Chris Evans ធ្វេីការរិះគន់ចំៗលេីប្រធានាធិបតីអាមេរិចលោក​ Donald Trump ថាជាមនុស្ស​ល្ងង់និងគេចវេស

0
892

ពិតជាសមឈ្មោះជា​ Captain America ពិតមែន​👍👍

✨✨Chris Evans ធ្វេីការរិះគន់ចំៗលេីប្រធានាធិបតីអាមេរិចលោក​ Donald Trump ថាជាមនុស្ស​ល្ងង់និងគេចវេស✨✨

🍿🍿នៅរសៀលថ្ងៃអាទិត្យនេះ​ លោកប្រធានាធិបតី​ Trump បានប្រាប់ប្រជាជនអាមេរិកឱ្យបន្ធូរអារម្មណ៍កុំមានការភិតភ័យ​ខ្លាំង​ ក្នុងពេលធ្វើសន្និសិទកាសែតជាមួយមន្ត្រីសុខាភិបាលដោយនិយាយថារដ្ឋបាលរបស់លោកមានការគ្រប់គ្រងខ្លាំងទៅលេីជំងឺរាតត្បាត​ Coronavirus ដែលបានឆ្លងដល់មនុស្សជាង 3000 នាក់នៅសហរដ្ឋអាមេរិកនិងបានសម្លាប់មនុស្សយ៉ាងហោចណាស់ 61 នាក់។

🌽🌽លោក Trump បាននិយាយថា “យើងទាំងអស់គ្នានឹងក្លាយជាមនុស្សអស្ចារ្យ យើងជាមនុស្សល្អ” ។
ទោះយ៉ាងណាក្នុងអំឡុងពេលនៃសន្និសីទកាសែតដដែលនេះ សមាជិកក្រុមការងារនៃសេតវិមានបានបញ្ចេញទស្សនៈដ៏គួរឱ្យព្រួយបារម្ភចំពោះវិបត្តិដែលបង្កដោយជំងឺនេះ។

🍿បណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូល​ បានមានប្រសាសន៍ថា“ អ្វីដែលអាក្រក់បំផុតគឺនៅខាងមុខយើង​ នៅពេលដែលរោងភាពយន្តនិងបារចាប់ផ្តើមបិទទូទាំង​ប្រទេស។

🍿លោក Trump បានព្រមានថា COVID-19 ដែលបានសម្លាប់មនុស្សជាង 6000 នាក់នៅទូទាំងពិភពលោកគឺជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះមនុស្សវ័យចំណាស់​ ក៏ដូចជាជាសារគំរាមកំហែងដល់យុវជនអាមេរិចផងដែរ​ ។ បន្ទាប់មកលោក Trump បានដេីរគេចចេញពីអ្នកកាសែតភ្លាមៗដោយបដិសេធមិនឆ្លេីយសំណួរពីអ្នកសារព័ត៌មាននោះទេ​ ដោយនិយាយថាគាត់ត្រូវជាប់រវល់ទទួលទូរស័ព្ទ ដោយទុកអោយលោក Mike Pence ដែលជាដឹកនាំក្រុមការងារនៃសេតវិមានមកឆ្លេីយសំនួរអ្នកកាសែតជំនួសគាត់វិញ​ ។

🌽🌽Chris Evans តារាសម្ដែងដែលហ្វេនសុទ្ធតែស្គាល់ថាជា​ Captain America បានធ្វេីការរិះគន់ប្រធានាធិបតីយ៉ាងខ្លាំង​ ហេីយបានច្រានចោលសកម្មភាពរបស់លោក Trump លើបណ្តាញសង្គម។

🍿🍿លោក Evans បានសរសេរថា៖ «ប្រធានាធិបតីទើបតែរត់ចេញពីឆាកសន្និសីទសារព័ត៌មានដ៏រង្គោះរង្គើដោយមិនឆ្លើយសំណួរគេសួរ អាមេរិកចង់បានចម្លើយ​ អាមេរិចចង់បានភាពជាអ្នកដឹកនាំ​ អាមេរិចមិនចង់បានប្រធានាធិបតីដែលរត់ចេញពីឆាកក្នុងពេលមានវិបត្តិទេហើយអនុញ្ញាតឱ្យលោក Mike Pence និយាយជំនួសទាំងអស់។
លោកបាននិយាយថា“ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរៀបចំផែនការហើយស្វែងរកព័ត៌មានដែលអាចជឿជាក់បាន” ។

កាលពីមុនតារា​ Avengers​ រូបនេះបានហៅប្រធានាធិបតី Trump ថាជា“ មនុស្សដែលមិនចេះនិយាយ” ហើយបានរិះគន់អ្នកគាំទ្រ Trump ដូចជា Tom Brady និង Kanye West ថា“ ជាមនុស្សមិនស្គាល់ប្រវត្តិសាស្ត្រ​ និង​ មិនដែលអាន​សៀវភៅ។

Admin_Captain
#ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា