រឿងនិទានទាំង ១២ សម្រាយលម្អិត !

0
174

រឿងនិទានទាំង ១២
十二傳說 (Our Unwinding Ethos)
🍀🍀🍀🍀
“The Killer has done so many things to blur our vision. But I see clearly his origin now.”
“ឃាតករ តែងព្យាយាមធ្វើសកម្មភាពផ្សេងៗដើម្បីលាក់បាំងកំហុសរបស់ខ្លួន តែការពិត នៅតែអាចលាតត្រដាង”
នេះជាប្រយោគដែល ផាន់ តុងឡាយ (Phan Dong Lai) តែងនិយាយ ពេលដែលនាង បានពិចារណា វែកញ៉ែក ពីមុខមាត់ពិតរបស់ឃាតករ
🍂🍂🍂
អុញ……ច្រឡំ Spoil បាត់ !!!
🍂🍂🍂
សម្រាប់ខ្សែភាពយន្តហុងកុង យើងទាំងអស់គ្នាសុទ្ធតែបានទស្សនាភាពយន្តជាច្រើន ដែលមានប្រភេទ ស៊ើបអង្កេត បាញ់ប្រហារ អភិនិហារផ្សេងៗ តែថ្ងៃនេះខ្ញុំសូមលើក យកខ្សែភាពយន្តដ៏ថ្មីស្រឡាង និងសាច់រឿងដ៏ថ្មីរលោងដែលយើងមិនដែលធ្លាប់ទស្សនា ពីមុនមក ។
Pandora (潘朵拉) ឬ ផាន់តុងឡាយ ជាឈ្មោះដែលយកលំនាំតាម Pandora ឬ Pandora’s Box នៃប្រវត្តិរឿងនិទានរបស់ក្រិច ។ យើងទាំងអស់គ្នាប្រាកដជាធ្លាប់លឺពី ប្រអប់ សម្រាប់ដាក់វិញ្ញាណអាក្រក់ទាំងឡាយណាដែលមិនព្រមចុះទៅ ឋាននរក តែ សម្រាប់ក្នុងភាពយន្តហុងកុងមួយនេះវិញ Pandora ឬ ផាន់តុងឡាយ គឺសម្តៅទៅលើ មនុស្សដែលមានភាពវ័យឆ្លាតអាចស្រាយគំនួចឃាតកម្ម ដែលប្រព្រឹត្តឡើងដោយឃាតករ ដែលសម្លាប់មនុស្សហើយបង្កើតឡើងនូវរូបភាពក្រោមអបិយជំនឿនៃរឿងនិទានរបស់ចិនទាំង ១២ ដែលក្នុងនោះមានដូចជា:
ទី១ កូនក្រមុំបម្រុង ដែលក្នុងវប្បធម៌ចិន គឺត្រូវបានស្តីដណ្ដឹងតាំងពីវ័យកុមារ រួចរៀបការនៅពេលធំពេញវ័យ
ទី២ ខ្មោចទឹក ដែលតែងសម្លាប់មនុស្សដែលផ្លាស់ប្តូរតំណែងរបស់នាង
ទី៣ ព្បណ្តាសាដើមឈើ ដែលជាមរតកពីបុរាណ
ទី៤ វិញ្ញាណ សិង្ហគុជ
ទី៥ UFO
ទី៦ នាងមច្ឆា
ទី៧ វិញ្ញាណសងសឹក
ទី៨ រឿងនិទាន បងប្អូនស្រីទាំង ៧
ទី៩ Tat Tak School សាលារៀនដែលពោរពេញទៅដោយវិញ្ញាណតៃហោងដែលបន្សល់ពី ការសម្លាប់រង្គាលពីសំណាក់ទាហានជប៉ុន និងជាតំបន់ដែលត្រូវគេបោះបង់ចោល
ទី១០ កំណប់របស់ ជាំង ប៉ោចាយ (張保仔)
ទី១១ រឿងនិទាននៃកញ្ជ្រោងកន្ទុយ ៩
ទី១២​ ជំនឿ កូនប្រុស នាំទ្រព្យ ដែលឈុតចុងក្រោយគេបង្អស់
អាចនិយាយបានថាភាពយន្តមួយនេះ ជាភាពយន្តដែលរៀបរាប់ពីប្រវត្តិ និងព្រេងនិទាននៅលើទឹកដី ហុងកុង តែ​វាបានបង្កប់នូវរឿងដ៏អយុត្តិធម៌ជាទីបំផុត ។ ពិត មែនហើយ ឃាតករ ដែលសម្លាប់មនុស្សហើយ តែងត្រូវបរាជ័យដោយមានការវែកមុខ យ៉ាងវៀងវៃពី ផាន់ តុងឡាយ ទោះយ៉ាងនេះក្តី ឃាតករតែងតែនិយាយដូចគ្នាថា “ខ្ញុំមិនស្តាយក្រោយទេ” ។
🍃🍃🍃🍃
ត្រង់ចំណុចខ្ញុំពិតជាមិនយល់ថាហេតុអ្វីបានជាអ្នកនិព្ធ និងអ្នកដឹកនាំរឿងគេតម្រូវ ឲ្យឃាតករនិយាយបែបនេះ ឬក៏អាចសន្មត់ថា អ្នកនិពន្ធ និងអ្នកដឹកនាំរឿងចង់បង្ហាញថា “ទោះបីជាមានហេតុផលណាក៏ដោយ សម្លាប់មនុស្សត្រូវទទួលទោស” ។
សម្រាប់ភាពយន្តបែបស៊ើបអង្កេតរបស់ TVB មានប្រិយមិត្តជាច្រើនតែងតែតាមដាន ជាពិសេសគឺចូលទស្សទាយពីឃាតករនៃ ឃាតកម្មនិមួយៗ តែរឿងមួយនេះគឺពិបាក ទាយបន្តិច និយាយដោយត្រង់ក្នុងចំណោមរឿងនិទានទាំង១២ ខ្ញុំទាយត្រូវឃាតករត្រូវតែម្តងគត់ ។ អាចនិយាយបានថារឿងនេះបង្កប់អាថ៍កំបាំងជ្រៅសែនជ្រៅ ។ និយាយជារួម បើយើងមិនធ្លាប់ស្គាល់ពីរឿងនិទានទាំង១២ នេះទេ យើងប្រាកដជាមិន អាចស្វែងរកមុខឃាតករបានឡើយ ។
ខ្សែភាពយន្តនេះបានចូលរួមសម្តែងដោយតារាងមើលមិនចេះធុញ Edwin Siu (Fok Zi Bok) តារាស្រីមុខខ្យូតដូចទេពធីតា Rosina Lin (ផាន់ តុងឡាយ) Jonathan Chheung (Yik Sir) និងទេពធីតាដើរដីម្នាក់ទៀត គឺ Moon Lau (Topaz) ។ ហើយភាពយន្តនេះបានផលិតនៅដើមឆ្នាំ២០១៩ ដោយ TVB និងទទួលបានការ Rate ពី IMDB រហូតដល់ 8.0 ដែលជាពិន្ទុដ៏ខ្ពស់នៃភាពយន្តហុងកុង ប្រចាំឆ្នាំ ២០១៩ ។
🌾🌾🌾🌾🌾
💮ហ្សុីវួយឈិន
រក្សាសិទ្ធិដោយ ពោតផ្ទុះ
TVB Cambodia Drama រឿងភាគហុងកុង និយាយខ្មែរ
TVB

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា