រឿងមួយចំនួនអ្នកដែលមិនទាន់ដឹងពីទំនាក់ទំនងយ៉ាងពិសេសរវាងតារាល្បី Angelina Jolie និងប្រទេសកម្ពុជា

0
696

តេីអ្នកដឹងទេ? តួស្រីដ៏ល្បីក្នុងរឿង​ Maleficent អ្នកស្រី​ Angelina Jolie ដែលជាតារាស្រីមានសញ្ជាតិខ្មែរមួយរូបដែរ ​(សញ្ជាតិទី២) បានសុំទិញយកភ្នំមួយនៅស្រុកសំឡូត​ ខេត្តបាត់ដំបង​ ទៅអភិរក្ស​ និងមានសន្តិសុខយាមកាមយ៉ាងតឹងរឹង​ មិនត្រឹមតែប៉ុណ្ណោះ​ គាត់បានបង្កេីតអង្គការមួយមេីលថែ​ សត្វព្រៃ​ និងព្រៃឈេីនៅទីនោះ​ (ទិញកំឡុងឆ្នាំ​ 2002 ពេលថតរឿង​ Tomb Rider) គាត់ឆ្លៀតយកកូនខ្មែរសំបុរ​ សណ្ដែកសៀង​ យកទៅចិញ្ចិមម្នាក់ទៀតផង​ និងដាក់ឈ្មោះគេថា​ Maddox.​ តាមសម្ដីអ្នកស្រុកប្រាប់ថា​ ភ្នំនឹងសំបូរឈេីល្អៗ​ និង​ សត្វព្រៃណាស់​, តិចច្រឡំទៅប៉ងកាប់ឈេីអីចុះ, អ្នកយាមបាញ់បែកប្រឡោះជេីង..!​ ទៅដាក់អន្ទាក់ចាប់សត្វព្រៃក៏មិនបានដែរ​ គឺថាធ្វេីយ៉ាងណាកែប្រែភ្នំនោះអោយទៅជាជម្រក​ ដ៏​សុខសាន្ត​ របស់សត្វព្រៃគ្រប់ប្រភេទ។

មិនទាន់អស់ទេ គាត់បានមកថតរឿង​នៅស្រុកខ្មែរ​ ដោយជ្រេីសយកខេត្តបាត់ដំបងកំឡុងឆ្នាំ​ 2016 “First they kill my father” ដោយដកស្រង់ចេញពីរឿងពិតក្នុងសៀវភៅប្រឡោមលោករបស់ពួកម៉ាកជនជាតិខ្មែរ​របស់គាត់​ គឺអ្នកស្រី​ “Loung Ung”​ ចំនែកជំនួយការកាំម៉េរ៉ាគឺ​ Maddox នោះឯង គាត់ធ្វេីបែបនឹង​ចង់អោយ Maddox ដឹងថាប្រទេសខ្លួនលំបាកយ៉ាងមិច​ បង្រៀន​ Maddox មិនអោយភ្លេចកំណេីតទេ។

នៅមិនអស់ចិត្តទៀត​ ខណ:ពេលដែលគាត់មក​ គាត់បានចាយថវិការផ្ទាល់ខ្លួនធ្វេីផ្លូវកៅស៊ូមួយខ្សែរ​នៅផ្លូវ​ “ជាវ” រឺ​ “ផ្លូវមាស” ស្រុកសំឡូត​ ហេីយក៏ល្អអីល្អយ៉ាងនឹង​ ចែអេីយចែ

Note: រូបភាព​ save ពី​FB ត្រូវបានអោយ credit​ ទៅ ម្ចាស់រូប

ដោយ៖ Admin: Scooby_Doo រក្សាសិទ្ធដោយផេក​ #PopcornKh_ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា