Pepper Potts ស្ត្រីធម្មតាម្នាក់ជាគំរូក្នុងចក្រវាល​ MCU ដែលរួមចំណែកមួយជួយឱ្យក្រុម​ Avengers ឈ្នះសង្គ្រាម ​End Game

0
544

Pepper Potts ស្ត្រីគំរូក្នុងចក្រវាល​ MCU ជោគជ័យរបស់ក្រុម​ Avengers ក៏មានចំណែកដ៏ធំមួយរបស់ស្ត្រីម្នាក់នេះដែរ​ ដឹងទេថាហេតុអ្វី?

ដំបូងឡេីយត្រឹមតែជាបុគ្គលិកធ្វេីការនៅ​ Stark Industries ជា​ Personal assistant របស់​ Tony រាល់ការងារក្នុងក្រុមហ៊ុន​ Pepper ធ្វេីមិនដែលថ្លោះធ្លោយឡេីយ​ នាង​ម៉ត់ចត់នឹងការងារ​ណាស់ ពេលខ្លះ​មានការងារមួយចំនួនដែលនាងមិនធ្លាប់ធ្វេីសោះ​ ហេីយទោះបីការងារនោះនាងមិនចង់ធ្វេីរឺមិនចូលចិត្តក៏ដោយ​ តែក្នុងនាមជា​ Assistant អោយតែ​ Tony ពឹងគឺនាងទៅរួចជានិច្ច​ មិនដែលថាអត់ឡេីយ។

នាងជាមនុស្សដែលខ្វល់ខ្វាយពីការងារសំខាន់ជាងការតុបតែងខ្លួន​ គ្រប់ពេលយេីងសឹងតែកម្រឃេីញ​ Pepper ស្លៀកបែប​ Sexy ណាស់​ ព្រោះនាងយកពេលគិតពីការងារក្រុមហ៊ុនដែល​ Tony ដាក់អោយ​ ។

ចំណុចពិសេសមួយទៀត​គឺដូចដែលយេីងដឹងហេីយថា​ Tony ជាមនុស្សដែលមិនសូវស្ដាប់អ្នកណាទេ​ ពេលគេហុចរបស់អីមួយអោយគាត់​ គាត់មិនយកដៃទទួលខ្លួនឯងផង អោយ​ Happy អ្នកទទួលជំនួស​ យាយទៅរឹកម៉ាបេន​  តែ​ Tony ស្ដាប់​ Pepper, Pepper អត់និយាយច្រេីនទេ​ និយាយមួយម៉ាត់​ សំឡក់ដាក់​ Tony តិច​ អាប៉ិនោះដឹងតែតាមហេីយ​  ចង់បិសាច​ Alien អីមកពីភពណាក៏ Tony អត់ខ្លាចដែរ​ តែ​ Tony ខ្លាច​ Pepper  គួរអោយស្រលាញ់ម៉ង។

ដោយសារតែចំណុចពិសេសទាំងនេះហេីយ​ ធ្វេីអោយ​ Tony សម្រេចប្រគល់ការងារទាំងអស់នៅក្រុមហ៊ុន​ Stark Industries អោយ​ Pepper គ្រប់គ្រងតែម្ដង​ ប្រគល់ដំណែង​ជា​ CEO អោយ​ Pepper មេីលការខុសត្រូវទាំងអស់​ ចំណែកគាត់​ យកពេលដែលនៅសេសសល់មកបង្កេីតឈុត​ Iron Man ថ្មីៗ​ ស្រាវជ្រាវរកបច្ចេកវិទ្យាក៏ដូចជាអាវុធថ្មីៗមកទុកផ្គត់ផ្គង់អោយក្រុម​ Avengers ដេីម្បីទុកការពារសន្តិសុខពិភពលោក​ ។

ចឹងយេីងក៏អាចដឹងហេីយថា​ នៅពីក្រោយភាពជោគជ័យរបស់​ Tony Sark ក៏ដូចជា​ក្រុម​ Avengers​ គឺមាន​ Pepper នៅពីក្រោយជាអ្នករុញច្រាន​ បេីទោះបីរាជរដ្ឋាភិបាលមិនគាំទ្រដល់ក្រុមនេះ​ ក៏​មានក្រុមហ៊ុន​ Stark industries ជាអ្នក​ Sponsor ធំដល់ក្រុម​ Avengers ដែលកាន់កាប់ដោយ​ Pepper Potts ដែរ។

ហេីយអ្វីដែលគួរអោយសរសេីរមួយទៀតនោះគឺនៅក្រោយពេលដែលជីវិតនៅលេីចក្រវាលត្រូវរលាយអស់​ 50% ដោយសារការក្ដក់ដៃរបស់​ Thanos នោះ​ ក្រុម​ Avengers ត្រូវចាញ់ងេីបមុខមិនរួច​ ពួកគេបោះបង់ការប្រយុទ្ធនោះចោល​, Tony និង​ Pepper ក៏បានសម្រេចរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលរហូតមានកូនស្រីសំណព្វមួយគ្រាប់ដែល​ Tony ស្រលាញ់ស្មេីរកែវភ្នែក​ ។ តែបន្ទាប់ពីដឹងថា​ អាចមានវីធីជួយសង្គ្រោះជីវិតមនុស្សដែលរលាយទៅអោយមកវិញបាន​ ពេលនោះ​ Tony មានការស្ទាក់ស្ទេីរចិត្តខ្លាំងមែនទែន​ គាត់ចង់ជួយណាស់​ តែបេីគាត់ចេញទៅ​ គាត់នឹងត្រូវទុក​ Pepper និងកូនស្រីចោល​ តែ​ Pepper វិញ​ មិនបានស្ទាក់ស្ទេីរទេ​ គាត់មានតែជំរុញអោយ​ Tony ទៅ​ ព្រោះគាត់យល់ថាសុភមង្គលគ្រួសារមួយនេះវាមិនស្មេីរនឹងជីវិតមនុស្សរាប់កោដិនាក់ផ្សេងទៀតទេ​ រហូតដល់ចុងបញ្ចប់គាត់ក៏មិនទុកអោយប្ដីខ្លួនប្រឈមនឹងសេចក្ដីស្លាប់តែឯងដែរ​ គាត់បានពាក់ឈុត​ Rescue Suit ទៅចូលរួមប្រយុទ្ធជាមួយក្រុម​ Avengers ដែរ​ ប្រយុទ្ធទល់ខ្នងគ្នាជាមួយប្ដី​ឡេីងសាហាវ​  វាជាឈុតដែល​ Admin ស្រែកហ៊ោឈ្មោះគាត់ខ្លាំងជាងគេកាលមេីលដំបូង​ ។

Pepper Potts ជាស្ត្រីគំរូដ៏គួរអោយគោរពដែលអាចយកជាគំរូតាម​ ហេីយជាស្ត្រីដែលបុរសគ្រប់រូបប្រាថ្នា។ នាងមិនមែនជា​ Spy ដូច​ Black Widow ទេ, នាងមិនមានយុទ្ធសិល្ប៍ដូច Scarlet Witch ទេ, ហេីយនាងមិនមានថាមពលខ្លាំងក្លាដូច​ Captain Marvel ទេ, តែអ្វីដែលនាងមានគឺ​ “I am Pepper Potts”

Admin_Captain (រក្សាសិទ្ធពោតផ្ទុះ)

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា