ភ្ញាក់ព្រើត! Girl From Nowhere ​គឺជារឿងពិត ​ដែលតួអង្គ Nanno តំណាងឱ្យជនរងគ្រោះដែលធ្លាប់កើតមានពិតនៅប្រទេសថៃ

0
466

Girl From Nowhere មិនត្រឹមតែជារឿងបែប​ Series ដែលកំដរចក្ខុទស្សនិកជននោះទេ​ តែជារឿងពិត​ ហេតុការណ៏ពិត​ដែលធ្លាប់កេីតមានឡេីងក្នុងសង្គម ។ ហេតុការណ៌ខ្លះធ្លាប់មានពត៌មានចុះផ្សាយល្បីទូទាំងពិភពលោក​ ចំណែកជនរងគ្រោះខ្លះក៏នៅមានជីវិតរស់​ តែគេសុំសិទ្ធមិនបង្ហាញអត្តសញ្ញាណពិតប្រាកដ​ ដោយអ្នកដឹកនាំរឿងបានយករឿងរ៉ាវទាំងនោះមកផលិត ដោយកែច្នៃសាច់រឿងខ្លះៗដេីម្បីជាការលេីកទឹកចិត្តក៏ដូចជារកយុតិ្តធម៌ដល់នារីរងគ្រោះទាំងនោះ​ ហេីយសំរាប់តួអង្គ Nanno គឺជាតួអង្គដែលតំណាងអោយនារីរងគ្រោះទាំងឡាយដែលត្រូវបានគេរំលោភ​ ធ្វេីបាប​ និងសំលាប់​ ។ ក្នុងចំណោម​ 13 Episodes ប្រហែលជាមាន​ Episode ខ្លះរៀបរាប់ហេតុការណ៏ដូចនឹងពត៌មានដែលអ្នកធ្លាប់អានក៏ថាបាន​ ។

១. Episode 1 “The Ugly Truth”
និយាយពីសិស្សស្រីរងគ្រោះដែលត្រូវគ្រូបង្រៀនបោកយកខ្លួនប្រាណនិងបណ្ដាលអោយមានផ្ទៃពោះ​ ហេីយមិនអាចធ្វេីអ្វីបានដោយសារមានការគម្រាមកំហែង​ ។

 

២. Episode 2 “Apologies”
សិស្សស្រីត្រូវមិត្តភក្ដិខ្លួនធ្វេីស៉ីដោយអូសកាឡាទៅជប់លៀងរួចដាក់ថ្នាំរំលោភបូកហេីយសំលាប់ចោល​ សាកសពនាងត្រូវពួកគេលួចយកទៅកប់នៅកន្លែងស្ងាត់​ ។

៣. Episod3 “Trophy”

អ្នកមាន​ស្នាដៃផ្នែកសិល្បៈ ត្រូវគេលួចយកស្នាដៃខ្លួនឯងទៅធ្វេីជាកម្មសិទ្ធរបស់គេ។ ហើយវគ្គនឹង ​ក៏ជាការធ្វើឱ្យមនុស្ស បញ្ចេញសមត្ថភាពពិតដែលខ្លួនលាក់ទុកចេញមកក្រៅ។

៤. Episode 4 “Hi-So”
កូនអ្នកក្រ​ប្រឹងធ្វេីខ្លួន​ High Show ដេីម្បីដេីរជាមួយកូនអ្នកមាន​ ឪពុកម្ដាយនៅផ្ទះប្រឹងរកស៉ីត្រុកៗទំរាំបានលុយមកបង់ថ្លៃសាលា​ តែអាកូនវាអត់ចេះអាណិតម៉ែឪវា​ លួចលុយឪពុកម្ដាយទៅប៉ាវពួកម៉ាកស៉ីចាយ​ លាក់ប្រវត្តិខ្លួនឯងអត់អោយគេដឹង​ ខ្លាចពួកម៉ាកមេីលងាយថាក្រ​ ទង្វេីកូនអ្នកធ្វេី​ តែឪពុកម្ដាយជាអ្នកទទួលផលកម្ម​ ។

៥. Episode 5 “Social Love”
ព្រោះតែចង់ល្បី​ ចង់បាន​ like បាន​ Share ស្អីក៏ហ៊ានធ្វេីអោយតែបានល្បីរហូតដល់ថ្នាក់ហ៊ានប៉ះពាល់ដល់ជីវិត និងសិទ្ធអ្នកដ៏ទៃ​ ។

៦ និង ៧. Episode 6 & 7 “WonderWall”
អ្នកមិនអាចមេីលឃេីញថាមនុស្សនោះល្អរឺអាក្រក់តាមរយះពាក្យសំដីផ្អែមល្ហែម​ ទឹកមុខស្លូតបូត​ នោះទេ​ ។ ចូលក្រឡេកមេីលមនុស្សដែលកំពុងឈរនៅជុំវិញអ្នក​ អ្នកមិនដឹងទេថា​ពួកគេកំពុងញញឹម​ដាក់គ្នា​ តេីជាស្នាមញញឹមក្លែងក្លាយរឺជាការស្រលាញ់ចូលចិត្ត ។ មនុស្សដែលអ្នកមេីលទៅទន់ខ្សោយ​ ក៏អាចក្លាយជា​បិសាចបានដោយមិនដឹងខ្លួន​ នៅពេលដែលពួកគេអោយកំហឹងក្នុងខ្លួនគ្រប់គ្រងគេបាន​ ។ វគ្គនេះអត្ថន័យស្រដៀងរឿង​ Joker ។

៨. Episode 8 “Lost & Found”
សុភមង្គលនិងភាពកក់ក្ដៅពីឪពុកម្ដាយចំពោះកូនគឺជារឿងសំខាន់ណាស់​ មិនថាអ្នករវល់នឹងការងារផ្ទាល់ខ្លួនប៉ុណ្ណា​ សូមកុំភ្លេចពេលវេលាផ្ដល់អោយកូន​ៗ​ វាមានតំលៃខ្លាំងណាស់​ ព្រោះកំហុសរបស់កូនពេលខ្លះគឺមកពីការមិនខ្វល់ខ្វាយរបស់ឪពុកម្ដាយហ្នឹងឯង​ ។

៩. Episode 9 “Trap”
រឿងពិតដែលបានកេីតឡេីងនៅសាលារៀនមួយកន្លែង​ ឃាតករឈាមត្រជាក់បានចូលទៅដល់ក្នុងសាលាហេីយបានចាក់សំលាប់សិស្ស​នៅទីនោះ​ ។ អ្នកដឹកនាំរឿងកែច្នៃសាច់រឿងបន្ថែមដោយបង្កប់ន័យអប់រំអោយយេីងគិត​ ថា:
-កំហឹង
– អារម្មណ៌ភ័យខ្លាច
– ប្រច័ណ្ឌ

តេីអារម្មណ៌មួយណាសាហាវជាងគេ?

១០. Episode 10 “Thank you teacher”

សិស្សជាទំពាំងស្នងឫស្សី​ វិស័យអប់រំរីចម្រេីនទៅមុខបានក៏ពឹងផ្អែកទៅលេីគ្រូបង្រៀន​ ច្បាប់ធូររលុងនិងភាពលំអៀង​ ធ្វេីអោយទំពាំងស្អុយ​ ។

១១. Episode 11 “The Rank”
សម្រស់គឺជារឿងសំខាន់ណាស់សំរាប់ស្ត្រី​ លេីលោកនេះគ្មានមនុស្សដែលមិនមានសម្រស់ស្រស់ស្អាតនោះទេ​ គឺមានតែមនុស្សខ្ចិលថែសម្រស់​ ។​ តែកុំលង់នឹងសម្រស់ខ្លួនឯងរហូតដល់ភ្លេចថែមាយាទអោយស្អាតដូចសម្រស់។

១២ និង ១៣. Episode 12 & 13 “BFF”
ធ្លាប់មានករណីសិស្សស្រីសំលាប់ខ្លួនដោយសារត្រូវគេ​ Bully ក្នុងសាលា​ ​ បូករួមនឹងមជ្ឍដ្ឋានជុំវិញខ្លួននាងហាក់មិនផ្ដល់តំលៃអោយនាងផង​ ។ អ្នកដឹកនាំរឿងបានកែច្នៃបន្ថែមដោយបង្កប់នូវអត្ថន័យអប់រំក្នុងវគ្គនេះ​ ។
នៅពេលដែលបញ្ចប់ការសិក្សា​ យេីងតែងតែសប្បាយចិត្តជាមួយលទ្ធផលដែលយេីងទទួលបាន​ វាជាថ្ងៃបញ្ចប់ដែលយេីងនឹងលែងវិលត្រលប់មកសាលារៀនវិញជួបជុំមិត្តភក្ដិ​ បបបួលគ្នាទៅញ៊ាំអីជុំគ្នាពេលចេញលេង​ ។ ជាក់ស្ដែងវាមិនមែនជាថ្ងៃបញ្ចប់ទេ​ តែវាជាពេលដែលយេីងចាប់ផ្ដេីមប្រឡូកចូលទៅក្នុងសង្គមមួយដែលសំបូរទៅដោយភាពក្លែងក្លាយ​ លាក់ពុត​ និងការប្រកួតប្រជែង​ ។

ចុះអ្នកអានទាំងអស់វិញ ​ពេញចិត្តភាគមួយណាជាងគេ? ​ហើយរឿងមួយណាដែលអ្នកយល់ថាធ្លាប់បានដឹងពីសារព៍ត៌មានកន្លងមក?

Admin_CaptainAmerica
រក្សាសិទ្ធដោយ​ #ពោតផ្ទុះ
#Nanno

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា