Chris Hemsworth អន់ចិត្តនឹង Marvel ដែលចង់ប្ដូរតួថ្មីជំនួសគាត់

0
78
Chris Hemsworth ហាក់មិនសូវសប្បាយចិត្តប៉ុន្មានទេ នៅពេលដែលមានពាក្យចចារ៉ាមថាគេនឹងប្ដូរតួ Thor ថ្មី ។ នៅពេលដែលអស់តួធំៗទៅ ដូចជា Captain America, Iron Man, Black Widow។ Thor គឺជាតួអង្គ Original Avengers ចុងក្រោយដែលបានក្លាយជាផ្នែកដ៏ធំមួយរបស់ Marvel ជាមួយនឹងរឿងវគ្គ 4 ដែលនឹងមកដល់ខាងមុខនេះ ។
កន្លងមកធ្លាប់មានការលិចលឺនូវពត៌មានមួយចំនួនទាក់ទងនឹងរឿង Thor: Love and Thunder ថា Jane Foster នឹងក្លាយជា God of Thunder ថ្មី ហើយ Thor អាចនឹងត្រូវគេរុញអោយនៅពីក្រោយ រឺក៏អាចចាកចេញដូច Cap និង Iron Man ដែរ។ តាមប្រភពពត៌មានជាក់លាក់មួយបានអោយដឹងថា Chris មិនចង់អោយគេបង្ខំគាត់អោយដើរចេញពីកន្លែងដែលគាត់ស្រលាញ់ទេ គាត់សារភាពថា Thor ពីរវគ្គដំបូង ហាក់មិនសូវជាមានភាពលិចធ្លោរប៉ុន្មានទេ រហូតដល់រឿងទីបី Thor: Ragnarok ក៏ទទួលបានគាំទ្រខ្លាំង ហើយគាត់ក៏ក្លាយជាតួអង្គដែលមានភាពលិចធ្លោរក្នុង MCU ។
គាត់មានអារម្មណ៌ខកចិត្តដែលគេកំពុងរុញគាត់អោយក្លាយជាតួ Background នៅក្នុងរឿងថ្មីរបស់គាត់ ហើយសំរាប់ហ្វេន Thor ទាំងអស់ក៏មិនសប្បាយចិត្តប៉ុន្មានដែរបើ MCU ធ្វើបែបនេះដាក់ Idol ខ្លួន។
មិនមែនមានតែ Chris Hemsworth ទេ ដែលមានអារម្មណ៌បែបនេះ សូម្បីលោក Chadwick Boseman ដែលជាតួសម្ដែង Black Panther ក៏មានអារម្មណ៌ថាខកចិត្តនូវគម្រោងអនាគតរបស់ Marvel ដែលចង់អោយ Shuri ក្លាយជា Black Panther ថ្មីជំនួសគាត់ ។
បើសិន Chris មិនមានបំណងដើរចេញពី MCU នាពេលអនាគតទេ អញ្ចឹងគាត់អាចនឹងនៅតែជាផ្នែកដ៏ធំមួយក្នុងចក្រវាល MCU បើទោះបីពេលនេះគាត់លែងជាអ្នកការពារ Asgard ក៏ដោយ ។ តែប្រហែល Marvel មាន plan ចង់បំបាត់តួអង្គចាស់ម្ដងមួយៗជំនួសនូវអ្វីដែលថ្មីៗដើម្បីកុំអោយហ្វេនធុញទ្រាន់ក៏ថាបាន ។

 

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា