If I Stay ខ្សែភាពយន្តដកស្រង់ចេញពី សៀវភៅប្រលោមលោកលក់ដាច់បំផុតប្រចាំឆ្នាំ ​អាចធ្វើឱ្យអ្នកទស្សនាសើច និងហូរទឹកភ្នែកដោយមិនដឹងខ្លួន

0
478

ខ្សែភាពយន្តរឿង ” If I Stay ” ដកស្រង់ចេញពី សៀវភៅប្រលោមលោកលក់ដាច់បំផុតប្រចាំឆ្នាំ ដែលត្រូវបាននិពន្ធដោយលោក GayleForman បានសហការជាមួយDirector លោក R.J.Cutler រៀបចំផលិតជាខ្សែភាពយន្ត ដែលចូលរួមសម្តែងដោយ ChloëGraceMoretz ដែលជោគជ័យក្នុងវិស័យខ្សែភាពយន្តល្បីជាច្រើន ដូចជា ” Kick-Ass” “Let Me In” , ” Carrie “នឹងខ្សែភាពយន្តបែបRomace ជាច្រើនទៀត។

# ដំណើរនៃសាច់រឿង
Mia ជាក្មេងស្រីម្នាក់ដែលមានជីវិតស្រស់បំព្រង ស្រលាញ់ខាងវីយូឡុងតន្រ្តីនិងសិល្បះ អ្វីដែលធ្វើអោយជីវិតនាងកាន់តែមានន័យគឺទទួលបានការថ្នាក់ថ្នមមើលថែពោរពេញដោយក្តីស្រលាញ់ពីឪពុកម្ដាយរបស់នាង។ មានបងប្អូនដ៏គួរអោយស្រលាញ់ ថែមទាំងមានមិត្តភក្តិយកចិត្តទុកដាក់ពីនាងថែមទៀត ហើយមានចំណង់ចំណូលដូចនាង។ មិនតែប៉ុណ្ណោះនៅមានមិត្តប្រុសជាតន្ត្រីករទៀរផង ដែលគេឈ្មោះ Adam ។ ស្តាប់ទៅដូចជាច្រណែននឹងជីវិតនាងដល់ហើយ ។

តែគ្រប់យ៉ាងមិនល្អឥតខ្ចោះរហូតនោះទេ ក៏មិនមានអ្វីស្ថិតស្ថេរផងដែរ។ Mia និង Adam ត្បិតតែស្រលាញ់គ្នាមែន តែអស់រយះពេលជាយូរ ដូចពាក្យគេពោលមិនខុស”មនុស្សប្រុសស្រលាញ់មនុស្សស្រី យូរគង់តែមានចិត្តជិនណាយ ” តែសម្រាប់Adamក៏មានហេតុផលផ្ទាល់ខ្លួនរបស់គាត់ ក៏អាចនិយាយបានថាគាត់បានផ្លាស់ប្តូរចិត្តគំនិតរបស់គាត់ក៏ដោយសារតែគាត់គិតថា Mia អត់ស្រលាញ់ខ្លួនជាងខ្លួនស្រលាញ់នាង ដោយMia មិនជ្រើសរើសយកAdam នឹងមិនសូវស្តាប់បង្អាប់ដោយនាងត្រូវសម្រេចបំណងប្រាថ្នារបស់នាងជ្រើសរើសយក Julliard ដែលជាសាលាភ្លេងដ៏ល្បីល្បាញបំផុតមួយ បើ ទោះបីAdam ខំហាមនាង យ៉ាងណាក៏ដោយ ក្នុងហេតុផលម្យ៉ាងគឺខ្លាចបាត់បង់នាង។

ប៉ុន្តែគ្រប់យ៉ាងត្រូវបានបាត់បង់រំពេចបន្សល់នូវវិប្បដិសារីនៃការបាត់បង់មនុស្សជុំវិញខ្លួន ដោយសារតែឧប្បវេទហេតុនៅព្រឹកព្រលឹម នារដូវព្រិលធ្លាក់ ដែលគ្រួសារនាងបានធ្វើដំណើរនៅលើដងវិថីស្រាប់តែជួបគ្រោះថ្នាក់ចៃដន្យ ធ្វើអោយនាងបានបាត់បង់មនុស្សជាទីស្រលាញ់របស់នាងទាំងអស់ ជាពិសេសគឺឪពុកម្តាយរបស់នាងផ្ទាល់តែម្តង សូម្បីតែនាងក៏រងរបួសធ្ងន់ សន្លប់បាត់បង់ស្មារតី ដែលត្រូវបានគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។

ប៉ុន្តែតើអ្នកអានបានដឹងថាទេ ភ្លាមៗនោះប្រហែលជាព្រហ្មលិខិតកំពុងលេងសើចជាមួយនាងហើយ ដោយវិញ្ញាណនាងបានហោះចេញពីខ្លួននាង ទាំងខ្លួនឯងនៅតែមិនជឿនិងមិនដឹងខ្លួន ឯងថាវាជាការពិតរឺគ្រាន់តែជាសុបិន្តមួយដ៏អាក្រក់និងយូរបំផុតសម្រាប់នាង។

ក្រោយពីនាងបានជួបហេតុការណ៍នោះមក វិញ្ញាណនាងដើរជុំវិញមន្ទីរពេទ្យក្បែររាងកាយរបស់នាងដែលកំពុងសន្លប់រង់ចាំថ្ងៃដឹងខ្លួន ធ្វើអោយនាងបានដឹងរឿងជាច្រើនដែលនាងនឹកស្មានមិនដល់ ជាពិសេសមិត្តប្រុសរបស់នាងផ្ទាល់តែម្តង…។

✏️ចំណាប់អារម្មណ៍✏️
☑️ នេះគឺជាខ្សែភាពយន្តដែលដកស្រង់ចេញពីសៀវភៅប្រលោមលោកមួយដ៏មានរយលានអត្ថន័យក្នុងរឿង ក៏ដូចជាចាក់ចំដល់បេះដូងយុវវ័យ ជាពិសេសអ្នកមើល អ្នកអានផ្ទាល់តែម្តង ថាមិនត្រូវខណះពេលទស្សនា អ្នកកំពុងសើចនិងហូរទឹកភ្នែកដោយមិនដឹងខ្លួនក៏ថាបាន។ របៀបដែលអ្នកនិពន្ធសរសេរ” If I stay ” នឹងធ្វើឱ្យអ្នកមានអារម្មណ៍ខ្សែភាពយន្តទាំងមូលគឺអារម្មណ៍ចូលជាមួយសាច់រឿង ពីកម្រិតនៃការសើចសប្បាយរហូតដល់ចំណុចចុងក្រោយនៃការស្រក់ទឹកភ្នែក។ចំណែកឯការ #BuildUp នៃសាច់រឿង គឺមានស្យង់តង់និងដំណាលគ្នារៀងមានល្បឿនលឿនបន្តិចប៉ុន្តែអ្នកងាយនិងចាប់បាននៃសាច់រឿងនិងអត្ថន័យ។

☑️និយាយលាក់បាំងអី ខ្ញុំគ្មានអ្វីដែលជាអវិជ្ជមានក្នុងខ្សែភាពយន្តនេះទេ ព្រោះសាច់រឿងរៀបចំបានល្អថែមទាំងបានស្តាប់នូវបទចម្រៀងដ៏ពិរោះៗជាពិសេសបទ Heart Like Yours- #willametteStone ។

☑️សម្រាប់ឈុតឆាកដែល ខ្ញុំស្រលាញ់និងពេញចិត្តជាទីបំផុតគឺនៅពេលដែល Mia សន្លប់មិនដឹងខ្លួនប៉ុន្តែវិញ្ញាណដែលជា “#ចិត្ត” របស់នាងនៅតែដើរ ហើយឃើញអ្វីគ្រប់យ៉ាងដែលកើតឡើងនៅជុំវិញនាងនិងជួយនាងធ្វើការសម្រេចចិត្តដ៏តឹងតែងបំផុតដែលនាងនឹងត្រូវធ្វើ។

💠សរុបសេចក្តីមក បើអ្នកទាំងអស់ ទំនេរចង់ទស្សនារឿងបែប មនោសញ្ចេតនាគួរចំណាយពេលទស្សនាខ្សែភាពយន្តមួយនេះ ថាមិនត្រូវ ពេលទស្សនាចប់ អ្នកសឹងតែភ្លេចខ្លួន ជូតក្រដាសទឹកភ្នែកអស់ប៉ុន្មានដុំហើយក៏មិនដឹងខ្លួនដូចតួស្រីចឹង។
“‘This is a powerful novel, which will reach out and touch your heart, make you smile and cry’”

🌀Best Recommend : 7.4/10 🌀

Admin : CaptainMarvel  (រក្សាសិទ្ធដោយពោតផ្ទុះ)

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា