ការថតខ្សែភាពយន្តរឿង Avatar របស់ James Cameron នៅក្នុងប្រទេស​ នូវែលសេឡង់​ ត្រូវបានបញ្ឈប់ដោយសារតែ COVID-19

0
245

🎬🎬យេីងទទួលបានដំណឹងថ្មីមួយទៀតហេីយ​ ទាក់ទងនឹងរឿង​ Avatar វិញម្ដង​ ក៏ត្រូវបានពន្យាពេលថតដែរ​ និយាយរួមទៅ​ ទំរាំបានមេីលរឿងនេះដល់វគ្គ​ 4 ប្រហែល​តដល់កូនចៅ​ ត្រូវនាំកូននាំចៅទៅមេីលជាមួយហេីយ🎬🎬

🍿🍿ការថតខ្សែភាពយន្តរឿង Avatar របស់ James Cameron នៅក្នុងប្រទេស​ នូវែលសេឡង់​ ត្រូវបានបញ្ឈប់ដោយសារតែប្រទេសនេះបានបិទដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ​ កូរ៉ូណា។

🌽🌽ផលិតករ Jon Landau បានបញ្ជាក់ប្រាប់ New Zealand Herald ថានឹងមានការពន្យាពេលក្នុងការថតដែលគ្រោងនឹងធ្វើឡើងនៅ Wellington’s Stone Street Studio នាខែមេសា។

🍿Weta Digital ដែលមានមូលដ្ឋាននៅទីក្រុង Wellington នឹងបន្តធ្វើការលើផ្នែក​ Visual Effects លើខ្សែភាពយន្តនេះ​ ដែលត្រូវបានគេរាយការណ៍ថាមានថវិកាចំនួន 1,65 ពាន់លានដុល្លារអាមេរិក។

🌽ខ្សែភាពយន្ត​ Avatar វគ្គបន្ត​ ដែលពន្យារយ៉ាងយូរចាប់តាំងពីឆ្នាំ 2009 មក គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ 2020 សរុបចំនួន 4 វគ្គ​។ រឿង​ Avatar វគ្គ​ 2 គ្រោងធ្វេីការបរិច្ឆេទចេញផ្សាយនិងចាក់បញ្ចាំងនៅថ្ងៃទី 13 ខែធ្នូ​ ឆ្នាំ 2021 នេះ​ ដោយមាន 3 វគ្គបន្តបន្ទាប់គ្នាដែលនឹងត្រូវចេញផ្សាយរៀងៗខ្លួននៅខែធ្នូ ឆ្នាំ​ 2023, មួយវគ្គទៀតនៅខែ​ធ្នូ ឆ្នាំ​ 2025 និងមួយវគ្គទៀតនៅខែធ្នូ ឆ្នាំ 2027 ។

🍿🍿លោក​ Jon Landau ដែលជាផលិតករភាពយន្តបានមានប្រសាន៏ថា​ “យើងកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោកហើយនេះមិនមែននិយាយតែពីឧស្សាហកម្មភាពយន្តទេ។ ខ្ញុំគិតថាអ្នករាល់គ្នាឥលូវនេះត្រូវធ្វើនូវអ្វីដែលយើងអាចធ្វើទៅបានដេីម្បីធ្វេីអោយមេរោគកាចសាហាវសាបរលាបទៅវិញ។”

Admin_Blade
#ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា