សំបុត្រស្នេហ៍ទាំង៥ ទៅកាន់ក្រាស់ To All the Boys I’ve Loved Before ខ្សែភាពយន្តរៀបរាប់ពីអ្នកមិនធ្លាប់មានស្នេហាសោះ

0
289

កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន Netflix បានបញ្ចេញខ្សែភាពយន្តមួយដែលមានចំណងជើងថា To All the Boys I’ve Loved Before ខ្សែភាពយន្តនេះត្រូវបានដកស្រង់ចេញពីសៀវភៅប្រលោមលោកដ៏ល្បីមួយ ដែលសាច់រឿងរៀបរាប់អំពី ជីវិតស្នេហារបស់យុវតីម្នាក់រៀននៅថ្នាក់វិទ្យាល័យ ដែលជីវិតរបស់នាងគឺមិនធ្លាប់មានស្នេហាសោះតែម្តង។

តាមការពិតនាងមិនមែនមិនចេះស្រលាញ់នរណាទេ នាងក៏បានលួចស្រលាញ់មិត្តៗរបស់នាងដែរគ្រាន់តែពួកគេនោះមិនបានដឹង។ រាល់ពេលដែលនាងស្រឡាញ់នរណាម្នាក់ នាងតែងតែសរសេរសំបុត្រពីគេ ហើយសំបុត្រទាំងអស់នោះក៏ត្រូវបានលាក់ទុកយ៉ាងសំងាត់ ។

ប៉ុន្តែគ្រប់រឿងទាំងអស់នៅលើលោកនេះគឺពុំមានអ្វីដែលជាអាថ៌កំបាំងរហូតនោះទេ ។ នៅថ្ងៃមួយប្អូនស្រីកំហូចរបស់នាង ក៏បានប្រទះឃើញសំបុត្រទាំងអស់នោះ ហើយនាងក៏បានយកទៅចែកអោយក្រាស់របស់បងស្រីនាងទាំងអស់ តាមឈ្មោះដែលមានដាក់នៅលើសំបុត្រ ។

🎬ជាមួយនឹងសាច់រឿងនេះ ទស្សនិកជននឹងទៅកាន់ស្នេហាបែបយុវវ័យមួយបែបទៀត ដែលអាចនិយាយបានថា ជាស្នេហាបែប ឆ្កួតៗបន្តិច ប៉ុន្តែវាក៏បានបន្សល់នូវអនុស្សាវរីយ៍មួយដ៏ផ្អែមល្ហែម ហើយវាពិតជាពិបាកបំភ្លេចបានណាស់ ។ មិនត្រឹមតែប៉ុណ្ណោះ សាច់រឿងស្នេហាបែបឆ្កួតៗនេះនឹងធ្វើអោយទស្សនិកជនទាំងអស់អៀនញ័រខ្លួនតែម្តង នេះជាមូលហេតុដែលខ្សែភាពយន្តនេះទទួលបានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ខ្សែភាពយន្តនេះ មិនត្រឹមតែនាំយើងទៅឃើញពីស្នេហារវាងមនុស្ស២នាក់តែប៉ុណ្ណោះទេ ប៉ុន្តែខ្សែភាពយន្តនេះក៏នាំយើងអោយទៅឃើញពីសេចក្តីស្រលាញ់ដ៏សំខាន់ពីក្រុមគ្រួសាររបស់យើងផងដែរ ហើយនេះគឺជាក្តីស្រលាញ់ដ៏ធំ ទោះបីជាមានរឿងអ្វីក៏ដោយគ្រួសារនៅតែសំខាន់ជានិច្ច ។ ចំពោះគំនិតអប់រំវិញខ្សែភាពយន្តនេះចង់អោយយើងហ៊ានបញ្ចេញនូវអារម្មណ៍ដែលយើងមានទៅកាន់នណាម្នាក់ចេញមកអោយគេបានដឹង ព្រោះថាពេលខ្លះគេម្នាក់ទៀតក៏អាចមានអារម្មណ៍ដូចជាយើងបានដែរ ។

កុំខ្មាស់ព្រោះខ្លូន ជាស្រី កុំភ័យព្រោះខ្លួនក្រ មិនស្អាតដូចគេ យើងគ្រាន់តែបង្ហាញវាចេញមកពេលខ្លះវាក៏ជួយយើងអោយបានដឹងពីការពិតផងដែរ ។

តោះនៅចាំអីទៀត ពេលនេះ To All the Boys I’ve Loved Before កំពុងតែមាននៅលើ Netflix ហើយតើ ចូលទៅទស្សនាកំសាន្តទាំងអស់គ្នាពេលនេះតោះ!!! ៕

#ToAllTheBoysIllLoveBeforeKH Rate : 7.8/10 Admin_ OLAF🥶❄️ #ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា