អបអរសាទរ! អេតមីនពោតផ្ទុះកម្ពុជាស្ថិតនៅក្នុងក្រុមជ័យលាភីលេខ១ ចំណោម៣ក្រុម ដែលមានឱកាសធ្វើដំណើរប្រកួតវគ្គ Final នៅឯប្រទេសជប៉ុន

0
467

ភ្នំពេញ៖ ​ជារឿងមួយដ៏គួរឱ្យរំភើប និងមោទកបំផុត ​ដោយថ្មីៗនេះកូនខ្មែរ៣ក្រុម​ មក​ពីសា​លា​រៀន​ផ្សេង​ៗគ្នាទាំងនៅទីក្រុងភ្នំពេញ និងនៅតាមខេត្តបានជាប់ជ័យលាភីក្នុងការប្រកួតភាគ​យន្ត​កុមារ​អន្តរជាតិ​អាស៊ី​ (AICFF​) ជាមួយ​សិស្សចំនួន ៦៩ក្រុម​ មក​ពី​វិទ្យាល័យ​ផ្សេង​ៗគ្នា​នៅ​កម្ពុជា​។

ដោយនៅក្នុងការប្រកួតនេះ ក្រោយពីជម្រុះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយ៉ាងស្វិតស្វាញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកម្ពុជា-ជប៉ុន (CJCC) នៅក្នុងចំណោម៦៩ក្រុម គណកម្មការបានធ្វើការជម្រុះសល់ត្រឹមតែ៣ក្រុមប៉ុណ្ណោះ ដើម្បីឆ្លងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅជប៉ុន នាថ្ងៃខាងមុខ ដោយចំណាត់ថ្នាក់៖

-លេខ១ បានទៅលើរឿង «លោកឪពុក» ដែលមានយុវជន៣រូប មកពីវិទ្យាល័យព្រះមន្នីវង្ស ខេត្តបាត់ដំបង។

-លេខ២ បានទៅលើរឿង «កម្មផល» យុវសិស្សមកពីសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ២រូប និងមកពីវិទ្យាល័យទួលទំពូង១រូប។

-លេខ៣ បានទៅលើរឿងខ្លីដែលមានចំណងជើងថា «ការសម្រេចចិត្ត» យុវជនមកពីវិទ្យាល័យព្រះមន្នីវង្ស ខេត្តបាត់ដំបង។

គួរឱ្យដឹងផងដែរថា ​សម្រាប់ យុវជន៣ក្រុម​ មាន​សមាជិក​សរុប៩នាក់​ ដែល​បានជាប់​ជ័យលាភីទាំង៣ចំនាត់ថ្នាក់នៅពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​កម្ពុជា​ ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​ អញ្ញើ​ញទៅ​ប្រទេស​ជប៉ុន​ ក្រោម​កម្មវិធី​ JENESYS​ 2019​ ដើម្បី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​មហោស្រព​ នៅ​ទី​ក្រុង​មិ​ណាមិ​ អាវ៉ា​ជិ​ ខេត្ត​ហ៊ី​យ៉ូ​ហ្គោ​ នា​ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះថែមទៀតផង​។

# សូមចូលរួមអបអរសាទរដល់ក្រុមការងារនៃការផលិតកុនខ្នាតខ្លី ” លោកឳពុក-FATHER “ ដែលទទួលបានជ័យលាភី #ចំណាត់ថ្នាក់លេខ១ ⭐ ក្នុងចំណោមខ្សែភាពយន្តខ្នាតខ្លីទាំង69រឿង ដែលត្រូវបានយកមកប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលបានរៀបចំឡើងនៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង២រសៀល នៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) រាជធានីភ្នំពេញ ឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅឯប្រទេសជប៉ុននៃកុនខ្នាតខ្លីទាំង3ប្រចាំប្រទេសកម្ពុជា ។សូមបញ្ជាក់បន្តិចផងដែរថា កុនខ្នាតខ្លីមួយនេះគឺមានការចូលរួមសម្តែងដោយAdmin : CaptainMarvel ប្រចាំផេកពោតផ្ទុះរបស់យើងផ្ទាល់តែម្តង ។ 💙💙
តោះ ហ្វេនទាំងអស់គ្នា មានពាក្យអ្វីជូនពរពួកគាត់ដែលនឹងធ្វើដំណើរប្រកួតវគ្គFinal នៅឯប្រទេសជប៉ុន ក្នុងដើមខែធ្នូខាងមុខនេះ ក៏តំណាងកុនខ្នាតខ្លីប្រចាំប្រទេសកម្ពុជាយើង៕

Admin_Scarlet W.  (ពោតផ្ទុះ-PopcornKh)

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា