James Cameron ធ្លាប់មានគម្រោងចង់ផលិតរឿង Spider-Man

0
83
នៅទសវត្សទី 90, James Cameron បានបញ្ចុះបញ្ចូលអោយក្រុមហ៊ុន Carolco Pitures (ក្រុមហ៊ុនដែល Supoort រឿង Terminator 2: Judgment Day របស់គាត់) អោយទិញសិទ្ធរឿង Spider-Man យកមកផលិត ហើយគាត់ក៏បានចាប់ផ្ដើមសរសេរ Script នៃរឿងផងដែរ ។ លោក James Cameron បាននិយាយថា “ខ្ញុំមានគម្រោងនឹងបញ្ចេញរឿង Spider-Man ជាវគ្គៗ ខ្ញុំសរសេរ Script យ៉ាងទូលំទូលាយ ប្រហែល 80 ទៅ 90 ទំព័រ” ។ តែគួរអោយសោកស្ដាយ ក្រោយមកក្រុមហ៊ុន Carolco Pictures ត្រូវដួលរលំ ហើយកម្មសិទ្ធរឿង មនុស្សពីងពាង ក៏ត្រូវធ្លាក់ទៅលើដៃរបស់ SONY, James ក៏មិនបានដេញដោលចង់បានរឿងនោះមកវិញដែរ ដោយគាត់ក៏បន្តដំណើរជាមួយ Project ថ្មីវិញ នោះគឺរឿង TITANIC ។

Titanic (1997)
Directed by James Cameron
Shown: Kate Winslet, Leonardo DiCaprio, Director James Cameron
ដូចដែលយើងបានដឹងហើយថាគ្រប់រឿងដែលជាស្នាដៃរបស់លោក James Cameron ភាគច្រើនសុទ្ធតែស្ថិតលើលំដាប់កំពូល រឿងគាត់ផលិតនីមួយៗគឺមានភាពល្បីល្បាញផ្អើលពិភពលោកតែម្ដង គាត់ចំណាយពេលយូរឆ្នាំក្នុងការផលិតរឿង ដាក់កាយដាក់ចិត្ត ទាល់តែរឿងនោះចេញមកល្អមែនទែនទើបគាត់អស់ចិត្ត ជាក់ស្ដែងដូចរឿង TITANIC ឈ្នះពានអូស្ការរហូតដល់ទៅ 11 ពាន និងរឿង Avatar ឈ្នះអូស្ការ 3 ពាន (រឿងខ្លះឈ្នះពានអូស្ការតែមួយ អរសឹងស្លាប់) ។ បើសិនជាកាលនោះរឿង Spider-Man ធ្លាក់លើដៃគាត់ មិនដឹងថាល្អប៉ុណ្ណាទេ, admin ជឿថារឿង Spider-Man ច្បាស់ជាផ្ទុះខ្លាំងមែនទែន ។

 

បញ្ចេញមតិដោយគោរពសិទ្ធ និង ស្ថាបនា