រឿងនិទានខ្លី The King With Donkey Ears ដែល Mun-Yeong បានខ្សឹបប្រាប់ Sang-Tae

0
114

តោះមកទៀតហើយហ្វេនពោតផ្ទុះទាំងអស់ និង​ ហ្វេនរឿង It’s okay to not be okay !។។
សប្តាហ៏មុននៅ Episode 9 យើងឃើញហើយថា Moon-Young បានសួរនាំរឿង Gang-Tae ទៅកាន់ Sang-Tae ដោយឃើញគាត់អេះអុញមិនចង់និយាយ នាងក៏បាននិយាយទាក់ទងពីរឿងនិទានមួយដែលមានចំនងជើងថា The King With Donkey Ears ហើយក៏បានប្រាប់ Sang-Tae អោយនិយាយពីអាថ៏កំបាំងដែលលាក់ទុកនោះមកទើបបានធូរស្បើយ ។ ហើយថ្ងៃនេះផងដែរ Admin ក៏បានសរសេរសម្រាយលំអិតពីសាច់រឿងនោះមានសេចក្តីយ៉ាងណា តោះចូលអានទាំងអស់គ្នា ។

កាលពីយូរលុងណាស់មកហើយ នាទីក្រុងបុរាណ សុីឡា មានព្រះមហាក្សត្រមួយអង្គ មានព្រះនាម Gyeongmun (កំឡុងឆ្នាំ 861—875 នៃគ.ស) ដែលជាព្រះមហាក្សត្រទី ៤៨ របស់នគរ ។ ក្រោមអំរែកនៃភាពច្របូកច្របល់ក្នុងនគរ និងការបះបោរជាច្រើននៃរាជាណាចក្រព្រះមហាក្សត្រក៏ទទួលរងសម្ពាធមួយថែមទៀត ដែលតាមរុក កួនផ្លូវចិត្តគាត់ជានិច្ច។ យោងតាមប្រវត្តិតំណាលនៃរឿងនិទាន ទ្រង់មានត្រចៀកដ៏ធំចម្លែក ដែលប្រៀបប្រដូចទៅនឹងរឿងនិទានប្រវត្តិស្តេច Midas Of Phrygia ដែលត្រូវបានដាក់ទោសឲ្យមានត្រចៀកធំដោយ ព្រះ Apollo នៃអាណាចក្រ ក្រិក ។ ហើយស្តេច Gyeongmun នេះទៀតសោត តែងគ្រងម្កុដ ឬក្រណាត់ដើម្បីបិតបាំងត្រចៀកដ៏ចម្លែករបស់ទ្រង់ បើយើងប្រៀបធៀបនឹង ស្តេច Midas, Gyeongmun គ្មានអំណាច ឬវេទមន្តណាអាចជប់វត្ថុផ្សេងៗឲ្យក្លាយ ជាមាសដូចស្តេច Midas បានឡើយ ។ ទោះបីជាយ៉ាងនេះក៏ដោយ ត្រចៀករបស់ ស្តេច Gyeongmun ជាត្រចៀកដែលកើតឡើងពីកំណើត និងមិនបានរងបណ្តាសារពី អាទិទេព ណាមួយឡើយ ហើយវាក៏នៅបន្តលូតលាស់ និងប្រែក្លាយទៅជាពណ៌ ខៀវពីមួយថ្ងៃទៅមួយថ្ងៃ ។

ស្តេចGyeongmun គាត់តែងលាក់អាថ៌កំបាំងបានយ៉ាងជិតល្អ ពីត្រចៀកដ៏ចម្លែករបស់គាត់ ដែលសូម្បីតែព្រះអគ្គមហេសីរបស់គាត់ក៏មិនបានដឹងពីរឿងនេះដែរ ។ ជាការពិត មានមនុស្សតែម្នាក់ប៉ុណ្ណោះដែលបានដឹងពីអាថ៌កំបាំងមួយនេះ គឺ អ្នកធ្វើម្កុដស្តេច ដែលជានិច្ចជាកាលគាត់តែងវាស់ទំហំព្រះកេសរបស់ស្តេច Gyeongmun ហើយអាថ៍កំបាំងមួយនេះ បានក្លាយជា សម្ពាយសម្រាប់គាត់ ហើយបើសិនជាថ្ងៃណាមួយអាថ៌កំបាំងនេះត្រូវបានបែកធ្លាយ គាត់នឹងដឹងពីលទ្ធផលថាវានឹងទៅជាយ៉ាងណាជាក់ជាមិនខាន ។ ទោះបីជាអ្នកបង្កើតម្កុដម្នាក់នេះ គាត់ខំរក្សាការសម្ងាត់យ៉ាងណាក៏ដោយ ក៏គង់មានថ្ងៃមួយ ដែលគាត់ដាច់ខាតត្រូវនិយាយរឿងនេះចេញមកក្រៅឲ្យធូរចិត្ត ហើយគាត់ក៏ដឹងច្បាស់ថា គាត់មិនអាចពាំនាំអាថ៌កំបាំងនេះទៅកប់ក្នុងផ្នូរជាមួយគាត់បានឡើយ គិតបែបនេះហើយគាត់ក៏បាននិយាយថា:

“ អូ! ខ្ញុំត្រូវប្រាប់នរណាម្នាក់” ។

ដោយគិតបែបនេះរួច គាត់ក៏បានរត់ចូលព្រៃឫស្សីជិតប្រាសាទ ហើយបានទៅដល់កន្លែងមួយដ៏ស្ងប់ស្ងាត់ហើយស្រែកទៅដើមឈើថា “ស្តេចមានត្រចៀកលា!” ក្រោយពីធូរចិត្តដែលបានស្រែកចេញនូវអាថ៌កំបាំងដែលលាក់កប់ជាយូរមកហើយនោះ គាត់ក៏ត្រលប់មកផ្ទះ រួចក៏ស្លាប់បាត់ទៅ ។ ជាការពិត ដើមឬស្សីទាំងអស់តែងរេរាំនៅពេលត្រូវខ្យល់បោះ ហើយគ្រប់ពេលដែលខ្យល់បក់ម្តងៗ ដើមឬស្សីទាំងនោះតែងបន្ទរសំឡេងមកជាមួយនូវពាក្យដែលអ្នកធ្វើម្កុដនោះបានស្រែករំពងពេញព្រៃឬស្សី ហើយវាបានបន្ទរសំឡេងចេញទៅយ៉ាងឆ្ងាយ “ស្តេចមានត្រចៀក លា! ស្តេចមានត្រចៀកលា!” ។ ហើយនេះជាមូលហេតុដែលធ្វើឲ្យអាថ៌កំបាំងរបស់ព្រះមហាក្សត្រត្រូវបែកខ្ចាយទៅកាន់មនុស្សទាំងអស់ ។ ដោយសេចក្ដីខ្មាស់អៀន ស្តេច Gyeongmun បានបញ្ជាឲ្យគេកាត់ព្រៃឬស្សីនោះចោលទាំងអស់ ស្ដេច Gyeongmun មានការតក់ស្លុតនិងខ្មាសអៀនយ៉ាងខ្លាំងបានបញ្ជាឱ្យកាប់បំផ្លាញព្រៃឫស្សីទាំង មូល ។ តែបើទោះជាកាត់ព្រៃឬស្សីចោលហើយក៏ដោយ ក៏ សំឡេងបន្ទរនោះ បានត្រដែតតាមវាយោថា “ស្តេចមានត្រចៀកលា! ស្តេចមានត្រចៀកលា!” ។

រឿងនិទានរបស់ស្តេច Gyeongmun ជារឿងដែលកើតឡើងពិតប្រាកដនៅលើផែនដី ហើយវាជាប្រវត្តិសាស្រ្តរដ៏គួរឲ្យអស់សំណើចដែល កើតឡើងពីអតីតកាល ។ រឿងរ៉ាវលំអិតផ្សេងទៀត ដែលដកស្រង់ចេញពី ប្រវត្តិនៃរឿង Samguk Yusa ឬ អាណាចក្រទាំងបី នៃរាជាណាចក្រ កូរ៉េ ដែលប្រជុំទៅដោយរឿងនិទានប្លែកៗ ដែលបានចែងក្នុងប្រវត្តិសាស្ត្រ និងបានចងក្រងឡើងតាំងពីឆ្នាំ ១២០០ នៃ គ.ស ដែលមាន នគរ Goguryeo នគរ Silla និង នគរBaekje ដែលសុទ្ធសឹងតែជារឿងនិទានដ៏មានប្រជាប្រិយភាព ដូចជារឿងនិទានរបស់ ស្តេច Gyoengmun ដែលស្រដៀងទៅនឹងរឿងនិទានរបស់ស្តេច Midas របស់ក្រិក ដែលមានបុរស ម្នាក់ជាជាងកាត់សក់ បានយកអាថ៌កំបាំងរបស់ស្តេចទៅ ស្រែកក្នុងរណ្តៅមួយ “ស្តេចមានត្រចៀកដូចសត្វលា!!” បើទោះបីជាវា ជារឿងនិទានដែលកើតឡើងនៅប្រទេសផ្សេងគ្នាក៏ដោយ លើសពីនេះទៅទៀត ក៏មានរឿងនិទានប្លែកៗជាច្រើនដែលកើតឡើងនៅលើប្រទេសដទៃទៀតផងដែរ ដែលមានប្រទេសខ្លះ ស្តេចមានត្រចៀក សត្វចៀម ត្រចៀក ក្ដាន់ ជាដើម ។

អត្តន័យនៃរឿងចង់ប្រៀបប្រដូចដល់វគ្គចុងក្រោយដែល Sang-Tae ខឹង Gang-Tae លួចដើរលេងហើយកុហកគេ ដោយទប់កំហឹងមិនបានគេក៏បានស្រែកពីអាថ៌កំបាំងតាំងតែពីក្មេងរបស់គេថា “Gang-Tae ព្យាយាមសំលាប់គេ” ដោយស្រែកប្រកាសពេញមន្ទីពេទ្យ ដើម្បីអោយគេបានធូរចិត្ត ៕

រៀបរៀងដោយ Rey Skywalker
រក្សាសិទ្ធដោយ ពោតផ្ទុះ

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា