ជាខ្សែភាពយន្តបែប Action, Fantasy, Mystery, Horror ដែលនិយាយពីតួអង្គឈ្មោះ Win គឺជាមនុស្សម្នាក់ដែលនៅរស់រានមានជីវិតពីមន្តអាគមងងឹតមួយដែលបានដកហូតយកវត្ថុស័ក្តសិទ្ធពីឪពុករបស់គាត់ ។ Win ត្រឡប់មកវិញដេីម្បីសងសឹក ជាមួយនឹងថាមពលមន្តអាគមអាបធ្មប់ដ៏អស្ចារ្យរបស់គាត់ គាត់ត្រូវជួបពួកសាសនាមួយក្រុមដែលមានចិត្តឃោរឃៅដែលតាំងខ្លួនជាអ្នកធ្វេីបុណ្យ ប្រជាជនដែលមានជំនឿលេីពួកគេ ពួកគេនឹងជួយអោយមានទ្រព្យស្ដុកស្ដម្ភ តែវាគ្រាន់តែជាអំពេីល្អដែលបិទបាំងទង្វេីអាក្រក់របស់ពួកគេប៉ុណ្ណោះ Win ត្រូវកំចាត់ពួកគេចោលដេីម្បីសង្គ្រោះជីវិតមនុស្សនិងសង្គ្រោះអនាគតមិត្តស្រីរបស់គាត់។
រឿងនេះនឹងមានចាក់បញ្ចាំងពេលរោងកុនស្រុកយេីងបេីកដំណេីរការឡេីងវិញ ។ សំរាប់អ្នកនៅថៃគេមេីលមុនយេីងរួចហេីយ ហេីយក៏ត្រៀមដាក់ក្នុង Netflix TH នៅថ្ងៃនេះដែរ នៅយេីងអត់មានទេ ចាំទៅទស្សនានៅរោងកុនទាំងអស់គ្នាដេីម្បីទទួលបានអារម្មណ៌ដ៏ជក់ចិត្ត ។
Admin_Captain
#ពោតផ្ទុះ
Credit: Yanna Sshi