តួអង្គពីររូប ដែលអ្នកដឹករឿងចង់បង្ហាញ ពីការជ្រេីសរេីសផ្លូវដេីរ ថាតេីអ្នកជ្រេីសរេីសផ្លូវដេីរមួយណា។

0
669

អង្គពីររូប​ ដែលអ្នកដឹករឿងចង់បង្ហាញ​ ពីការជ្រេីសរេីសផ្លូវដេីរ​ ថាតេីអ្នកជ្រេីសរេីសផ្លូវដេីរមួយណា។

🍿🍿Arthur និង​ Bruce Wayne​ រស់នៅក្នុងទីក្រុងដែលពោរពេញដោយរឿងអយុត្តិធម៌​ ការរេីសអេីងវណ្ណះពណ៌សម្បុរដូចគ្នា​ តែចុងបញ្ចប់នៃជីវិតពួកគេ​ បែរជារេីសផ្លូវដេីរខុសគ្នា​ ។

🤡🤡Joker រស់នៅក្នុងស្ថានភាពក្រីក្រជាមួយម្ដាយ​ ត្រូវគេធ្វេីទ័ណ្ឌកម្មវាយធ្វេីបាបឡេីងចង់រោគចិត្តទៅហេីយ​ ជីវិតជួបតែរឿងមិនសមបំណង​ ត្រូវគេមេីលងាយមេីលថោក​ ពេលនិយាយទៅគេ​ គេមិនខ្ចីស្ដាប់​ ធ្វេីអោយគាត់គិតថា​ ជីវិតរបស់គាត់ហាក់គ្មានតំលៃអ្វីទាល់តែសោះ​ រហូតឈានដល់ចំណុចចង់សំលាប់ខ្លួនទៀតផង​ គាត់បន្ទោសថាសង្គមមួយនេះគឺឃោរឃៅណាស់​ បេីសិនជាសង្គមនេះពោរពេញដោយមនុស្សល្អ​ ចេះអោយតំលៃគ្នា​ គោរពស្រលាញ់គ្នា​ ម្ល៉េះគ្មានកំណេីតវត្តមាន​ Joker កេីតឡេីងទេ។

🦇🦇Bruce Wayne ប្រហែលមិនយល់អារម្មណ៌ដែលត្រូវគេគាបសង្កត់​ ធ្វេីបាបផ្លូវកាយផ្លូវចិត្តដូចJoker ទេ​ ដោយសារគាត់កេីតមកក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិស្ដុកស្ដម​ ឪពុករបស់​ Bruce ធ្លាប់និយាយប្រាប់​ Bruce ថា​ គាត់ស្រលាញ់​ទីក្រុង Gotham​ នេះ​ គាត់បានសាងសង់ផ្លូវរថភ្លេីងធ្វេីដំណេីរហេីយយកកម្រៃថោកបំផុតដេីម្បីសម្រួលដល់ជីវភាពអ្នកក្រីក្រក្នុងទីក្រុងអោយពួកគាត់បានធ្វេីដំណេីរស្រួល​ ។ នៅពេលដែលឪពុកម្ដាយ​ Bruce ត្រូវគេបាញ់សំលាប់នៅចំពោះមុខ​ គាត់មានអារម្មណ៌ឈឺចាប់ខ្លាំង​, តែ​ Bruce ជាមនុស្សដែលស្គាល់ពីខ្លួនឯង​ គាត់បានបោះបង់ចោលជីវិតដែលធ្លាប់តែរស់សុខស្រួល​ ចូលមកប្រឡូកក្នុងជីវិតដ៏សែនលំបាកតោកយ៉ាកខ្លាំង​ ព្រោះដេីម្បីស្វែងយល់និងរកឫសគល់ថា​ ហេតុអីទីក្រុងដែលឪពុកខ្លួនស្រលាញ់​ចង់ជួយស្រោចស្រង់​ បែរជាត្រូវមនុស្សដែលរស់ក្នុងសង្គមនេះសំលាប់ទៅវិញ​, នៅពេលដែលគាត់មេីលឃេីញពីដេីមហេតុនិងការយល់ខុសរបស់មនុស្សអាក្រក់ទាំងនោះ​ គាត់ក៏តាំងចិត្តថានឹងធ្វេីអ្វីម្យ៉ាងដេីម្បីទីក្រុងមួយនេះ, Gotham កំពុងត្រូវការភាពយុត្តិធម៌​ គាត់បានហ្វឹកហាត់ខ្លួនឯងយ៉ាងលំបាកលំបិនបំផុតសឹងតែបាត់បង់ជីវិតមួយសារ​ៗ​ ទំរាំក្លាយខ្លួនជាវិរះបុរសម្នាក់ដែលឈរឈ្មោះតំណាងអោយភាព​ “យុត្តិធម៌”​ ។

🍿🍿តាមពិតការជ្រេីសរេីសផ្លូវដេីរ​ មិនមែនដោយសារទ្រព្យសម្បត្តិ​ មានក្រ​ រឺដោយសារមនុស្សជុំវិញខ្លួនរុញយេីងអោយរេីសផ្លូវដេីរមួយនោះទេ​ គឺយេីងខ្លួនឯងជាអ្នកជ្រេីសរេីស​ ដរាបណាយេីងស្គាល់ខ្លួនឯងច្បាស់និងបន្តគិតវិជ្ជមាន​ យេីងនឹងរេីសផ្លូវដេីរដែលត្រឹមត្រូវសំរាប់ខ្លួនឯង​ ធ្វេីអី​ លទ្ធផលទទួលមកវិញក៏ទទួលបានតាមហ្នឹង​ ។

🤡🤡ក្នុងរឿង​ Joker បេីយេីងគិតលេីផ្នែកអវិជ្ជមានយេីងនឹងគិតថា​ អ្វីដែល​ Joker សម្រេចជ្រេីសរេីសនៅចុងបញ្ចប់គឺត្រឹមត្រូវ​ តែបេីយេីងគិតផ្នែកវិជ្ជមានវិញ​ យេីងនឹងយល់ថា​ តាមពិតអ្នកដឹកនាំរឿងចង់បង្ហាញផ្នែកមួយអោយយេីងឃេីញថា​ ពេលខ្លះយេីងគ្រប់គ្នាបានចូលរួមចំណែកធ្វេីអោយមនុស្សនោះក្លាយជាអាក្រក់ដោយមិនដឹងខ្លួនតាមរយះទង្វេីមិនគប្បីណាមួយ​ សង្គមដែលមានតែការរេីសអេីង​ បែងចែកវណ្ណះ​បែបនេះគឺមិនគួរកេីតមានសោះឡេីយ​ ចឹងយេីងទាំងអស់គ្នាគួរចេះស្រលាញ់និងអោយតំលៃគ្នា​ មិនថាជីវិតជួបរឿងអាក្រក់រឺមនុស្សអាក្រក់ធ្វេីបាប​ ចូលកុំអោយគំនុំ​ និង​ ការស្អប់ប្រែក្លាយយេីងអោយក្លាយជាមនុស្សអាក្រក់ដែរ​ ត្រូវតែរឹងមាំ​ និងរក្សាជំហរក្នុងការប្រព្រឹត្តអំពេីល្អជានិច្ច​ លទ្ធផលចុងក្រោយយេីងនឹងឃេីញនៅថ្ងៃណាមួយមិនខាន​ ។

🦇🤡Joker គិតថាមនុស្សគ្រប់គ្នាសុទ្ធតែអាក្រក់​ ដោយសារតែម្នាក់ៗខ្លាចច្បាប់​ រឺ​ ចង់អោយគេគិតថាខ្លួនល្អទេីបប្រឹងលាក់ធាតុអាក្រក់នោះក្នុងខ្លួន​, Joker ចង់អោយ​ Batman សំលាប់ណាស់​ ដេីម្បីចង់បង្ហាញអោយមនុស្សគ្រប់គ្នាឃេីញថា​ មិនថាម្នាក់នោះជាវិរះបុរសរឺអ្នកណាក៏ដោយ​ នៅពេលដែលគេមានកំហឹង​ ភាពអាក្រក់ក្នុងខ្លួនគេនឹងសាយភាយចេញមក​ ហេីយគេនឹងហ៊ានធ្វេីអ្វីគ្រប់យ៉ាងតាមដែលកំហឹងនោះបញ្ជា​, តែ​ Batman មិនដែលសំលាប់​ Joker ទេ​ ព្រោះគាត់ក៏ចង់បង្ហាញអោយមនុស្សគ្រប់គ្នាឃេីញវិញដែរថា​ កំហឹង​ គំនុំ​ ការសងសឹក​ អាចអូសយេីងចូលក្នុងផ្លូវងងិតដោយមិនដឹងខ្លួន​រហូតដល់ហ៊ានលេីកដៃសំលាប់អ្នកដ៏ទៃ​ កុំអោយវាបញ្ជាអ្នកបាន​ អ្នកជាម្ចាស់​ខ្លួនឯង​ ។

Joker: សង្គមនេះពោរពេញដោយភាពអយុត្តិធម៌​ សង្គមនេះមិនសមមនុស្សល្អរស់នៅទេ​ ខ្ញុំមិនអាក្រក់ទេ​ តែសង្គមនេះធ្វេីអោយខ្ញុំអាក្រក់។

Batman: បេីសង្គមនេះពោរពេញដោយរឿងអយុត្តិធម៌​ ទុកអោយខ្ញុំចូលខ្លួនធ្វេីអ្វីម្យ៉ាងដេីម្បីកែប្រែវា​ រក្សាភាពយុតិ្តធម៌​ ហេីយខ្ញុំនឹងបង្ហាញអោយមនុស្សគ្រប់គ្នាឃេីញថា​ Gotham មិនមែនអោយមនុស្សអាក្រក់ទាំងនោះចេះតែធ្វេីអ្វីតាមចិត្តបាននោះទេ​ ។

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា