាំ ជម្លោះរវាង ម្តាយក្មេក យាយក្មេក បងថ្លៃ ក៏កើតឡើងប្រៀបដូចសង្គ្រាមលោកលើកទី៣ ហាហាហាហា (សុំកាត់តិច Charmaine Sheh គាត់សម្តែងតួឆ្នាស់ សមណាស់ ដើរតួក្នុងរឿងនេះ ដើរក្រឡុកគេពេញផ្ទះ) ។ Szeto Ngan Ping (Fala Chen) ជាអង្គរក្សជំនិតរបស់ព្រះនាងទី៣ ជាអ្នកបំរើ ដែលទទួលពានរង្វាន់​ឈ្នើម ដែលផ្តល់ដោយ អ្នកម្នាង Dowager Chui (Susan Tse) ក្នុង​រាចវាំង ត្រកូល ថាង ។

# សង្គ្រាមក៏កើតឡើង​ ស្នេហាក៏កើតឡើងដូចគ្នា​ 

ដោយសង្គ្រាមកើតឡើងរវាងព្រះនាង និងម៉ែក្មេក​ ប្តី បងប្អូន ចេះតែកើតមានឡើងរាល់ថ្ងៃ ក៏បណ្តាលអោយមានការយល់ច្រឡំនឹងគ្នា ដែលស្ទើរតែធ្វើអោយព្រះ ប្រុងរើចេញពីភូមិគ្រឹះត្រកូលកាំទៅ ហើយ ។ ពេលវេលាចេះតែកន្លងទៅ ស្នេហារវាង ព្រះនាងឆ្នាស់ និងកូនប្រុសទី២ ក៏ផុសឡើងក្នុងភូមិគ្រឹះ ត្រកូលកាំ សង្គ្រាមលោកក៏ស្ទើរតែបញ្ចប់ បញ្ហាថ្មីក៏ចូលមកដល់ ដោយមានការមូលបង្កាច់ គ្រួសារត្រកូល កាំ ត្រូវដាក់ទោសទាំងគ្រួសារ ដើម្បីស្រោចស្រង់ដល់ គ្រួសារមួយនេះ ព្រះនាងឆ្នាស់ ក៏ត្រូវបង្ខំម្តងទៀត តែបង្ខំអោយលែងលះជាមួយ មនុស្សដែលខ្លួនស្រលាញ់ កាំ ទៅលុក (Kam Tuo Luk) ។

🎥ភាពយន្តមួយនេះជាភាពយន្តបែប TV Series របស់ ហុងកុង ជាខ្សែភាពយន្តដែលទទួលការគាំទ្រយ៉ាងសម្បើម ពីសំណាក់ Hong Kong Movie Fan ។ ព្រោះមិនងាយមានភាពយន្តណាដែលសម្បូរ Idol ច្រើនដូចភាពយន្តមួយនេះឡើយ ។
⭐️-Charmaine Sheh
⭐️-Moses chan
⭐️-Linda Chung
⭐️-Raymond Wong Ho-yin
⭐️-Fala Chen
⭐️-Kenneth Ma
⭐️-Louis Yuen
⭐️-Selena Li
⭐️-Sharon chan

មើលតែឈ្មោះទៅដឹងហើយ តួមួយណាក៏កប់ដែរ ។ បើអ្នកណាមិនធ្លាប់មើល ប្រយ័ត្នស្តាយក្រោយ ហាហាហហា ។ ខ្សែភាពយន្តមួយ ខ្ញុំផ្ទាល់ស្រលាញ់ខ្លាំងណាស់ ព្រោះតួនិមួយៗសម្តែងយ៉ាងល្អឥតខ្ចោះ សំខាន់ Charmaine Sheh ដើរតួអីក៏សម បើសម្តែងឆ្នាស់វិញ លោក អើយ សឹងក្រឡាប់ផែនដី ។ ចំណែក Fala Chen វិញ លួចក្រាស់យូរហើយ តែស្តាយឥឡូវគាត់បានចប់កុងត្រាជាមួយ TVB ហើយ ។​ ចំពោះ Linda Chung កូនចិនកាត់ អីតាលី គាត់ជាមនុស្សរួសរាយណាស់​ ទោះកូនមួយហើយ រៀបការហើយ តែនៅស្អាត ។ ខ្ញុំពិតជាពេញចិត្តថ្វីដៃសម្តែងរបស់តារាហុងកុងណាស់ ជាពិសេសសាច់រឿងរបស់ ហុងកុង ។

Admin_Raymon Lam (រក្សាសិទ្ធពោតផ្ទុះ)

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា