ចប់​ ​! ! ! សូម្បីតួអង្គ​ Marvel របស់យេីងក៏បានឆ្លង​ កូរ៉ូណា​ ដែរ !

0
571

🍿🍿តារាសម្តែងលោក Idris Elba (តួ​ Heimdall ក្នុងរឿង​ Thor និង​ Avengers) បានបង្ហោះសារនៅក្នុងTwitter របស់លោកកាលពីថ្ងៃច័ន្ទថាលោកបានធ្វើតេស្ត៍វិជ្ជមានឃេីញមានផ្ទុកវីរុស​ កូរ៉ូណា​ នេះ។

🌽លោកបាននិយាយថា“ ព្រឹកនេះខ្ញុំបានធ្វើតេស្តវិជ្ជមានសម្រាប់ Covid 19 តាមពិតខ្ញុំមានអារម្មណ៍ថាមិនអីទេ​ ខ្ញុំសំគាល់ខ្លួនឯងដូចជាមិនមានរោគសញ្ញាអ្វីទេ​ ឥលូវខ្ញុំត្រូវនៅដាច់ដោយឡែកពីគ្រួសារនិងមនុស្សជុំវិញខ្លួនក្រោយពេលការធ្វេីតេស្ដវិជ្ជមាន សូមអ្នកទាំងអស់គ្នាស្នាក់នៅក្នុងផ្ទះ​ កុំចេញទៅក្រៅផ្ដេសផ្ដាសបេីមិនចាំបាច់​និងបង្កេីនការប្រុងប្រយ័ត្ន។ ខ្ញុំនឹង​ updateពីអាការះរបស់ខ្ញុំអោយអ្នកទាំងអស់គ្នាបានដឹង​ ហេីយសូមកុំមានការភ័យស្លន់ស្លោ។

🌽🌽នៅក្នុងវីដេអូគាត់បាននិយាយថាគាត់បានយល់ព្រមទទួលយកការធ្វើតេស្ត៍​ ពីព្រោះគាត់ដឹងថាគាត់បានប៉ះពាល់ជាមួយមនុស្សម្នាក់ដែលបានឆ្លងរោគនេះ។ បន្ទាប់ពីមនុស្សម្នាក់នោះបានធ្វើតេស្តិ៍វិជ្ជមានកាលពីថ្ងៃសុក្រ​ តារាសម្តែងរូបនេះបាននិយាយថាគាត់បានផ្តាច់ខ្លួនហើយបានធ្វើទៅធ្វេីតេស្តភ្លាមៗ​ ស្រាប់តែរកឃេីញថាគាត់បានឆ្លងមេរោគនេះមែន។

🍿🍿គាត់បានបន្ថែមទៀតថា​ “នេះជាស្ថានការណ៌ធ្ងន់ធ្ងរ​ ឥឡូវនេះជាពេលដែលយេីងត្រូវផ្ដាច់ខ្លួននៅឆ្ងាយពីកន្លែងមនុស្សអ៊ូអរ​ ទីសាធារណះ និងឧស្សាហ៌លាងដៃរបស់អ្នក​ អនាម័យជារឿងសំខាន់​ ” ។

មួយរយះនេះឃេីញថា​ Coronavirus បានអុកឡុកស្ទេីរតែគ្រប់វិស័យទៅហេីយ​ រឿងធំៗជាច្រេីនត្រូវបានពន្យារទាំងអស់​ រឿងដែលកំពុងថតក៏ត្រូវផ្អាក​ សូម្បីតារាសម្ដែងល្បីៗក៏កំពុងរងផលប៉ះពាល់ដោយសារមេរោគនេះ។ ពោតផ្ទុះ​ នឹងធ្វេីការ​ update ពត៌មានថ្មីៗជាបន្តទៀត​ ព្រោះពេលនេះមិនមែនជាពេលដែលយេីងត្រូវសោកស្ដាយពីការពន្យាពេលបញ្ចាំងកុននោះទេ​ តែជាពេលដែលពួកយេីងទាំងអស់គ្នាដែលរស់នៅលេីផែនដីនេះ​ ដែលជាជម្រកតែមួយ​ ក្រោមដំបូលតែមួយ មិនថាអ្នកជាជាតិសាសន៏ណា​ មកពីណា​នោះទេ​ តែពេលនេះពួកយេីងកំពុងជួបគ្រោះធំតែមួយដូចគ្នា ហេីយក៏ជាពេលដែលពួកយេីងត្រូវបន់ស្រន់អោយមេរោគកាចសាហាវនេះរលាយផុតពីលេីលោកនេះទៅ​ ។

Admin_Captain
#ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា