តោះ! មកតាមដានសម្រាយលម្អិតអំពី Short Film ខ្មែរដ៏ថ្មីសន្លាង រឿង « ផ្កាលីលី » ​(មានវីដេអូ)

0
514

តើអ្នកដឹងទេពីផ្កាលីលី?

ផ្កាលីលី ជាផ្កាប្រភេទមើម មានផ្កាធំៗស្អាត ប្រភេទខ្លះមានក្លិនក្រអូបឈ្ងុយពិដោរ ដែលត្រូវបានចាត់ទុកថាជាផ្កាមានតម្លៃបំផុតនាពេលបច្ចុប្បន្ននេះ ។ដោយសារអត្ថន័យបរិសុទ្ធផ្អែមល្ហែមបែបនេះហើយ ទើបធ្វើឲ្យផ្កាលីលីក្លាយជាផ្កាសម្រាប់ប្រគល់ ឲ្យ​គ្នា មិនថាជាមិត្តភក្តិ បងប្អូនសាច់ញាតិ ឬគូស្នេហ៍ ពោរពេញដោយក្តីស្រលាញ់ ។

បើយើងក្រឡេកមកមើលខ្សែភាពយន្ត ShortFilm ” ផ្កាលីលី “ ដោយ Smart វិញគឺបានជ្រើសរើសយកផ្កាលីលីពណ៍ស ជាតំណាងLogoនៃឈ្មោះតួអង្គស្រី ដែលក្នុងនោះផងដែរអត្ថន័យនៃ ផ្កាលីលីពណ៍ស គឺបង្ហាញពីភាពបរិសុទ្ធ ទន់ភ្លន់ និងផ្អែមល្ហែម ដូចជួបភក្រ្តជំពាក់ស្នេហ៍ពីនារីសួគ៌ា និយាយអោយខ្លីគឺជ្រើសរើសតួស្រីថ្មីស្រឡាង នែប ព្រំរិទ្ធកា គឺសាកសមទាំងរូបសម្បត្តិនិងអត្តចរិក គឺដូច Crush អេតមីនពីកម្លោះ ។

ខ្សែភាពយន្តខ្នាតខ្លីអប់រំមួយនេះបានបង្ហាញពីជីវិតនៃការតស៊ូរបស់ក្មេងស្រីម្នាក់ដែលបានជម្រះនូវក្តីស្រមៃ MillionDreams ដែលនាងតែងស្រមៃ បានជំរុញទឹកចិត្តនាង អោយខំដើរទៅមុខ បើទោះបីជាមានឧបសគ្គរារាំងជីវិតជាមួយនាង តែនាងនៅតែមានឆន្ទះ ” Let A MillionDreams Are Keeping Me Awake ” ។

តោះកុំអោយបែកហូរស្ទឹងយូរចូលមកអានការរៀបរាប់សាច់រឿងទាំងមូល ថាតើរឿងមួយនេះមានចំណុចល្អនិងខ្វះខាតអ្វីខ្លះ?

ចាប់ផ្តើមចូល Act ដំបូង គឺបានបង្ហាញពីទិដ្ឋភាពគ្រួសារដ៏មានសុខដុមរម្យនាមួយ។ ក្នុងនោះផងដែរគឺសុំសសើរ ScriptWritter ដែលមានភាពឆ្លាតវៃក្នុងការចាប់យកសាច់រឿងនិងបញ្ហារឿងមកផ្សំចូលគ្នាក្នុងពេលតែមួយ ដោយមិនចាំបាច់ បន្ថែមTone មួយចំនួនដើម្បីពន្យាពេលសាច់រឿងទាំង15នាទី។ ប៉ុន្តែភ្លាមៗនោះ ក៏មានចំនួនខ្វះខាតមួយបានលេចឡើង ត្រង់ឈុតតួប្រពន្ធដែលជាម្តាយលីលីឃើញប្តីខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត គឺ ទឹកមុខ នៅស្ទើខ្លាំង ធ្វើអោយខ្ញុំលាន់មាត់ខណះពេលកំពុងមើល ” មិចលេងទឹកមុខចឹង សំណព្វចិត្ត ” តែម្តង។

ចូលដល់ Actទី2 ជាចាប់ផ្តើមដល់ឈុតដែលអ្នកនិពន្ធ BuildUp នៃសាច់រឿង ទាំងឆ្អឹងរឿង, ចំណោទបញ្ហានិងដំណោះស្រាយនៃរឿងទាំងមូល បានរៀបរាប់ពី 10 ឆ្នាំក្រោយនៃដំណើររជីវិតបស់ក្មេងជំទង់ ” លីលី “ដែលនាងមានក្តីស្រមៃដ៏ធំធេងក្នុងជីវិតនាង ប៉ុន្តែនាងតែងតែគិតថានាងចង់បោះបង់វាចោលដោយសារ នាងគិតថាម្តាយនាងមិនគាំទ្រនាង ។ ប៉ុន្តែដរាបណានៅមានចិត្តស្រលាញ់ នាងនៅតែមានកូនចិត្តចង់សម្រេចវាជាតួសម្តែងម្នាក់ មិនថាត្រូវឆ្លៀតពេលវេលារវល់របស់នាងណាមួយក៏ដោយ រហូតដល់ថ្ងៃមួយ មានឧប្បវេទ្បហេតុភ្លើងឆេះតូបលក់ផ្ការបស់ម្តាយនាង គ្រប់យ៉ាងក៏បណ្តុះនូវមនសិកា របស់នាង ក្រោមការជ្រំជ្រែងពីម្តាយនាងជាខ្លាំង ស្របពេលឪកាសធំមួយបានបានមកដល់។

Actចុងក្រោយ : ជាឈុតកំសត់មួយដែលលីលីត្រូវបង្ហាញសមត្ថភាពសម្តែងនៅចំពោះមុខគណះកម្មការទាំង3 ដែលឈុតនេះផងដែរ ធ្វើអោយខ្ញុំនឹកឃើញដល់ឈុតមួយនៃខ្សែភាពយន្តប្រលោមលោកឈ្នះពានOscar ដ៏ល្បីល្បាញបំផុត ” #LaLaLand ” ពេលដែលតួស្រីMia នៅចំពោះមុខJudge ទាំង2 ដូចគ្នា។ប៉ុន្តែ រឿងនេះមានបែបផែនអប់រំម្យ៉ាងជាមួយ ទឹកចិត្តស្រលាញ់និងនឹករលឹកឳពុក នៅចំពោះមុខJudge ទាំង3 គឺសុំសសើរត្រង់តម្លៃអប់រំក្នុងចំណុចនោះ។ប៉ុន្តែតួស្រីនៅវគ្គចុងក្រោយនេះហាក់លេងទឹកមុខកំសត់នៅស្ទើរ អាចនិយាយបានថា សេដមិនទាន់ដល់កម្រិត អោយខ្ញុំកំសត់ ភ្លេចដួងម៉ានិច្ចនិង Eno ខ្ញុំឡើយ ។

✅#ចំណុចសរសើរ : ទាំងការថត បានស្អាត , ចំប្លង់ល្អ, Colorនៃផ្ទៃរឿងបែបស្រគត់ស្រគុំតែបញ្ចប់រឿងដោយពន្លឺនៃភាពជោគជ័យដ៏ត្រចេះត្រចង់ និង Soundtrack BackGround គឺស៊ីមេទ្រីជាមួយសាច់រឿងបានល្អ។

❎#ចំណុចខ្វះខាត : ដោយសារតែនេះជារឿងបែប ShortFilm ដូច្នេះ ទាំងការBuild up និងបញ្ហា គឺនៅមានកម្រិតនៅឡើយ ធ្វើអោយអ្នកមើលហាក់មានអារម្មណ៍ចាប់អានេះ ផុតអានោះ បញ្ជូលមនោសញ្ចេតនាតាមរឿងសឹងតែមិនទាន់ ហាក់នៅស្ទើមធ្យម។

✳️សរុបសេចក្តីមក ” ផ្កាលីលី “ ShortFilm មួយនេះគឺមានទាំងចំណុចល្អនិងអវិជ្ជមានមួយចំនួន ប៉ុន្តែក្តោបរឿងទាំងមូលគឺមានលក្ខណះល្អគ្រាន់បើ ជាពិសេសបានផ្តល់នូវតម្លៃអប់រំដ៏ល្អៗដែលអាចជាថ្នាលបណ្តុះស្មារតីយុវជន-យុវវ័យ ក្នុងការជួបបញ្ហាប្រហាក់ប្រហែលនាងក្នុងជីវិត ដូចជា :

🚩 បើយើងមានក្តីស្រមៃ យើងត្រូវជឿជាក់និងមានគោលដៅលើខ្លួនឯងជាមុនសិន ទើបយើងអាចសម្រេចក្តីស្រមៃយើងបាន

🚩ចំណង់ជាភ្លើងដុតអ្នកឲ្យបញ្ចេញសកម្មភាពសម្រេចក្តីស្រមៃក្នុងជីវិតបានយ៉ាងជោគជ័័យ

🚩ជីវិតគ្មានគោលដៅ ប្រៀបបានដូចខ្លែងដាច់ខ្សែ បើអ្នកចង់សម្រេចក្តីសុបិន្តអ្នក អ្នកមិនគួរខ្លាចក្នុងការធ្វើវា រឹតតែមិនគួរបោះបង់វាចោលពាក់កណ្តាលទី

📌👉Highly Recommended : 7.3/10

ខ្សែភាពយន្តខ្លីនេះនាំមកជូនដោយ : Smart Axiata

Admin : CaptainMarvel (រក្សាសិទ្ធដោយ ពោតផ្ទុះ_popcornKh)

សូមទស្សនាវីដេអូ ​Short  Film  រឿងផ្កាលីលី  ដូចខាងក្រោម ៖

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា