Nebula: ខ្ញុំមិនអាក្រក់ទេ​ ខ្ញុំគ្រាន់តែត្រូវការក្ដីស្រលាញ់ពីបងស្រីខ្លួនឯងប៉ុណ្ណោះ

0
259

ពេលដែលយេីងទស្សនារឿង​ Guardians of the Galaxy ដំបូង​ យេីងនឹងគិតថា​ Nebula ជាតួអង្គអាក្រក់​ មានចិត្តច្រណែននឹងបងស្រីខ្លួនឯង​ អត្មានិយម​ ។ តែពេលដែលដឹងធាតុពិតរបស់នាង​ ទេីបដឹងថានាងពិតជាគួរអោយអាណិត​ មានរឿងឈឺចាប់ជាច្រេីនលាក់ទុកក្នុងចិត្ត​ មិនដឹងត្រូវនិយាយប្រាប់អ្នកណា​ សាច់ញាតិមានបងស្រីតែម្នាក់​ តែ​ Gamora ហាក់មិនសូវជាខ្វាយខ្វល់ជាមួយ​ Nebula ឡេីយ​ ព្រោះនាងតែងគិតថា​ Nebula ច្រណែននឹងនាង​ ។

🌽🌽Thanos ដែលត្រូវជាឪពុកចិញ្ចឹមរបស់​ពួកគេ​ឧស្សាហ៏អោយពួកគេទាំងពីរប្រកួតគ្នា រាល់ពេលប្រកួត​ Gamora មិនដែលបន្ធូរដៃអោយប្អូនខ្លួនឡេីយ​ នាងតែងយកឈ្នះលេី​ Nebula ជានិច្ច​ ហេីយជ័យជំនះនោះវាបានជះឥទ្ធិពលមិនល្អដល់​ Nebula, អោយតែពេល​ Nebula ចាញ់​ Thanos តែងតែចាប់​នាងបំបែកជាចំរៀក​ ហេីយរៀបនាងឡេីងវិញដោយ​ upgrade នាងអោយកាន់តែខ្លាំងទៅៗ​ ធ្វេីអោយនាងមានការឈឺចាប់ជាខ្លាំង​ តែ​ Gamora មិនដែលយល់ឡេីយ, ធ្វេីអោយ​ Nebula កេីតចិត្តខឹងនឹងបងស្រីខ្លួនឯង​ ហេីយនាងតែងគិតថា​ Gamora មិនដែលទុកនាងជាប្អូនស្រីទេ​ ។ តាមពិតនាងមិនមែនជាមនុស្សអាក្រក់ទេ​ តែក៏មកពីគ្មានអ្នកនាំផ្លូវអោយនាងដេីរផ្លូវត្រូវ​ ហេីយនាងមានការកោតខ្លាចចំពោះឪពុកនាងណាស់​ អោយតែ​ Thanos បញ្ជាអោយធ្វេីអីក៏នាងធ្វេីដែរ​ ហេីយមិនហ៊ានអោយថ្លោះធ្លោយឡេីយ​ ដោយសារតែការភ័យខ្លាចនិងឪពុកខ្លួនផង​ មិនទទួលបានភាពកក់ក្ដៅពីបងស្រីខ្លួនផង​ ទេីបធ្វេីអោយនាងក្លាយទៅជាបែបនេះ។

🍿🍿នៅពេលមួយដែលនាងនិង​ បងស្រី​ បានប៉ះគ្នាម្ដងទៀត​ ប្រយុទ្ធគ្នាប៊ិះស្លាប់រស់​ តែរវាងពួកគេទាំងពីរគ្មានអ្នកណាម្នាក់ដាច់ចិត្តសំលាប់គ្នាឡេីយ​ ពួកគេនៅតែមានកូនចិត្តមួយគិតថា​ “ប្អូនខ្ញុំ​ បងខ្ញុំ”​ ពេលនោះពួកគេបានឈ្លោះប្រកែកគ្នា​ ស្រាប់តែ​ Nebula ធ្លោយមាត់និយាយចេញពីចិត្តថា​ “ពេលប្រយុទ្ធគ្នាបងតែងតែចង់ឈ្នះខ្ញុំ​ តែអ្វីដែលខ្ញុំចង់បានគឺត្រឹមការស្រលាញ់ពីបងស្រីម្នាក់តែប៉ុណ្ណោះ”​ លឺមួយម៉ាត់នេះ​ Gamora ទំលាក់ទឹកមុខភ្លាមៗ​ 💔 តាមពិតនាងក៏ស្រលាញ់​ប្អូនដែរ​ តែដោយសារមានការយល់ច្រឡំនឹងគ្នា​ មានរឿងក្នុងចិត្តតែមិនហ៊ាននិយាយប្រាប់គ្នា​ ។

ចូលមកដល់វគ្គ​ Infinity War ពេលដែល​ក្រុម​ Avengers មួយចំនួនកំពុងប្រយុទ្ធគ្នាជាមួយ​ Thanos លេីភព​ Titan, ពេលនោះ​ Nebula ក៏មកដល់​ អារម្មណ៏ដែលធ្លាប់តែកោតខ្លាច​ Thanos ឡេីងញ័រ​ ក៏សាបរលាបបាត់អស់​ នាងបែរជាហ៊ានចូលប្រយុទ្ធជាមួយ​ Thanos ដោយមិនញញេីតសូម្បីតែបន្តិច​ ហេីយស្រែកសួរ​ Thanos ថា​ “ឯណាបងស្រីយេីង? “​ 💔 តាមពិតពេលនោះ Nebula បានដឹងរួចហេីយថា​ Gamora បានស្លាប់បាត់ហេីយ​ ព្រោះ​ Thanos បាននាំ​ Gamora ទៅភព​ Vormir​ ហេីយត្រលប់មកវិញជាមួយ​នឹង​ Soul Stone នៅជាប់ដៃ​ ព្រោះតែអារម្មណ៏ស្រលាញ់បងស្រី​ និងចង់សងសឹក​ ធ្វេីអោយនាងសម្រេចចិត្តចូលរួមជាមួយ​ក្រុម​ Avengers ដេីម្បីកំចាត់ឪពុកចិញ្ចឹមខ្លួនវិញ​ ។

✨✨ជាបងប្អូននឹងគ្នា​ មិនថាមានរឿងអី​ ឈ្លោះប្រកែកទាស់ទែងវ៉ៃបោចសក់គ្នាយ៉ាងណា​ តែចុងក្រោយបងប្អូននៅតែជាបងប្អូន​ អារម្មណ៌ស្រលាញ់នៅតែមានជានិច្ច✨✨

Admin_Captain (រក្សាសិទ្ធដោយពោតផ្ទុះ)

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា