Eternal Love of Dream

0
258

“មានតែទេវតាទេ ទើបយល់ពីក្ដីស្រលាញ់របស់ទេវតា”

ក្តីស្រលាញ់របស់ទេវតា និងមនុស្សគឺមិនខុសគ្នាទេ អ្នកទាំងអស់គ្នា ធ្លាប់ដឹងរួចមកហើយពីរឿងទេវតា Ye Hua និង អ្នកមីង Bai Qian ជាក្ដីស្រលាញ់ដែលធំធេង និងមិនអាចកាត់ថ្លៃបាន ជាពិសេស សណ្តានចិត្តសណ្តោះមេត្តា ពីម្ចាស់នៃអាណាចក្រទេវតា Ye Hua ដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បី ការមើលថែថ្នាក់ថ្នមទៅ កាន់អ្នកមីង Bai Qian ដែលព្រះនាងទេព នៃត្រកូលកញ្ជ្រោងកន្ទុយ ប្រាំបួន ។

តែយើងនៅមិនភ្លេចពី មនុស្សទេពដ៏អស្ចារ្យម្នាក់ទៀត គឺ ស្តេចព្រះ Dong Hua ដែលជាអតីតម្ចាស់អាណាចក្រទេវតា ព្រមទាំងមាន អាយុខុសគ្នាស្រលះ ប្រៀបដូចដី និង កាឡាស់សុី ជាមួយនឹង ត្រកូលកូនពៅ ដែលមានឈាមជ័រជាមួយ នឹងអ្នកមីង Bai Qian គឺ Bai Fengjiu ។

បើថាស្នេហារវាងទេវតា និងទេវតា គឺមិនអីទេ សំខាន់ម្នាក់អាយុ ៦០០០០ឆ្នាំ ម្នាក់ទើប តែ៤០០០ឆ្នាំ តើស្នេហានេះអាចសមប្រកប ដោយរបៀបណាទៅ ?

ចម្ងល់ទាំងអស់នេះ នឹងបង្ហាញជូនលោកអ្នកនៅ Version ថ្មី ដែលនាំមកជូនដោយ Tencent Video នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ ដែល នឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗនេះផង ។

សូម្បីតែអ្នកដឹកនាំក៏រំជើបរំជួលនឹងមនោសញ្ចេតនារវាងទេវតាទាំងពីរដែរ ដូច្នេះហើយទើបផលិតភាគថ្មី ដែលមានចំណងជើងថា “Eternal Love Of Dream” ដែលជា Version និយាយពីចំណងស្នេហា នៃមនុស្សលើមេឃទាំងពីរនាក់ ។ ទោះជាមិនមានវត្តមាន Yang Mi និង Yue Hua តែមនោសញ្ចេតនាអ្នកទាំងពីរពិតជាស្ថិតក្នុងអារម្មណ៍ ទស្សនិកជនជាមិនខាន ។

ខ្ញុំទើបតែទទួលដំណឹងថា ខ្មែរក៏នឹងយកភាពយន្តនេះមកបញ្ចាំងនា ពេលឆាប់ៗនេះ តែប៉ុស្តិ៍ណា សុំលាក់សិនណា ហាហាហាហាហ​!!!!

💮ហ្សុី វួយឈិន

រកក្សាសិទ្ធដោយ ពោតផ្ទុះ-popcornkh

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា