អ្នកនិពន្ធរឿង​ Twilight អ្នកស្រី ​Stphenie Meyer បានប្រកាសថាសៀវភៅ Midnight Sun ដែលហ្វេនរង់ចាំជាយូរ នឹងមកដល់នៅថ្ងៃទី ៤ ខែសីហា​ ខាងមុខនេះ​ហេីយ

0
403

អ្នកនិពន្ធរឿង​ Twilight អ្នកស្រី ​Stphenie Meyer បានប្រកាសថាសៀវភៅ Midnight Sun ដែលហ្វេនរង់ចាំជាយូរមកហើយនោះ​ នឹងមកដល់នៅថ្ងៃទី ៤ ខែសីហា​ ខាងមុខនេះ​ហេីយ​ ។ សៀវភៅនេះរៀបរាប់ពីព្រឹត្តិការណ៍ Twilight ប៉ុន្តែទាក់ទងនឹងទស្សនះ​ ការប្រមេីលមេីលអនាគតរបស់​ Edward ។

🌽គ្រាន់តែការប្រកាសនេះធ្វេីឡេីងភ្លាម​ ក៏ចាប់ផ្ដេីមមានសំនួរជាច្រេីនបានលេីកឡេីងថា​ ចុះសំរាប់ស្រឡាយខ្សែភាពយន្ត​ Twilight អាចនឹងចេញវគ្គបន្តដែរទេ? និយាយរួមទៅ​មិនថាមានអ្នកចូលចិត្តរឺមិនចូលចិត្តស្រឡាយភាពយន្ត​ Twilight នេះយ៉ាងណាក៏ដោយ​ តែ​ Twilight: Saga Breaking Dawn​ Part 2 រកចំណូលបាន​ 829$ លានដុល្លារពីការបញ្ជាំង​លេីពិភពលោក ។

🍿មានការលេីកឡេីងថា​ “ប្រសិនបេីរឿង​ Twilight Midnght Sun អាចកើតឡើង ក៏យេីងត្រូវការថ្លៃចំណាយក្នុងការផលិតខ្ពស់ហេីយនឹងរៀបចំជ្រេីសរេីសតួសម្ដែងឡេីងវិញ​ ជាពិសេស Kristen Stewart និង Robert Pattinson ។ បញ្ហានោះគឺថាសាច់រឿង​ Midnight Sun គឺកេីតឡេីងក្នុងពេលអតីតកាល វាជាព្រឹត្តិការណ៍របស់ Twilight ហើយតួអង្គរបស់យេីង​ ទាំង Edward និង Bella ត្រូវតែជាតួបែបក្មេងរៀននៅវិទ្យាល័យ​ ។ បេីសិនជាយេីងចង់ជ្រេីសយកតួដដែល​ យេីងត្រូវចំណាយទៅលេី​ Visual Effect ដេីម្បីកែប្រែមុខមាត់ពួកគេអោយមេីលទៅក្មេងជាងមុន​ មិនខ្វះទេអ្នកដែលមានសម្រស់ស្រស់ស្អាត​ ក្មេង​ សង្ហារ​ ចង់ចូលមកសម្ដែង​ ។

🌽យ៉ាងណាក៏ដោយ​ បេីតាមការរៀបរាប់ទាំងប៉ុន្មាននេះ​ យេីងមិនទាន់ច្បាស់​ 100% នោះទេថាតេី​សេរីរឿង​ Twilight អាចនឹងចេញវគ្គថ្មីបែប​ Prequel រឺក៏អត់​ ហេីយបេីសិនជាមានការជ្រេីសរេីសតួសម្ដែងថ្មីមែន​ មិនដឹងថាហ្វេននៅតែបន្តគាំទ្រដូចមុនដែររឺទេ​ ព្រោះ​តួសម្ដែងៗចាស់ក្នុងរឿងនេះ​ ពួកគាត់ធ្វេីបានល្អមែនទែន​ ដូចជា​ Edward, Bella និង​Jacob ជាដេីម​ ហេីយភាពប៉ិនប្រសប់របស់ពួកគេក៏បានទាក់ទាញហ្វេនមិនតិចលាននាក់នោះទេ​ ។

Admin_Captain

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា