Sony ចង់យក​ Andrew Garfield មកធ្វេីជា​ Spider-Man ម្ដងទៀត ?

0
227

ថ្មីៗនេះមានការលេចឮតិចទាក់ទងនឹងរឿង​ Spider-Man វគ្គថ្មី​ ដោយយេីងបានដឹងហេីយថាភាពរកាំរកូសនៅក្នុង​ ក្រុមហ៊ុន​ Disney និង​ Sony ទេីបបានដោះស្រាយចប់រីឯ​ Spider-Man MCU គឺថាបានចេញថ្ងៃបញ្ចាំងហេីយនាខែ​ កក្កដា​ ឆ្នាំ​ ២០២១​ ដែលសម្ដែងដោយ​ Ton Holland ដដែល​ ។

តាមព័ត៌មានច្បាស់ការមួយបានប្រាប់ថា​ នៅក្នុង​ Credit Scene របស់​ Venom 2 ដែលចាក់បញ្ចាំងក្នុងខែ​ តុលា​ នេះយេីងអាចរំពឹងឃេីញមុខ​ Spider-Man ប៉ះជាមួយ​ Venom ។

ហេីយអ្វីដែលភ្លឺភ្នែកនោះគឺ​ នៅក្នុង​ Trailer រឿងថ្មីរបស់​ Sony ដែលមានចំណងជេីងថា​ Morbius គឺយេីងបានឃេីញរូប​របស់​ Spider-Man Tobey Maguire នៅក្នុងនោះថែមទៀត​ ។ នេះកាន់តែច្បាស់ហេីយថា​ Sony និង​ Marvel កំពុងរៀបគម្រោង​ Surprise​ ហ្វេនធំធេងណាស់​ ។

ហេីយពេលនេះរឹតតែធំទៀតប្រភពមួយចំនួនបាននិយាយថា​ Sony កំពុងចង់យក​ Andrew Garfield មកធ្វេីជា​ Spider-Man ម្ដងទៀត​ តេីអាចទៅរួចអត់​ ?

ពិតជាអាចដោយ​ Sony គឺបានបង្ហេីបប្រាប់យេីងអំពីអនាគតរួចហេីយគឺ​ Spider-Man Into The Spider Verse ដែលជាការបេីកនៅម៉ាសុីនពេលវេលារបស់​ KingPin នាំយកប្រពន្ធនិងកូនរបស់គាត់មកវិញ​ ។

ហេីយអ្វីដែលហ្វេនចង់ឃេីញបំផុតនោះ​ គឺការបេីវិមាត្រចក្រវាឡនូវជំនួប​ Spider-Man ដែលមកពីបណ្ដាលចក្រវាឡផ្សេង​ ហេីយអេដមីនក៏ដូចជាហ្វេនចង់មេីលជាងគេនោះគឺ​ Spider-Man ( Tobey Maguire ) Spider-Man ( Andrew Garfield ) និង​ Spider-Man ( Tom Holland ) ជួបគ្នាក្នុងចក្រវាលតែមួយ​ ។ ​ គ្រាន់គិតក៏រំភេីបដែរ​ អញ្ចឹងមានតែបន់ព្រះសំពះទេវតាអុជធូបជូនតា​ បែបន់កាលណាឱ្យជូនដល់​ Sony ជ្រួលជ្រាបដំណឹងពីហ្វេនផង​ អរគុណ !

សេចក្ដីរាយការណ៍ពីសារព័ត៌មានពោតផ្ទុះសុំស្លេសត្រឹមហ្នឹង ! 🌽 🌽🌽🌽

រាយការណ៍ដោយអេដមីនសង្ហារ​ : គ្រីន​ ឡេនធឺន !

#ពោតផ្ទុះ_PopcornKh

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា