Star Wars: Episode I – The Phantom Menace 

0
237

 

Star Wars ជាវណ្ណកម្មមួយដែលបានសាងកេរ្តិ៍ឈ្មោះតាំងពីទស្សវត្សន៍ទី ៧០ ដែលទទួលការគាំទ្រយ៉ាងខ្លាំងក្នុងសហរដ្ឋអាមេរិច តែសម្រាប់ប្រជាជាតិអាសុី មានភាគតិចណាស់ដែលនិយម និងចូលចិត្តខ្សែភាពយន្តបែបស្រមើ ស្រមៃមួយនេះ វាអាចមកពីកត្តារូបភាព និងការតុបតែងមួយដែលមិនសូវត្រូវចិត្តយើងនៅអាសុី តែជាមួយនឹងសាច់រឿងដ៏ល្អឥតខ្ចោះធ្វើឲ្យភាពយន្តនេះទទួលការគាំទ្រយ៉ាងច្រើននៅសហភាពអឺរ៉ុប ក៏ដូចជា សហរដ្ឋអាមេរិចខ្លួនផ្ទាល់ ។ មិនតែប៉ុនោះ Star Wars នឹងនាំឈុតឆាកប្លែកៗជាច្រើន រវាងការធ្វើសង្រ្គាមនៅលើពិភព លំហកាឡាក់សុី នឹងពភពប្លែកៗជាច្រើនជាមួយ super hero របស់យើង ។

Star Wars Episode 1 បានផលិតឡើង នៅឆ្នាំ 1999 សរសេរនិងដឹកនាំដោយលោក George Lucas , ផលិតដោយ ក្រុមហ៊ុន Lucasfilm ,ចែកចាយដោយ ផលិតកម្មយក្ស 20th Century Fox។ សំដែងដោយតួអង្គសំខាន់ៗ មានដូចជា Liam Neeson , Ewan McGregor និង Natalie Portman ។ វគ្គនេះនិយាយពីការចាប់ផ្តើមដំបូង នៃ ត្រកូល Star Wars នឹងការកើតមាន “Skywalker Saga “, បើទោះជាវាជារឿង ទីបួន ដែលត្រូវបានចាប់ផលិត បើគិតតាមកាលវេលានៃ Episode 4,5,6 ដែរចាប់ផ្តើមផលិតតាំងពីឆ្នាំង 1977 មកម្ល៉េះ។ រំលងហួួស 32 ឆ្នាំកន្លងមកវគ្គ The Phantom Menace ត្រូវបានផលិត តែសាច់រឿងនិយាយពីការកើតឡើងមុនពេល episode 4,5,6, ហើយសាច់រឿង និយាយពី Jedi Master Quo-Gon Jinn (គុយកុនជីន) សូមហ្វេនៗកុំច្រលំគាត់មិនមែនបងប្អូនរបស់ Lee Gon ទេ និងកូនសិស្សរបស់គាត់ Obi-Wan Kenobi (អ៊ូប៊ីវ៉ាន ខេណូប៊ី ) អាចហៅកាត់ថា ប៊ី ក៏បាន ដោយពួកគេមានមុខងារការពារ ម្ចាស់ក្សត្រី Amidala ដោយសង្ឃឹមថានឹងអាចបញ្ចប់ជម្លោះអោយមានភាពសន្តិភាព ដោយសន្តិវិធី , ដោយរួមសហការណ៏ជំនួយពី ទាសករវ័យក្មេង Anakin Skywalker ដែរមានសមត្តិភាពដ៏ខ្លាំងពិេសសពីធម្មជាតិរបស់ The Force ។ The Force មានន័យថាថាមពលដ៏ពិសេសមួយដែរបង្កើតឡើងពីធម្មជាតិដែរមានជីវិតដោយផ្សារភ្ជាប់ទៅនឹងកាឡាក់សុីទាំងអស់ , ហើយថាមពលរបស់ The Force អាចផ្តល់ទៅអោយប្រភេទ ពួក Jedi and The Sith តែប៉ុនោះ ។ហើយថាមពលទាំងនេះ អាចធ្វើអោយ ពួកគេមានកំលាំងវិញ្ណាណ ផ្លូវចិត្តពិសេសអស្ចារ្យខុសពីមនុស្សធម្មតា , អាចធ្វើអោយវត្ថុគ្រប់យ៉ាងហោះ , វធីបំភ័នភ្នែក និង អាចដឹងរឿងរ៉ាវផ្សេងៗមុននឹងកើយឡើង ។

តោះកុំអោយខាតពេប៊ូបាច់យូរយើងចូលដល់
សាច់រឿងលំអិតវិញ : ក្រុម The Trade Federation ជាក្រុមសាជីវកម្មដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅក្នុងកាឡាក់ស៊ី ដែរជាសហព័ន្ធពាណិជ្ជកម្មគ្រប់គ្រងការដឹកជញ្ជូនតាមលំហរអាកាសឆ្លងកាត់ទឹកដីអាណាចក្រ Rim ។ សហព័ន្ធពាណិជ្ជកម្មត្រូវបានដឹកនាំដោយលោក Viceroy Nute Gunray ( វ៉ាយរ៉យ ណូតតេ កាន់រ៉ាយ) ហើយថែមទាំងមានអ្នកតំណាងផ្ទាល់របស់ខ្លួននៅក្នុងព្រឹទ្ធសភាសាធារណរដ្ឋដើម្បីបញ្ចុះបញ្ចូលឱ្យមានអំណាចកាន់តែខ្លាំងថែមទៀត។ The Trade Federation បានចាត់ចំណាត់ការ នៅក្នុង Galactic Republic ដោយបញ្ជារអោយបិទគមនាគម៏ របស់ភព Naboo ដើម្បីរៀបចំគំរោងដ៏ធំសំរាប់វាយលុក។The Trade Federation លុកលុយណាប៊ូព្រោះពួកគេបានធ្វើការយ៉ាងសម្ងាត់អោយ Darth Sidious ដែលជា Palpatine ដែលមិនមែនជាសមាជិកព្រឹទ្ធសភាសំងាត់របស់ Naboo ទេ។ គោលបំណងទាំងមូលរបស់ផាលផាទីនក្នុងការរៀបចំការលុកលុយគឺដើម្បីបង្កើតឱ្យមានស្ថានភាពមួយដែលគាត់អាចស្នើរអោយនរណាម្នាក់អំពាវនាវឱ្យមានការបោះឆ្នោតជ្រើសរើសសេនាបតីសាជាថ្មីដោយមូលហេតុបាត់បង់ទំនុកចិត្តលើChancellor Vallorum ។ Finis Valorum គឺជាអ្នកនយោបាយមកពី House Valorum ដែលបានបម្រើការជាអធិការបតីដ៏ឆ្នើមនៃសាធារណរដ្ឋ Galactic ។ មេដឹកនាំសាធារណរដ្ឋគឺលោកអធិការបតី Finis Valorum បានបញ្ជូនលោក Jedi Master Qui-Gon Jinn និងកូនសិស្សរបស់គាត់ Obi-Wan Kenobi ដើម្បីចរចាជាមួយសហព័ន្ធពាណិជ្ជកម្មលោក Viceroy Nute Gunray ។ Darth Sidious និងThe Trade Federation បានបញ្ជាអោយ Viceroy សំលាប់ពួក Jedi និងចាប់ផ្តើមការលុកលុយរបស់ពួកគេជាមួយនឹង Battle Droids (ទ័ពមនុស្សយន្ត)។
Jedi បានរត់គេចខ្លួនហើយព្យាយាមភៀសខ្លួនទៅNaboo។ ក្នុងអំឡុងពេលការលុកលុយ របស់យាន្តមនុស្សយន្ត Qui-Gon បានចៃដន្យជួយសង្គ្រោះជីវិតរបស់Jar Jar Binks ដែលត្រូវបានគេបណ្តេញចេញពី Gungans ដែរជាប្រភេទសត្វរស់ក្នុងទឹកក៏បានលើគោគក៏បានមានស្រុកកំណើតលើភព Naboo ។ ដោយជំពាក់គុណជួយជីវិតរបស់ Qui Gun , Jar Jar បានយល់ព្រមនាំផ្លូវពួកគេ ទៅOtoh Gunga ដែលជាទីក្រុងក្រោមទឹករបស់ណាប៊ូដើម្បីសុំជំនួយ ។ Jedi ព្យាយាមបញ្ចុះបញ្ចូល មេក្រុម Gungan Boss Nass ដើម្បីអោយជួយភពខាងលើទេមិនបានសំរេច ។ ទោះជាយ៉ាងណា Qui Gon នៅតែទទូចចង់បាន Jar Jar សំរាប់ដឹកនាំផ្លូវ និង ស្នើរសុំ យាន្តក្នុងទឹកដើម្បីចេញពីទីក្រុងក្នុងទឹករបស់ Naboo។ ហើយពួកគេក៏បានជួយសង្រ្គោះម្ចាស់ក្សត្រីនៃភព Naboo គឺ Padme Amidala និងភៀសខ្លួនចេញពីភពដោយយាន្ត Royal Starship របស់នាងដែលមានបំណងទៅទីក្រុងCoruscant ដែលជារដ្ឋធានីនៃ Republic។
ដោយរងទង្គិចពីការវាយលុកយាន្តត្រូវបានខូចខាតនៅពេលដែលពួកគេឆ្លងកាត់ការបិទផ្លូវរបស់សហព័ន្ធហើយ hyperdrive ត្រូវបានឆេះដែលធ្វើឱ្យវាមិនអាចដំនើរការបាន។ពួកគេចុះចតសម្រាប់ការជួសជុលនៅលើវាលខ្សាច់ដែលស្ថិតនៅដាច់ស្រយាលនៃភពTattooine ដែលស្ថិតនៅហួសដែន Republic ។ Qui-Gon , Jar Jar , មនុស្សយន្ត Driod R2-D2 និង ម្ចាស់ក្សត្រីPadme បានបន្លំខ្លួនជាអ្នកបំរើរបស់គាត់ ដើម្បីចូលទៅក្រុង MOs Espa សំរាប់ទៅទិញគ្រឿងបន្លាស់យាន្តរបស់គេ ។ ពួកគេបានជួបប្រទះ ម្ចាស់ហាង Watto និងទាសករវ័យក្មេងរបស់គេ ដែរមានអាយុ 9 ឆ្នាំឈ្មោះថា Anakin Skywalker ដែរមានទេពកោសលខាង បើកយាន្ត និង វិស្វករដ៏ជំនាញ គេបានបង្កើត មនុស្សយន្ត Driod ដែរមានឈ្មោះថា 3PO។ Qui-Gon មានអារម្មណ៏ដឹង ពីភាពខ្លាំងក្លា នៃ The force នៅក្នុងខ្លួនរបស់ Anakin ហើយបានជឿជាក់លើទំនាយដែរមានថា គេគឺជា “The Chosen One “ ។ មិនអាចទទួលបានគ្រឿងបន្លាស់ hyperdrive ដែលត្រូវបានចរចារទេតែ Qui-Gon បានភ្នាល់ជាមួយ Watto នូវការដោះដូរ Hyperdrive និង ទាំងសេរីភាព របស់ Anakinដោយយកយាន្ត Royal Starship ជាការដោះដូរជាមួយ ដោយតំរូវអោយAnakin ធ្វើការប្រកួត យាន្ត Podrace ។ Anakin បានឈ្នះការប្រកួត ហើយបានចូលក្រុមវឹកហាត់ ដើម្បីអោយក្លាយជា Jedi ដោយត្រូវឃ្លាតឆ្ងាយពីម្តាយរបស់គេ Shmi ។ ពេលទៅដល់យាន្ត Qui-Gon បានជួប Darth Maul ដែរត្រូវជាសិស្សរបស់ Darth Sidious កំពុងតាមមកដើម្បីចាប់ខ្លួន Padme ,ដាវ Lightsaber វាយប្រយុទ្ធគ្នាបែកផ្កាភ្លើង រំពេចនុះQui-Gon បានប្រញាប់ ហក់ចូលយាន្តបើកអោយផុតចេញពីទីនោះទៅ។
Qui-Gon និង Obi-Wan បានការពារ Padme មកដល់ Coruscant ដូចច្នេះនាងអាច បងង្ហាញក្តីរកយុត្តិធម៌អោយប្រជាជនរបស់នាង អោយទៅ ឦោកអធិការបតី Valorum និង ព្រឹត្តសភា Galactic ។
Qui-Gon បានស្នើរសុំក្រុមប្រឹក្សាJedi ឱ្យមានការអនុញ្ញាតក្នុងការបណ្តុះបណ្តាលAnakin ជាJedi ប៉ុន្តែក្រុមប្រឹក្សាបដិសេធដោយបារម្ភថាAnakin ងាយទទួលឥទ្ធិពលពី Dark side ដោយអារម្មណ៍ដូចជាការភ័យខ្លាច, កំហឹង និងការស្អប់របស់គេ។ដោយគ្មានរុញរារ Qui-Gon បានប្តេជ្ញាថានឹងយក Anakin ជាសិស្សថ្មីរបស់គាត់ដោយបង្វឹកគេដោយខ្លួនឯង ។

ទន្ទឹមនឹងនេះសមាជិកព្រឹទ្ធសភារបស់ Nabooលោក Palpatine បានបញ្ចុះបញ្ចូល Amidala អំពាវនាវឱ្យបោះឆ្នោតភាពគ្មានទំនុកចិត្តលើ Valorum ក្នុងការជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពជាងនិងដើម្បីដោះស្រាយវិបត្តិ។ ទោះបីជានាងទទួលជោគជ័យក្នុងការជំរុញការបោះឆ្នោតក៏ដោយក៏អា Amidala មានការខកចិត្តជាមួយនឹងអំពើពុករលួយនៅក្នុងព្រឹទ្ធសភាហើយសំរេចចិត្តវិលត្រឡប់ទៅ Naboo វិញ។Qui-Gon និង Obi-Wan ត្រូវបានដាក់បញ្ជាពីក្រុមប្រឹក្សា Jedi ឱ្យអមដំណើរម្ចាស់ក្សត្រីនិងទទួលស៊ើបអង្កេតការវិលត្រឡប់របស់ពួក The Sith ដែលពួកគេជឿថាបានផុតពូជយូរណាស់មកហើយ។
ទៅដល់ Naboo វិញ Padme បានបង្ហាញសមាសភាពរបស់ខ្លួនដែរខំបន្លំជាអ្នកបំរើរដល់Gungaជាម្ចាសក្សត្រី Amidala និងបញ្ចុះបញ្ចូលពួកគេឱ្យចូលរួមក្នុងសម្ព័ន្ធភាពប្រឆាំងនឹង The Trade Federation ។ Jar Jar ត្រូវបានតំឡើងឋានៈជាឧត្តមសេនីយហើយចូលរួមជាមួយកុលសម្ព័ន្ធរបស់គេនៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពមនុ្សយន្តខណៈដែល Padme ដឹកនាំក្នុងការស្វែងរកពួក Gunray នៅ ទីក្រុង Theed។ ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅក្នុងឃ្លាំងផ្ទុកយន្ត Starship Qui-Gon ប្រាប់ Anakin ឱ្យរង់ចាំនៅកាប៊ីនយន្ដ StarFighter ទំនេរមួយ។ Darth Maul បានចូលក្នុងវិមានដើម្បីប្រយុទ្ធជសមួយ Qui-Gon និង Obi-Wan នៅក្នុងការប្រយុទ្ធដោយប្រើដាវ Lightsabers ។ Anakin បានមិនប្រយ័ត្មបញ្ចារយន្ត Starfighter ហោះទៅដោយស្វ័យប្រវត្តិចូលក្នុងសមរភូមិសង្រា្គមដើម្បីតតាំង ជាមួយមនុស្សយន្ត និង យាន្តរបស់ The Federation ។ក្នុងអំឡុងពេលនៃការប្រយុទ្ធMaul បានចាក់Qui-Gon ជាមួយ Lightsaber របស់គេ បន្ទាប់មកត្រូវបានរារាំងដោយ Obi-Wan ដោយកាត់គេដាច់ខ្លួនជាពីរហើយធ្លាក់ចូលរណ្តៅស្លាប់បាត់ទៅ។ ចំនែកឯ Anakin វិញ បានបញ្ជារយាន្តរបស់ខ្លួនធ្លាក់ចូលទៅកន្លែង ប្រព័ន្ធគ្រប់គ្រង់ថាមពលដ៏សំខាន់របស់យាន្ត The Federation ដោយចៃដន្យហើយគេក៏បានបាញ់បំផ្លាញ់ប្រព័ន្ធថាមពលនោះអោយខ្ទេចក្រោយពីបញ្ជាយាន្តរបស់ខ្លួនចាកចេញ ធ្វើអោយទ័ព្ធ. ម នុស្សយន្តរបស់ The Federation បាត់បង់ថាមពល ដែរធ្វើអោយពួកគេចាញ់ក្នុងសង្រា្គមនេះ ។
បន្ទាប់ពីប្រយុទ្ធគ្នាសំលាប់ Darth Maul បានហើយ Qui-Gon បានស្នើរសុំអោយ កូនសិស្សរបស់គាត់ Obi-Wan ហ្វឹកហាត់ Anakin ជាកូនសិស្សជំនួសខ្លួន ផ្តែផ្តាំបណ្តាំចុងក្រោយហើយគាត់ក៏ស្លាប់បាត់ជីវិតក្នុងដៃរបស់កូនសិស្សគាត់បាត់ទៅ។ Palpatine ត្រូវបានជាប់ឈ្មោះពីការបោះឆ្នោតជា Chancellor អធិការបតី រីឯ Gunray ត្រូវបានចាប់ខ្លួន, Yoda តំលើងតំណែងអោយ Obi-Wan ក្លាយជា Jedi ពេញសិទ្ធ ហើយក៏ព្រមអោយ Obi-Wan ទទួល Anakin ធ្វើជាកូនសិស្ស។ ក្នុងអំឡុងពេលដើរព្យុហយាត្រាអបអរសាទរPadméបង្ហាញអំណោយអរគុណដល់ Boss Nass និង Gungans ក្នុងការរួមដៃជួយបង្កើតអោយមានសុខសន្តិភាពមកវិញ ។
ទោះបីនៅអាស៊ី ភាពយន្តនេះអាចនឹងមិនមែនជាភាពយន្តដ៏ពេញនិយម តែវាជាភាពយន្តដែលខ្ញុំមានការពេញចិត្តជាខ្លាំង ភាពយន្តនេះ ក៏បានបង្ហាញនូវឈុតឆាកវាយប្រហារនៅលើលំហរអាកាស ក៏ដូច ជាដំណើរផ្សេងព្រេងនានាដែលអាចឲ្យយើងឃើញនូវកាឡាក់ស៊ីជាច្រើន វាក៏ជាភាពយន្តដែលបង្កប់នូវអត្ថន័យអប់រំជាច្រើនផងដែរ ។ ខាងលើនេះ គ្រាន់តែជាការរ៉ាយរ៉ាបខ្លះៗនូវសាច់រឿង Star Wars: Episode I – The Phantom Menace តែប៉ុណ្ណោះ ពោតផ្ទុះ នឹងពាំនាំនូវ Star War ភាគទី២ ដើម្បីមកបរិយាយជូនអ្នកទាំងអស់គ្នា បន្តទៀត ។

រក្សារសិទ្ធដោយពោតផ្ទុះ
Admin Rey Skywalker

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា